ភេសជ្ជៈ ៥ ផឹក​ពេល​ព្រឹក​ល្អ តែ​កុំ​លូក​ពេល​យប់ ប្រយ័ត្ន​ឡើង​ទម្ងន់​ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន

សម្រាប់​ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម​នេះ ជា​ទូទៅ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​មក​ដល់​រាងកាយ​របស់​យើង តែ​ការ​ទទួល​ទាន​នៅ​ពេល​ល្ងាច​ឬ​ពេល​យប់ វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ ពោល​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​ជា​ដើម៖

៥) ទឹក​ដូង

Ice_screenshot_20211103 145007

ជា​ទូទៅ​វា​មាន​ជាតិ​ផ្អែម​ ត្រជាក់ អាច​បំបាត់​ការ​ស្រេក​ទឹក បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ជា​រួំ​គឺ​ល្អ​សម្រាប់​បេះដូង ប្រព័ន្ធ​រំលាយ​អាហារ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ជា​ដើម។

តែ​យ៉ាង​ណា​អ្នក​មិន​គួរ​ទទួល​ទាន​ទឹក​ដូង​ក្រោយ​ម៉ោង ១០ យប់​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្រពះ​ត្រជាក់ ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ដោយសារ​ងើប​នោម​ច្រើន។ ពេលវេលា​ល្អ​បំផុត​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក។

៤) ទឹក​ក្រូច​ច្របាច់

2

វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់ រសជាតិ​ជូរ ដូច្នេះ​មិន​អាច​ទទួល​ទាន​តាម​ចិត្ត​ចង់​របស់​អ្នក​ឡើយ។ តាម​ការ​ណែនាំ​​ពី​អ្នក​ជំនាញ អ្នក​ហាម​ទទួល​ទាន​ទឹក​ក្រូច​ច្របាច់​ក្រោយ​ម៉ោង ១០ យប់ ព្រោះ​បរិមាណ​អាស៊ីដ​ច្រើន​នៅ​ក្នុង​ផ្លែ​ក្រូច អាច​បំផ្លាញ​ស្រទាប​ធ្មេញ​ពេល​គេង ហើយ​វា​បញ្ចុះ​ទឹក​នោម​ធ្វើ​ឲ្យ​គេង​មិន​លក់។

ជាង​នេះ នឹង​ធ្វើ​ឲ្យ​រាងកាយ​លើស​ថាមពល​ ប្រមូល​ផ្តុំ​ជាតិ​ទឹក​ច្រើន ធ្វើ​ឲ្យ​ហើម​ពោះ និង​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ក្នុង​ពោះ បង្ក​ឲ្យ​ទៅ​ជា​លើស​ទម្ងន់​ទៅ​វិញ ប្រសិន​អ្នក​ទទួល​ទាន​ខុស​ពេល។

៣) ទទួល​ទាន​ភេសជ្ជៈ​វីតាមីន

ភេសជ្ជៈ​បំពេញ​វីតាមីន ពេលវេលា​ទទួល​ទាន​ល្អ​បំផុត​គឺ​នៅ​ពេល​ព្រឹក ព្រោះ​នៅ​ពេល​យប់ វា​នឹង​ដាក់​បន្ទុក​លើ​ក្រពះ ពោះវៀន ហើយ​ធ្វើ​ឲ្យ​រាងកាយ​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​នោះ​ពេញលេញ។

២) ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ

20190730_103739_429366_nuoc Ngot.max 800x800

គ្រោះថ្នាក់​ខ្លាំង​ណាស់ ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​ភេសជ្ជៈ​មាន​ជាតិ​កាបូន ​នៅ​ពេល​យប់។ ព្រោះ​វា​អាច​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​ខ្លាញ់ បង្កើន​ហានិភ័យ​នៃ​ការ​ធាត់ លើស​ឈាម ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​ជា​ដើម។ ជាង​នេះ​ការ​ទទួល​ទាន​វា​ពេញ​ពោះ​ពេក នាំ​ឲ្យ​គេង​មិន​លក់ ក៏​ជា​ហេតុ​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​ថែម​ទៀត​ផង។

១) ទឹក​ដោះ​គោ​សណ្តែក

ទឹក​ដោះ​គោ​សណ្តែក​សៀង ១០០ ម.ល ដ្បិត​បើ​មាន​ត្រឹម​តែ ៣០ គីឡូកាឡូរី តែ​អ្នក​ក៏​មិន​គួរ​ទទួល​ទាន​វា​នៅ​ពេល​យប់​ដែរ ព្រោះ​អាច​រាំងស្ទះ​ដល់​ដំណើរការ​សម្រក​ទម្ងន់ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់។ យក​ល្អ​គួរ​ទទួល​ទាន​វា​នៅ​ពេល​ព្រឹក ទើប​ល្អ​បំផុត​ទាំង​សម្រាប់​ការ​បំពេញ​ថាមពល​រាងកាយ និង​ផ្តល់​សារធាតុ​ចិញ្ចឹម​ផ្សេងៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក