គ្រាប់ឈូកមើលទៅសាមញ្ញ ហើយយើងអាចរកទិញបាននៅតម្លៃធូរថ្លៃ និងមិនពិបាករកនោះទេនៅតាមផ្សារ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ ប្រៀបដូចជាឱសថទិព្វជួយបានច្រើនណាស់។ ខាងក្រោមយើងបង្ហាញពីប្រយោជន៍ធំៗទាំង ៦ ពី ការទទួលទានគ្រាប់ឈូក៖
៦) បន្ថែមប្រសិទ្ធភាពប្រឆាំងនឹងការរលាក
ដោយសារគ្រាប់ឈូកសំបូរទៅដោយសារជាតិ Flavonoid ដែលល្អក្នុងការប្រឆាំងនឹងការរលាក និងការឆ្លង។ អ្នកដែលទទួលទានគ្រាប់ឈូកជាប្រចាំ នោះពេលពួកគេមានរបួស ឬកើតដំបៅអ្វីក៏នឹងងាយជាសះស្បើយ ដូច្នេះហើយទើបគេណែនាំជាពិសេសសម្រាប់ស្រ្តីទើបសម្រាលកូនដែលឆ្លងកាត់ការវះកាត់ឲ្យទទួលទានវាឲ្យបានច្រើន។
៥) ពង្រឹងសម្ពាធឈាម និងចង្វាក់បេះដូង
ជាតិល្វីង Isoquinoline ដែលមាននៅក្នុងគ្រាប់ឈូក គឺប្រៀបដូចជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជួយឲ្យមានការគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពីនេះទៀតជាតិសូដ្យូមដែលមាននៅក្នុងនោះ ក៏នឹងជួយឲ្យអ្នកមានសុខភាពបេះដូងល្អផងដែរ។
៤) ប្រឆាំងភាពចាស់
អង់ស៊ីម L-isoaspartly methyltransferase ដែលមាននៅក្នុងគ្រាប់ឈូក មានសមត្ថភាពទៅជួលជុលកោសិកាចាស់ និងជួយបញ្ចៀសភាពចាស់ជាងវ័យ ហើយថែរក្សាស្បែកឲ្យភ្លឺចែងចាំង។
៣) ធ្វើឲ្យល្អប្រសើរនូវប្រព័ន្ធរំលាយអាហារ
ល្អសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ហើយក៏ជួយព្យាបាលនៅអ្នកកើតជំងឺរលាកក្រពះ ដំបៅក្រពះ។ ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាកបានល្អ។
២) ព្យាបាលបញ្ហាគេងមិនលក់ និងស្រ្តេស
សមាសធាតុផ្សំនៃគ្លុយកូស វីតាមីន B និង C ដែលមាននៅក្នុងគ្រាប់ឈូក នឹងជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ ហើយបញ្ចៀសការឈឺក្បាល និងបញ្ហាស្រ្តេស។ ជាទូទៅវានឹងជួយជំរុញឲ្យរាងកាយ ឆាប់ងងុយគេង ដោយសារតែរាងកាយបានឆ្លងកាត់ការផលិតនូវអាំងស៊ុយលីនគ្រប់គ្រាន់។
ល្អបំផុតអ្នកក៏អាចច្នៃយកគ្រាប់ឈូកមកដាំតែទទួលទាន មកធ្វើជាស៊ុប គឺកាន់តែល្អក្នុងការព្យាបាលជំងឺគេងមិនលក់។
១) កាត់បន្ថយភាពតានតឹងសរសៃប្រសាទ
បន្ថែមពីលើប្រយោជន៍ប៉ុន្មានចំណុចខាងលើ គ្រាប់ឈូកក៏សម្បូរទៅដោយវីតាមីន C, E ដែលនេះនឹងជួយលុបបំបាត់រ៉ាឌីកាល់សេរីការពារ នូវកោសិកាសរសៃប្រសាទ និងពង្រឹងធ្វើឲ្យអារម្មណ៍មានភាពល្អប្រសើរឡើងផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក