តារាសម្តែងស្រី ជនជាតិកូរ៉េខាងត្បូង Song Hye Kyo ធ្លាប់ឡើងទម្ងន់ដល់ ៧០ គីឡូក្រាម ប៉ុន្តែត្រឹមរយៈពេលខ្លី នាងបានស្រកអស់ ១៧ គីឡូក្រាម ឥឡូវមកសល់តែជាង ៥៣ គីឡូក្រាមវិញ។ ដ្បិតបើស្ថិតនៅអាយុ ៣៩ ឆ្នាំទៅហើយ តែសាច់របស់នាងពេលស្រកមកវិញ នៅតែមើលឃើញខ្ចី ភ្លឺចែងចាំងមិនចាញ់ក្រមុំនោះឡើយ។
មានរូបមន្តសម្ងាត់ពី ២ នៅពីក្រោយនោះ ដែលវាជាវិធីសាមញ្ញ តែទាមទារឲ្យអនុវត្តជាប្រចាំ៖
១) តៅហ៊ូ
កំឡុងពេលសម្រាកទម្ងន់បាន ១៧ គីឡូក្រាម នាងតែងតែមានទម្លាប់លូកតៅហ៊ូមកទទួលទានរៀងរាល់ថ្ងៃ ដោយវាជាអាហារមានប្រូតេអ៊ីន កាល់ស្យូម និងវីតាមីន E ខ្ពស់ ហើយក៏មានជាតិសរសៃ និងគ្មានកូលេស្តេរ៉ុល ដោយជួយផ្តល់ថាមពលមកកាន់រាងកាយ រួចមិនបង្កើតជាលិកាខ្លាញ់អាក្រក់នោះទេ។ បន្ថែមពីនេះ តៅហ៊ូក៏ជួយឲ្យអារម្មណ៍ឆ្អែតបានយូរផងដែរ។
២) ទឹកក្រូចឆ្មា
នាងទទួលទានទឹកក្ដៅឧណ្ហ៍ៗ ដែលមានលាយជាមួយទឹកក្រូចឆ្មា ៣ លីត្រ/ថ្ងៃ ជាទម្លាប់រៀងរាល់ថ្ងៃ។ វាជារូបមន្តសម្ងាត់ ដោយនាងចង់ចែករំលែក ព្រោះវាអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ អាចដុតជាតិខ្លាញ់លើសក្នុងរាងកាយ គាំទ្រជាពិសេសដល់ការសម្រកទម្ងន់។
បន្ថែមពីនេះក្រូចឆ្មាក៏មានផ្ទុកនូវវីតាមីន C ខ្ពស់ផងដែរ ហើយអាចជួយឲ្យស្បែក និងរាងកាយប្រឆាំងនឹងភាពចាស់ និងរក្សាភាពក្មេងជាងវ័យ។ ទោះជាយ៉ាងណាវាក៏ មានជាតិអាស៊ីដខ្ពស់ ដូច្នេះហើយនាងមិនទម្លាប់ទទួលទានវានៅពេលពោះទទេឡើយ ហើយទម្លាប់នាងគឺផ្តោតទទួលទានពេលព្រឹកព្រលឹមក្រោយភ្ញាក់ពីគេង ពេលល្ងាចមុនចូលគេង ហើយទទួលទានក្រោយពេលអាហារចូលពោះចន្លោះ ១,៥ ទៅ ២ ម៉ោង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក