នៅក្នុងមុខជំនួញអ្វីមួយ សុទ្ធសឹងតែទាមទារមានអ្នកដឹកនាំពូកែៗ និងមានបទពិសោធន៍ដើម្បីឱ្យមុខជំនួញទទួលបានភាពជោគជ័យ ។ ជាក់ស្តែង Color Cup Cambodia ត្រូវបានគេដឹងថាជាហាងដែលទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រថាមានការរៀបចំស្អាតប្លែក ម្ហូបក៏ឆ្ងាញ់ សេវាកម្មក៏ល្អ គឺសុទ្ធតែមានថា្នក់ដឹកនាំពូកែៗឆ្នើមៗដឹកនាំ ដែលមានប្រវត្តិសិក្សា រួមទាំងបទពិសោធន៍ក្នុងការងារជាច្រើនផងដែរ។
នៅក្នុងនោះ សហគ្រិនវ័យក្មេង លោក ឃឹម សុច័ន្ទវីរៈ ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារ Color Cup Cambodia មួយរូប ធ្វើឱ្យ Color Cup Cambodia ជោគជ័យផងនោះ ទើបតែត្រូវបានគេដឹងថាលោកមានប្រវត្តិជាបេក្ខជនជាប់ចំណាត់ថ្នាក់ Top-1 ផ្នែកអត្ថបទកំណាព្យ និង Top 3 ពីផ្នែកផលិតវីដេអូ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីជំរុញការកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ កាលពីឆ្នាំ ២០១៦ ។ ដោយក្នុងនោះ លោក ឃឹម សុច័ន្ទវីរៈ ថែមទាំងមានកិត្តិយសទទួលបានរង្វាន់ និងបណ្ណសរសើរពីថ្នាក់ដឹកនាំធំៗជាច្រើន ជាពិសេសបានទទួលបណ្ណសរសើរផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។
សូមជម្រាបផងដែរថា លោក ឃឹម សុច័ន្ទវីរៈ មិនត្រឹមតែធ្លាប់ជាយុវជនឆ្នើមគំរូនោះទេ តែលោកក៏ធ្លាប់បានចូលរួមជាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ដែលមានស្នាដៃនៅក្នុងការរៀបចំកម្មវិធីជាតិធំៗជាច្រើន ពិសេសលោកក៏បានចូលរួមរៀបចំកម្មវិធីសប្បុរសធម៌ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះផងដែរ។
បច្ចប្បន្នលោក ឃឹម សុច័ន្ទវីរៈ ដែលជាសហគ្រិនវ័យក្មេងដែលមានអាយុមិនដល់ ៣០ មួយរូបនេះ ទទួលបានភាពជោគជ័យជាច្រើននៅក្នុងមុខជំនួញវិស័យភោជនីយដ្ឋាន Color Cup Cambodia និង WIP Zone , វិស័យផ្នែកបដិសណ្ឋាកិច្ចលើ ផ្ទះលំហែរំហើយ Maison by Color Cup នៅខេត្តមណ្ឌលគិរី , វិស័យលើផ្នែក Media និងផ្សព្វផ្សាយ រួមទាំងមុខជំនួញជាច្រើនផ្សេងៗទៀត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក