ជ្រើសរើសកូនសោរ​មួយ ដើម្បីបើកមើលកំណប់ ប្រចាំខែឧសភា

តាម​រយៈ​កូនសោរទាំង ៦ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ជ្រើស​យក​កូនសោរ​ណា​មួយ​ជាង​គេ ដើម្បីបើកកំណប់មាសកំណប់ប្រាក់? ជាមួយ​នឹង​ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង ថា​នៅ​កំឡុងខែឧសភា ទំព័រធំទី ៥ ឆ្នាំ ២០២៣ នេះ ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​បែប​ណា​ខ្លះ តុះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖

កូនសោរ​ទី ១

1

វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើអ្វីមួយ ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។

ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ ដ្បិត​បើ​ផ្លូវ​ដែល​អ្នក​ជ្រើស​កន្លង​មក​វា​មិន​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន តែ​ចៃដន្យ​នៃ​សំណាង​ក៏​នឹង​រំកិល​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​បន្តិច​ដែរ។

កូនសោរទី ២

សុបិន្ត​មួយ​ក្នុង​ចំណោម​សុបិន្ត​ជា​ច្រើន​របស់​អ្នក នឹង​ក្លាយ​ជា​ការ​ពិត ដូច​វេទមន្ត​គេ​ជប់។ គ្រាន់​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ជារួម ពេល​បាន​អ្វី​ដែល​ចេញ​មក​ពី​លាភ​សំណាង ក៏​កុំ​បើក​ចំហ​ខ្លាំង​ពេក ព្រោះ​មិន​ប្រាកដ​ថា​មនុស្ស​រាល់​គ្នា​នៅ​ក្បែរ​អ្នក គេ​រីករាយ​នឹង​ឃើញ​អ្នក​ជោគជ័យ មាន​បាន​នោះ​ទេ។

អ្នកខ្លះទៅមានតែការពេបជ្រាយ មានតែការតាមច្រណែន ឈ្នានីស ជាន់ពន្លិច និយាយឲ្យចំទៅ ស៊ូឲ្យគេមើលឃើញដោយខ្លួនឯង ហើយចាំថាខ្លួនឯងមានក្តីសុខនឹងខ្លួនឯង គឺវាគ្រប់គ្រាន់ហើយ មិនមែនរស់ដើម្បីតែបំពេញភ្នែកអ្នកដទៃ ឬអារម្មណ៍នរណាម្នាក់នោះឡើយ។

កូនសោរ​ទី ៣

មិន​ថា​ការ​បោះ​ជំហាន​ធំ ឬ​តូច នៅ​ពេល​ឆាប់ៗ​ខាង​មុខ អ្នក​នឹង​ឃើញ​ផ្លែផ្កា​កើត​ជា​ជោគជ័យ។ អំណាច​ថាមពល​ទាំង​ឡាយ​នឹង​ប្រមូលផ្ដុំ​មក​នៅ​ក្បែរ​ខ្លួន​អ្នក ដោយ​នឹង​មាន​គេ​គោរព​ស្រលាញ់​ច្រើន ពោល​ហាក់​ដូច​មាន​អ្វី​ទាក់ទាញ​ឲ្យ​គេ​មក​ដើរ​តាម​អ្នក​ជា​ច្រើន​នៅ​ពេល​ខាង​មុខ។

ឱកាសធំតូចក៏នឹងចូលមកដល់ សឹងតែរកដង្ហើមដកគ្មាន វាដល់ពេលដែលអ្នកត្រូវសម្រេចចិត្តហើយ ថាចាប់មួយណាល្អ ទុកមួយណាល្អ ហើយគួរព្រលែងមួយណា។ មនុស្សម្នាក់ មិនអាចឈោងកាន់របស់ ១០ ក្នុងពេលតែមួយបានទេ តែគួរឈ្លាសវៃ អំពីអ្វីដែលគួរធ្វើ ហើយមានប្រយោជន៍ធំបំផុតសម្រាប់ខ្លួនឯង តែជួនខ្លះ ក៏ត្រូវយកបេះដូងទៅជាមួយផង។

កូនសោរ​ទី ៤

2

ត្រូវ​ចាំ​ថា ប្រសិន​អ្នក​ចង់​សម្រេច​ការងារ​ធំ អ្នក​ត្រូវ​រៀន​ដាក់​ចិត្ត​មើល​ឃើញ​គ្រប់​ជ្រុង​ល្អិតល្អន់​ទាំង​អស់។ បរាជ័យ​កន្លង​មក ក៏​ដោយសារ​អ្នក​ចន្លោះ​ប្រហោង​នៃ​ចំណុច​ចាប់ផ្តើម​តូចៗ​ពី​ដំបូង​នោះ​ហើយ។

ពេល​ខាង​មុខ វា​ដូច​ជា​មាន​ជំនួយការ​ផ្លូវ​ចិត្ត មក​ប្រែ​ការ​គិត ផ្លាស់ប្តូរ​ការ​យល់​ឃើញ នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ ការ​រកស៊ី ហើយ​ក៏​មាន​កាដូ​ខ្លះ​កើត​ឡើង​សម្រាប់​ខ្លួន​ឯង​ផង​ដែរ។

កូនសោរទី ៥

មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​អ្នក គេ​បើក​ចិត្ត​នឹង​ជួយ​អ្នក ជួយ​ផ្តល់​យោបល់​ល្អៗ​ដល់​អ្នក តែ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ទេ ដែល​គិត​ថា គេ​ធ្វើ​ដោយ​សម្លឹង​ឃើញ​ប្រយោជន៍ នាំ​ឲ្យ​បាត់បង់​ទឹក​ចិត្ត​ដ៏​មាន​តម្លៃ​ពិត​របស់​គេ។

ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ពេល​ខាង​មុខ​នេះ មនុស្ស​ដែល​អ្នក​ធ្លាប់​ស្គាល់​ពី​មុន គេ​នឹង​រំលេច​វត្តមាន​ជា​ថ្មី​មក​កាន់​ជីវិត​អ្នក ហើយ​មិន​ថា​ជា​សាច់ញាតិ ឬ​មិត្តភក្តិ​ក្តី គេ​ក៏​អាច​ជា​នឹង​នាំ​លាភ​សម្រាប់​អ្នក​ផង​ដែរ។

កូនសោរ​ទី ៦

ជោគវាសនា​របស់​អ្នក ហាក់​វិល​មក​ដល់​ចំណុច​នៃ​ភាព​ល្អ​ប្រសើរ​សារ​ជា​ថ្មី។ ពេលវេលា​ខាង​មុខ ជា​ពេល​ល្អ​ក្នុង​ការ​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ជា​ពេល​ទាញ​ទ្រព្យ​ ទាញ​ចំណូល ដែល​អ្នក​មិន​គួរ​រំលងទាល់តែសោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក