ណែនាំជាពិសេសសម្រាប់មនុស្សស្រី ប្រភេទអាហារទាំង ៥ ខាងក្រោម ក្រៅពីមានឱជារសឆ្ងាញ់ ទៀតសោតវាក៏មានផ្តល់នូវជាតិកូឡាជែន ប្រូតេអ៊ីនខ្ពស់ ល្អសម្រាប់រាងកាយ និងលើកសម្រស់ ហើយទោះអាយុហៀរចូល ៥០ ក៏ពិបាករកឃើញស្នាមជ្រីវជ្រួញដែរ ប្រសិនអ្នកទម្លាប់ទទួលទានវាជាប្រចាំ៖
៥) ស៊ុត
ស៊ុតជាអាហារដែលបណ្តុំទៅដោយប្រូតេអ៊ីន ជាពិសេសផ្នែកពណ៌ស ដែលមានប្រូតេអ៊ីនដល់ទៅ ២៦ ក្រាម។ អ្នកទទួលទានស៊ុតស្ងោរ ដែលជួយឲ្យឆាប់ឆ្អែត ហើយបញ្ចៀសការទទួលទានអាហារច្រើន និងមានជាតិខ្លាញ់ នាំឲ្យឡើងទម្ងន់។
រីឯផ្នែកលឿងវិញ មានផ្ទុកនូវសារធាតុកូឡាជែនច្រើន ដែលទម្លាប់ទទួលទានជាប្រចាំ វាអាចជួយឲ្យស្បែករបស់យើងរលោង។
៤) ត្រី
សាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន អាស៊ីដខ្លាញ់អូមេហ្គា-៣ ល្អសម្រាប់សុខភាព មនុស្ស។ ជាងនេះវាក៏មានកម្រិតប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ ហើយសារធាតុរ៉ែដែលមាន ដូចជានៅក្នុងត្រីសាលម៉ុន ធូណា គឺងាយនឹងជំរុញដល់ការផលិតកូឡាជែន។
តាមការណែនាំរបស់អ្នកជំនាញ យកល្អអ្នកគួរទទួលទានប្រភេទត្រីទាំងនេះ ២ ដង/សប្តាហ៍ ដើម្បីអាចជួយឲ្យស្បែកក្មេងជាងវ័យកាន់ឆ្នាំ។
៣) បន្លែបៃតង
វាមានសារធាតុចិញ្ចឹមជួយការពារការបំបែកកូឡាជែនមុនអាយុ។ បន្លែបៃតងក៏មានផ្ទុកសារធាតុ Chlorophyll ដោយវាមានតួនាទីក្នុងការបង្កើនបរិមាណ procollagen នៅក្នុងស្បែក ហើយការពារស្បែកពីកាំរស្មី UV និងរ៉ាឌីកាល់សេរី ជាមូលហេតុនាំឲ្យស្បែកឡើងចាស់។
២) គ្រាប់ធញ្ញជាតិ
ដូចជាប្រភេទគ្រាប់ សណ្តែកខ្មៅ សណ្តែកក្រហម សុទ្ធតែជាអាហារសម្រន់សម្បូរទៅដោយប្រូតេអ៊ីន និងមានអាស៊ីដអាមីណូសំខាន់ៗសម្រាប់សំយោគកូឡាជែន។ លើសពីនេះវាក៏សម្បូរទៅដោយជាតិទង់ដែង ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការផលិតកូឡាជែនដល់រាងកាយផងដែរ។
១) អយស្ទ័រ
វាមានរសជាតិផ្អែម ត្រជាក់ ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចគ្នា វាមានវីតាមីន B1, B2, B3, B12 ប៉ូតាស្យូម ផូស្វ័រ និងអាស៊ីដខ្លាញ់អូមេហ្គា-៣។ វាក៏ត្រូវបានគេរាប់ចូលជាអាហារដែលអាចជំរុញការផលិតកូឡាជែនច្រើនដូចគ្នា ដោយស្រ្តីគ្រប់រូបគួរតែទទួលទានវាឲ្យបានច្រើន ដើម្បីអាចទទួលបានស្បែកស្អាត ភ្លឺរលោងក្មេងជាងវ័យ និងជម្រុះកោសិកាងាប់ ហើយបណ្តុះចេញកោសិកាថ្មី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក