មនុស្សដែលមានទម្លាប់ទាំង ៤ យ៉ាងនេះ នឹងទទួលបានជោគជ័យគ្រប់កិច្ចការដែលពួកគេបានធ្វើ ថែមទាំងសម្បូរញាតិមិត្តអាណិតស្រឡាញ់ និងមានសំណាងតាមថែរក្សាទៀតផង។
១. មានស្នាមញញឹម
វិធីសាមញ្ញដើម្បីផ្លាស់ប្តូរជោគវាសនារបស់អ្នក គឺញញឹមឱ្យបានច្រើន។ ការញញឹមនឹងនាំមកជូនអ្នកនូវថាមពលវេទមន្តដ៏អស្ចារ្យ។ មនុស្សម្នាក់ដែលមុខតែងតែក្រៀមក្រំ និងឆាប់ខឹង មិនអាចសប្បាយចិត្ត គ្មានណំណោយទាននោះឡើយ។
២. រក្សាទីធ្លាស្អាតល្អសម្រាប់ហុងស៊ុយ
ហុងស៊ុយមានឥទ្ធិពលខ្លាំងលើទ្រព្យសម្បត្តិរបស់មនុស្សយើងម្នាក់ៗ។ បរិយាកាសរស់នៅស្អាត និងភ្លឺជ្រះថ្លាអាចចិញ្ចឹមរាងកាយដែលមានសុខភាពល្អ។ រូបរាងក៏នឹងប្រសើរឡើង សំណាងនឹងចូលមក។ ប្រសិនបើជីវិតរបស់អ្នកមិនមានសំណាងច្រើនទេ វិធីល្អបំផុតគឺសម្អាតផ្ទះ និងកន្លែងធ្វើការ ធ្វើឱ្យខ្លួនអ្នកស្រស់ស្រាយមុននឹងចាប់ផ្តើមផ្លាស់ប្តូរជោគវាសនារបស់អ្នក។
៣. វិនិយោគលើខ្លួនអ្នក
ការវិនិយោគដ៏ល្អបំផុត និងសក្តិសមបំផុត គឺការវិនិយោគលើខ្លួនឯង។ ដូច្នេះហើយ ត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើន ថែរក្សាខ្លួនឯងឱ្យបានល្អ អានសៀវភៅល្អៗ រៀនពីទស្សនៈល្អៗ។ ជោគជ័យនឹងកើតមានតែអ្នកដែលចេះញញឹម ព្យាយាមសិក្សា និងប្រឹងប្រែងតែប៉ុណ្ណោះ។
៤. ខំប្រឹងធ្វើអំពើល្អ
សំណាងរបស់មនុស្សតែងតែមានសមាមាត្រគ្នាទៅវិញទៅមក។ បើបុគ្គលធ្វើអំពើល្អជាប្រចាំ និងសន្សំគុណធម៌ នោះប្រាកដជាទទួលបានពរជ័យជាច្រើនសម្រាប់ខ្លួនឯង។ កាលណាអ្នកប្រមូលបានកាន់តែឆាប់ អ្នកនឹងទទួលបានអ្វីដែលអ្នកចង់បានកាន់តែច្រើន។ មនុស្សដែលធ្វើអំពើល្អអាចបំបាត់សំណាងអាក្រក់ និងនាំសំណាងបន្ថែមទៀតដល់ពួកគេ៕
បរទេស ៖ បរទេស / knongsrok