មុននឹងមានកូនលើកទី២ អ្នកម្តាយគ្រប់រូបត្រូវដឹងពីរឿងទាំងនេះ

អំឡុងពេលមានផ្ទៃពោះ ស្បូនរបស់អ្នកត្រូវពង្រីកទំហំជិត 500 ដងក្នុងរយៈពេល 9 ខែ ហើយបន្ទាប់មកត្រឡប់ទៅទំហំដើមរបស់វាវិញ។ ហើយស្ត្រីជាច្រើនថែមទាំងមានការចុះខ្សោយនៃការចងចាំ និងការភ័ន្តច្រឡំអំឡុងពេលមានផ្ទៃពោះថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ស្រ្តីជាច្រើននាក់នៅតែស្ម័គ្រចិត្ដឆ្លងកាត់ការមានកូនលើកទីពីរ ឬសូម្បីតែលើកទីបី។ ប៉ុន្តែសូមចាំថាការមានផ្ទៃពោះលើកទីពីរគឺខុសពីលើកទីមួយ ហើយបើចង់ដឹងថាខុសគ្នាបែបណា សូមអានបន្ត៖

1

១.ការមានផ្ទៃពោះលើកទីពីរអាចធ្វើឱ្យអ្នកនឿយហត់ជាងមុន

ការមានផ្ទៃពោះដំបូងរបស់អ្នកគឺជាពេលវេលាដ៏ពិសេសមួយក្នុងជីវិត ហើយអ្នកទទួលបានការលួងលោមជាច្រើនពីដៃគូ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែនៅក្នុងការមានផ្ទៃពោះលើកទីពីរ អ្នកត្រូវមានទំនួលខុសត្រូវក្នុងការថែទាំកូនដំបូង ដូច្នេះហើយអ្នកប្រហែលជាមិនមានពេលច្រើនសម្រាប់ខ្លួនឯងដូចពីមុននោះទេ។ លើសពីនេះ រាងកាយរបស់អ្នកនឹងរងឥទ្ធិពលដោយអរម៉ូនមួយហៅថាប្រូហ្សេស្តេរ៉ូន ដែលធ្វើឲ្យមានការផ្លាស់ប្តូរទាំងរាងកាយ និងសូម្បីតែការសម្រាលកូន។ ម្យ៉ាងទៀត ផលរំខាននៃអរម៉ូននេះគឺធ្វើឲ្យអ្នកអស់កម្លាំង និងនឿយហត់ជាងមុន។

2

២.ការសម្រាលគឺខុសពីលើកទី១

បទពិសោធន៍ការសម្រាលក៏អាចខុសគ្នាពីការមានផ្ទៃពោះលើកទីមួយផងដែរ។ ជាការពិតណាស់ ស្ត្រីភាគច្រើនយល់ស្របថា ការសម្រាលលើកទីពីរគឺមានលក្ខណៈងាយស្រួលជាងលើកទី១ ព្រោះអ្នកបានឆ្លងកាត់បទពិសោធន៍ម្តងរួចមកហើយ។

3

៣.អ្នកនឹងដឹងពីចលនារបស់ទារកលឿនជាងមុន

ជាធម្មតាក្នុងការមានផ្ទៃពោះលើកដំបូង អ្នកអាចដឹងពីចលនារបស់ទារកនៅចន្លោះសប្តាហ៍ទី16 ដល់ទី 25 ជាលើកដំបូង។ តែចំពោះ ការមានផ្ទៃពោះជាលើកទីពីរ អ្នកអាចនឹងដឹងពីចលនារបស់ទារកនៅដើមសប្តាហ៍ទី 13។

4

៤.ពោះឆាប់ខ្ទៀតចេញក្រៅ និងធំជាងមុន

សម្រាប់ស្ត្រីជាច្រើនដែលមានផ្ទៃពោះជាលើកដំបូង ពោះរបស់ពួកគេតែងតែខ្ទៀតឡើងក្នុងត្រីមាសទីពីរ ហើយជាធម្មតាវាមើលមិនដឹងនោះទេក្នុងរយៈពេល 3 ខែដំបូង។ ប៉ុន្តែក្នុងអំឡុងពេលមានផ្ទៃពោះលើកទី 2 ពោះនឹងឆាប់ខ្ទៀតចេញលឿនជាងមុន ហើយទំហំក៏ធំជាងមុនដែរ។

5

៥.ចាញ់កូនខ្លាំងជាងមុន

ក្នុងអំឡុងពេលមានផ្ទៃពោះលើកទីពីរ សម្រាប់ស្ត្រីមួយចំនួនគឺនឹងមានការចាញ់កូនខ្លាំងខុសពីលើកទី១ដាច់តែម្តង។

6

៦.ការស្រៀវសុដន់ ត្រូវបានកាត់បន្ថយ ឬ មិនមានតែម្តង

ការមានផ្ទៃពោះដំបូងជាធម្មតាមកនឹងធ្វើឲ្យសុដន់មានអាការៈស្រៀវខ្លាំង ប៉ុន្តែសម្រាប់ស្ត្រីជាច្រើន ការមានផ្ទៃពោះលើកទីពីរមិននាំមកនូវភាពស្រៀវសុដន់បែបនេះទៀតឡើយ ហើយទំហំសុដន់ក៏មិនសូវឡើងធំនោះដែរ៕

7

ប្រភព ៖ បរទេស