នេះជាអាយុសង្ឃឹមរស់ជាមធ្យម និងការវិភាគលើក្រុមឈាមសំខាន់ៗទាំង ៤ តើមនុស្សស្ថិតក្នុងក្រុមឈាមមួយណាដែលមានអាយុវែងជាងគេ?
១. ប្រភេទឈាម A ៖ អាយុកាលជាមធ្យមគឺ 62 ឆ្នាំ
អ្នកដែលមានឈាមប្រភេទ A មានអាយុជាមធ្យមខ្លីជាងប្រភេទឈាមដទៃទៀត ដោយសារឈាមរបស់ពួកគេក្រាស់ជាងគេ សរសៃឈាមទំនងជាងាយស្ទះជាងមនុស្សធម្មតា ហើយពួកគេងាយនឹងកើតជំងឺសរសៃឈាមបេះដូងមួយផ្នែក ដោយសារឈាមរបស់ពួកគេក្រាស់ យឺត ឈាមរត់មិនសូវល្អ។
លើសពីនេះ ដោយសារភាពស៊ាំទាប នៅពេលអាកាសធាតុប្រែប្រួល មនុស្សដែលមានប្រភេទឈាមនេះងាយនឹងកើតជំងឺខ្លាំង ការរំលាយអាហាររបស់ពួកគេនឹងខ្សោយ ហើយហានិភ័យនៃជំងឺមហារីកក៏កាន់តែខ្ពស់។
២. ប្រភេទឈាម B ៖ អាយុកាលជាមធ្យមគឺ 77 ឆ្នាំ
អ្នកដែលមានឈាមប្រភេទ B មានប្រព័ន្ធរំលាយអាហារល្អ អាចស្រូបយក និងរំលាយអាហារដែលពួកគេបរិភោគប្រចាំថ្ងៃបានប្រសើរជាងមុន ហើយរាងកាយរបស់ពួកគេនឹងមិនជួបប្រទះនឹងបញ្ហាផ្សេងទៀតដូចជាកង្វះអាហារូបត្ថម្ភនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សប្រភេទឈាមនេះក៏ឡើងទម្ងន់បានយ៉ាងងាយ និងងាយកើតជំងឺទឹកនោមផ្អែមជាងប្រភេទឈាមដទៃទៀតផងដែរ។
៣. ក្រុមឈាម AB ៖ អាយុកាលជាមធ្យមគឺ 70 ឆ្នាំ
អ្នកដែលមានឈាមប្រភេទ AB ច្រើនតែរួមបញ្ចូលគ្នានូវគុណសម្បត្តិ និងគុណវិបត្តិរបស់មនុស្សដែលមានឈាមប្រភេទ A និងឈាមប្រភេទ B ។ ជាទូទៅ មនុស្សដែលមានប្រភេទឈាមនេះច្រើនតែមានសុខភាពផ្លូវកាយល្អ ប៉ុន្តែងាយរងឥទ្ធិពលពីកត្តាខាងក្រៅ ដូច្នេះភាពតានតឹងផ្លូវចិត្ត គឺជាមូលហេតុចម្បងដែលប៉ះពាល់ដល់អាយុរបស់ពួកគេ។
៤. ប្រភេទឈាម O ៖ អាយុកាលជាមធ្យមគឺ 87 ឆ្នាំ
យោងតាមអ្នកជំនាញ ក្រុមឈាម O គឺជាក្រុមឈាមដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ ព្រោះនេះជាក្រុមឈាមដែលមានសារធាតុ immunoglobulins មានប្រសិទ្ធភាពខ្ពស់ក្នុងរាងកាយមនុស្ស ដែលអាចកម្ចាត់មេរោគ និងបាក់តេរីក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។
ប្រភេទឈាមនេះ មិនត្រឹមតែមានអាយុកាលជាមធ្យមខ្ពស់បំផុតប៉ុណ្ណោះទេ ថែមទាំងមានភាពស៊ាំខ្លាំងជាងអ្នកឈាមផ្សេង ប៉ុន្តែគុណវិបត្តិគឺងាយនឹងត្រូវមូសខាំនៅរដូវក្តៅ ហើយក៏ងាយនឹងកើតជំអឺខាន់លឿងពេលនៅក្មេង។
ទោះបីជាទំនាក់ទំនងរវាងប្រភេទឈាម និងអាយុវែងមានភាពចម្រូងចម្រាសក៏ដោយ តាមរយៈការស្រាវជ្រាវលើប្រភេទឈាម យើងអាចយល់កាន់តែច្បាស់អំពីរាងកាយ និងកំណត់កត្តាសម្រាប់សុខភាពល្អ និងយូរអង្វែង៕