ការថែរក្សាសួតរបស់អ្នកឱ្យមានសុខភាពល្អគឺជារឿងចាំបាច់ណាស់ តែទោះជាយ៉ាងណាក៏ដោយ កត្តាទូទៅ រួមទាំងការប៉ះពាល់នឹងផ្សែងបារី និងជាតិពុលពីបរិស្ថាន ក៏ដូចជាការទទួលទានអាហារដែលមិនល្អក៏អាចប៉ះពាល់ដល់សរីរាង្គដ៏សំខាន់នេះដែរ។
លើសពីនេះ លក្ខខណ្ឌទូទៅដូចជាជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺស្ទះសួតអាចប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងខ្លាំង។ ដូច្នេះតោះមកដឹងពីអាហារដែលអាចជួយបង្កើនមុខងារសួតរបស់អ្នកបាន ដែលរួមមានដូចជា៖
១.Beetroot
beetroot គឺសម្បូរទៅដោយសារធាតុ nitrates ដែលធ្វើអោយមុខងារសួតប្រសើរឡើង ម្យ៉ាងទៀតNitrates ក៏មានតួនាទីជួយសម្រួលសរសៃឈាម កាត់បន្ថយសម្ពាធឈាម និងបង្កើនប្រសិទ្ធភាពការស្រូបយកអុកស៊ីសែនមកកាន់សួត។ លើសពីនេះ beetroot ក៏ផ្ទុកទៅដោយម៉ាញេស្យូម ប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលទាំងអស់នេះមានសារៈសំខាន់ចំពោះសុខភាពសួតផងដែរ។
២.ម្ទេស
ម្ទេសគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន C ដែលដើរតួជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលនៅក្នុងរាងកាយរបស់អ្នក។ ហើយការទទួលបានវីតាមីន C គ្រប់គ្រាន់គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលជក់បារី ឬ ទទួលរងឥទ្ធិពលបំផ្លាញនៃផ្សែងបារី។
៣.ផ្លែប៉ោម
ការស្រាវជ្រាវបានបង្ហាញថា ផ្លែប៉ោមមានកំហាប់ខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារជាតិ flavonoids និងវីតាមីន C ដែលអាចជួយលើកកម្ពស់មុខងារសួតរបស់អ្នកបាន។ ហើយការទទួលទានផ្លែប៉ោមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺហឺត និងមហារីកសួតផងដែរ។
៤.ល្ពៅ
ជាទូទៅល្ពៅគឺសម្បូរទៅដោយសារធាតុ carotenoids រួមទាំង beta carotene សារធាតុ lutein និង zeaxanthin ដែលសុទ្ធតែមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា។
ហើយការសិក្សាបនបង្ហាញថា ការទទួលទានល្ពៅញឹកញាប់ នឹងបង្កើនកម្រិត carotenoids ក្នុងឈាមខ្ពស់ ដែលជំនួយមុខងារសួតកាន់តែប្រសើរឡើងទាំងមនុស្សចាស់ និងចំពោះកុមារ។
៥.ស្ពៃក្តោបស្វាយ
ស្ពៃក្តោបស្វាយគឺជាប្រភពនៃសារធាតុ anthocyanins ដែលអាចបញ្ចៀសការថយចុះនៃមុខងារសួត។ លើសពីនេះ ស្ពៃក្តោបមានជាតិសរសៃច្រើន ដែលមានមុខងារជួយអោយសួតមានសុខភាពល្អថែមទៀតផង៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស