តោះ លើកគ្នាទៅមណ្ឌលគិរី ជាមួយកម្មវិធីពិសេស ១យប់ហ្វ្រី១យប់​​ជាមួយ « រំហើយ – Maison by Color Cup »

ប្រសិនជាលោកអ្នកចង់ស្វែងរកកន្លែងសម្រាកលំហែផង​ និងស្នាក់នៅប្រកបដោយផាសុកភាព បែបផ្ទះស្នាក់ឯកជនជនបទបែបសម័យទំនើប​ លោកអ្នកអាចជ្រើសរើស​ រំហើយ មេសុង ( រំហើយ - Maison by Color Cup ) នាខេត្តមណ្ឌលគិរី ។

 រំហើយ - Maison by Color Cup  ជាផ្ទះស្នាក់នៅបែបជនបទលក្ខណៈទំនើប មានទាំងបរិយាកាសធម្មជាតិបៃតងដ៏ស្រស់ស្រាយ​ ទេសភាពក៏ស្អាត​ អាកាសធាតុត្រជាក់គ្រប់រដូវកាល បើថាថតរូបវិញឡូយគ្រប់ប៉ុស្តិតែម្តង។​

346862886_1899343920435535_5226606803663280795_n

ចំណុចពិសេសរបស់ រំហើយ គឺជាជាស្ថានីយ៍ ដ៏សែនមនោរម្យ អារម្មណ៍ដូចជាផ្ទះរបស់ខ្លួនឯងផ្ទាល់ ដែលគ្មានសម្ពាធ / ជាតំបន់ពន្លឺ បំភ្លឺភូមិឡៅកា អោយមានសម្រស់កាន់តែស្រស់បំព្រង ថែមមួយកម្រិត / នាព្រឹកព្រលឹម រំហើយនិងផ្ដល់នូវ វង់ដូរតន្ត្រីធម្មជាតិយ៉ាងពិរោះរដំ សត្វស្លាប តូច ធំ គ្របុពណ៌ គ្រប់សម្បុរ បណ្ដែតខ្លូនក្នុងវេហា/ នារសៀលថ្ងៃលិច រំហើយនឹងផ្ដល់បរិយកាសដ៌សំបូរបែប អមជាមួយឯកជនភាពដ៏មានន័យពោរពេញទៅដោយអត្ថន័យ ។

សម្រាប់​ ផ្ទះស្នាក់ឯកជនជនបទបែបសម័យនាខេត្តមណ្ឌលគិរី​ មានតម្លៃត្រឹមតែ​ 150$ ប៉ុណ្ណោះ​ក្នុងមួយយប់​ ដោយផ្ទះស្នាក់នៅឯកជន​ ១ខ្នង​ មានរួមដូចជា​​ ៖

- បន្ទប់គេង​ ២​ (ក្នុងមួយបន្ទប់មានគ្រែគេង​ ២)

-​ ចង្ក្រានបាយ ដែលមានសំភារៈមួយឈុត​

- មានទឹក ប្រព័ន្ធភ្លើង​ និងសុវត្ថិភាព

- មានទីធ្លាអាំងសាច់ ​អាំងភ្លើង​ និងអាចបោះតង់ធំទូលាយ

- ការស្នាក់នៅមិនកំណត់ចំនួនមនុស្ស

DSC02634 Copy41

DSC02630 Copy25

កាន់តែពិសេស ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ខែ មិថុនា ឆ្នាំ ២០២៣ រំហើយ - Maison by Color Cup មានកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ការស្នាក់នៅចំនួន ១យប់ ហ្វ្រីសម្រាប់ការស្នាក់នៅ១យប់ដោយឥតគិតថ្លៃផងដែរ ប្រញាប់ឡើងកុំឱ្យឱកាសល្អនេះកន្លងផុតឱ្យសោះ។

DSC02630 Copy19

DSC02630 Copy31

លោកអ្នកអាចស្វែងរក​ រំហើយ មេសុង ( រំហើយ - Maison by Color Cup ) បាន ដែលមានទីតាំងនៅក្នុងភូមិឡៅការ ស្រុកសុខដម ក្រុងសែនមនោរម្យ ដែលមានចំងាយមិនឆ្ងាយពីក្រុងនោះទេ គឺមានចំងាយប្រមាណ ៣០០ម៉ែត្រប៉ុណ្ណោះពីសាលាបឋមសិក្សាឡៅកា និងជាង ១គីឡូម៉ែត្រពីរមណីយដ្ឋាន សមុទ្រឈើបាយឆៅ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0762222396 / 010233020 /098988890 ៕

DSC02630 Copy21

DSC02634 Copy34

DSC02630 Copy23

DSC02630 Copy6

DSC02630 Copy9

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: