បច្ចុប្បន្ននេះ ការលាបថ្នាំក្រចកបានក្លាយទៅជាចំណែកមួយដ៏សំខាន់ ក្នុងការជួយលើកសោភ័ណភាពម្រាមដៃរបស់ស្ត្រី ។ ពណ៌ថ្នាំក្រចក ដែលស្ត្រីម្នាក់ៗជ្រើសរើសលាបនោះ មានអត្ថន័យដូចការទស្សន៍ទាយខាងក្រោម។
អាចបង្ហាញថា ជាស្ត្រីមានសមត្ថភាពពូកែខាងតាំងចិត្តម៉ឺងម៉ាត់ល្អ មានភាពព្យាយាមនិងអត់ធន់យ៉ាងប្រសើរ ។ ជាមនុស្សដែលមានបំណងផ្តោតធ្វើអ្វីមួយហើយ តែងតែព្យាយាមធ្វើវារហូតដល់ចប់ចុងចប់ដើម ទោះបីជាត្រូវពុះពារឧបសគ្គច្រើនយ៉ាងណាក៏ដោយ ។
មនុស្សនេះមិនចេះរាថយទេ សូម្បីតែមួយជំហាន ។ ជាមនុស្សមានចិត្តមេត្តាសន្តោសប្រណី ចិត្តល្អចេះជួយសង្គ្រោះអ្នកដទៃ ទើបក្លាយទៅ ជាមនុស្សសំណព្វចិត្តក្នុងចំណោមមិត្តភក្តិ ។ ក៏ប៉ុន្តែតោងចាំទុកថាចិត្តល្អរបស់អ្នកប្រយ័ត្ននាំទុក្ខមកឱ្យ ខ្លួនឯងវិញនៅថ្ងៃក្រោយ ។
ជាសុភាពស្ត្រីមានអារម្មណ៍រីករាយស្រស់ថ្លាមិនចេះស្គាល់ អ្វីដែលហៅថា កើតទុក្ខ ។ លក្ខណៈពិសេសរបស់ស្ត្រីរូបនេះ គឺហ៊ានស៊ីហ៊ានសងដែលភាគច្រើនគេចាត់ទុកថា ជាស្ត្រីមានអារម្មណ៍ផ្លូវភេទខ្ពស់ ។
ជាមនុស្សមិនចេះនៅស្ងៀមមួយកន្លែងនិងចិត្តល្អចេះជួយសង្គ្រោះ អ្នកជិតខាងព្រោះជាមនុស្សមានទឹកចិត្ត ។ ក៏ប៉ុន្តែចំណុចដែលមិនសូវល្អនោះ គឺភាគច្រើនធ្វើអ្វីៗទៅតាមទំនើងចិត្តដែលខ្លួន ឯងនឹកចង់ ។ ចំពោះរឿងស្នេហាវិញ បើដាក់ចិត្តស្រឡាញ់នរណាហើយរមែងស្មោះអស់ពីដួងចិត្ត ។
ជាសុភាពស្ត្រីមានចិត្តទន់ភ្លន់មានការស្រមើស្រមៃជ្រាលជ្រៅហើយក៏ ជាមនុស្សរ៉ូមែនទិកម្នាក់ដែរ ។ ក៏ប៉ុន្តែចំណុចអាក្រក់របស់ស្ត្រីម្នាក់នេះ គឺមិនសូវមានទំនុកចិត្តចំពោះខ្លួនឯង ព្រោះធ្វើអ្វីមួយរមែងយឺតយ៉ាវនិង ស្ទាក់ស្ទើរជាពិសេសរឿងសម្រេចចិត្ត ។ ជាមនុស្សសម្បូរមិត្តភក្តិច្រើនហើយក្រែងចិត្តអ្នកដទៃ សូម្បីតែរឿងកំប៉ិកកំប៉ុកក៏មិនហ៊ានសម្រេចចិត្តភ្លាមៗដែរ ។
អាចពោលបានយ៉ាងរហ័សថា ជាសុភាពស្ត្រីម្នាក់មានអារម្មណ៍ស្រាលជាងសំឡីប៉ះខ្យល់បន្តិចនឹង ប៉ើងភ្លាមមួយរំពេច ។ ក៏ប៉ុន្តែលក្ខណៈពិសេសរបស់នាង គឺជាមនុស្សសម្បូរទៅដោយមន្តស្នេហ៍។ ក្រៅពីនោះក៏ជាស្ត្រីមានភាពម៉ឺងម៉ាត់ និងការជឿជាក់លើខ្លួនឯងខ្ពស់បំផុតទៀតផង ។
ទោះបីជាមនុស្សមានចរិតឆេវឆាវបន្តិចមែនតែក៏មានអំណោយពីធម្មជាតិ ខ្លះគួរឱ្យទាក់ទាញផងដែរ ។ បើនិយាយពីរឿងស្នេហា គឺសម្បូរប្រុសៗតាមសុំស្នេហាមិនដាច់ ហើយធ្វើឱ្យស្ត្រីខ្លះក្របួចមាត់លួច ច្រណែនទៀតផង ។
សូមសរសើរព្រោះនារីដែលមានភាពទទួលខុសត្រូវខ្ពស់ប្រសិនបើនាង ហាមាត់ទទួលយកអ្វីមួយ ហើយនោះស្ត្រីម្នាក់នេះរមែងធ្វើឱ្យដល់ទីបំផុត ។ ជាមនុស្សមានគោលដៅច្បាស់លាស់នៅក្នុងឆាកជីវិត ហើយក៏ជាអ្នកតស៊ូ ក្រាញននៀលជាមួយឆាកជីវិតយ៉ាងស្វិតស្វាញទៀតផង ។
តែគួរឱ្យសោកស្តាយព្រោះពេលខ្លះនាងឆាប់ជឿពាក្យសម្តីអ្នកដទៃពេក នេះក៏អាចជាចំណុចមិនល្អមួយដែរ ដែលគួរពិចារណាឱ្យបានម៉ត់ចត់បន្តិច ហើយបើដាក់ចិត្តជឿទៅលើនរណាម្នាក់ហើយនោះ រមែងជឿបាក់ចិត្តដកមិនរួចឡើយ ។
ភាគច្រើនសុភាពនារីម្នាក់នេះជាមនុស្សត្រចៀកស ប្រសិនបើនរណាមានបំណងចង់បោកប្រាស់ នាងនោះគឺងាយដូចគេបកចេកអ៊ីចឹង ។ ក៏ប៉ុន្តែនាងមនុស្សមានចិត្តម៉ឺងម៉ាត់ហ៊ានប្រឈមមុខជាមួយបញ្ហាដែល ចូលមក ព្រោះ មានអំណោយពីធម្មជាតិនូវភាពជាអ្នកដឹកនាំនៅក្នុងខ្លួននិងភាពមានភាព រ៉ូមែនទិកទៀតផង ៕