ប្រវត្តិត្រួសៗ និងស្នាដៃដ៏ល្អវិសេសក្នុងវិសយសិល្បៈរបស់ តារាចម្រៀងរ៉េប G-Devith

លោក G-Devith ជាតារាចម្រៀងរ៉េប រាងខ្ពស់សង្ហាមួយរូប ដែលមានឈ្មោះពិតថា ងួន ចាន់ដេវីត ឬហៅក្រៅថា Dit-Way ។ ដេវីត កើតនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ១៩៩៤ និងមានកម្ពស់ ១.៨៣ ម៉ែត្រ លោកមានដើមកំណើតនៅខេត្តបាត់បង លោកជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ២ នាក់។ ក្រោយបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី ១២ ដោយទឹកចិត្តស្រឡាញ់វិសយសិល្បៈខ្លាំង លោកក៏បានចូលប្រឡូកដំបូង ដោយចាប់អាជីពជាអ្នករាំ។

333520040_1235574053834292_5536258442743468075_n

ជាដំបូងឡើយ លោកបានបង្កើតក្រុមរាំមួយនៅក្នុងស្រុកកំណើតនាខេត្តបាត់បង ដោយចំណាយអស់រយៈពេល ៣ ឆ្នាំ ប៉ុន្តែមិនសូវជាទទួលបានជោគជ័យនោះឡើយ។ រហូតដល់ឆ្នាំ ២០១២ រូបលោកក៏បានសម្រេចចិត្តចាកចេញពីស្រុកកំណើត មករស់នៅក្រុងភ្នំពេញ ដើម្បីរកការងារធ្វើ រកប្រាក់ផ្គត់ផ្គង់ឱ្យប្អូនស្រីរៀនបន្ត។ ដេវីត ក៏បានធ្វើជាជាងជួសជុលទូរសព្ទ និងបញ្ជូលបទភ្លេង និងឆ្លៀតពេលធ្វើភ្លេងបង្ហោះលើហ្វេសប៊ុគ នៅផ្សារឃ្លាំងរំសេវអស់រយៈពេលប្រមាណជា ២ ឆ្នាំ។ បន្ទាប់មក ដោយសារតែឃើញពីសមត្ថភាពដ៏ល្អរបស់លោក ដេវីត និងមានការជួយជ្រោមជ្រែងពី តារាចម្រៀងស្រីម្នាក់ លោកក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស នៅក្នុងឆ្នាំ ២០១៤។

329270623_841315946970273_3821738735217775404_n

បន្ទាប់ពីបានបង្ហាញមុខជាលើកដំបូងនៅក្នុងការប្រគំតន្ត្រីមួយនៅកោះពេជ្រ លោកក៏ត្រូវបានមហាជនស្គាល់ជាបន្តបន្ទាប់ ជាពិសេសល្បីខ្លាំងក្នុងបទ ញីកែងជើង និងបទចម្រៀងផ្សេងៗទៀត ដែលធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាពដល់សព្វថ្ងៃ។

ក្រឡេកមកមើលជីវិតស្នេហារបស់លោក G-Devith វិញ ត្រូវបានគេដឹងថា លោកបានសាងចំណងស្នេហាជាមួយនឹងអ្នកនាង ទេព បូព្រឹក្ស ហើយសព្វថ្ងៃនេះ អ្នកទាំងពីរក៏មានចំណងដៃដ៏មានតម្លៃមួយនោះគឺ កូនប្រុស ដែលមានឈ្មោះថា ទេព បញ្ចវរាប ដែលឈ្មោះហៅក្រៅ ( Albert ) កើតនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ គួរបញ្ជាក់ផងដែរថា ចំណងស្នេហារបស់អ្នកទាំងពីរត្រូវបាគេសង្ស័យថា ទំនងជាកើតឡើងក្នុងអំឡុងឆ្នាំ ២០១៧ ស្របពេលដែលអ្នកនាង ទេព បូព្រឹក្ស ចេញបទចម្រៀង My Songsa។

324847915_2167424443444146_7947573791589354461_n

329653576_746068690251854_6690185124729949312_n

330306701_3451918318356686_8223681696066149778_n

336107262_194414079964257_4595848281504604091_n

លោក ងួន ចាន់ដេវីត នៅលើវិថីសិល្បៈចម្រៀងនេះដែរ លោកក៏បានបង្កើតនូវស្នាដៃល្អជាជ្រើន ជាពិសេសគឺ ចម្រៀងដែលបង្ហាញពីឆន្ទៈ និងគ្រប់យ៉ាងអំពីប្រទេសជាតិ និងប្រជាជាតិកម្ពុជា ហើយថ្មីៗនេះ ចម្រៀងដ៏មានអត្ថន័យខ្លឹមសារ ជាមួយនឹងសាច់ភ្លេងដ៏ពីរោះរណ្ដំដែលមានចំណងជើងថា " មហានគរ " គឺពិតជាធ្វើឱ្យមហាជន និងអ្នកគាំទ្រស្ញើចសរសើរពីស្នាដៃដ៏អស្ចារ្យមួយនេះ និងសរសើរ Dit - Way មិនដាច់ពីមាត់។

រឿងរ៉ាវខ្លះៗរបស់លោក ងួន ចាន់ដេវីត ដែលដកស្រង់ចេញពីហ្វេសប៊ុគផេក និទានអារម្មណ៍ - Nitean Arom ៖

🔴 គាត់ ជាតារាចម្រៀង និងតារារ៉េបដ៏មានប្រជាប្រិយភាព ប៉ុន្តែក្រឡេកមើលថយក្រោយបន្តិច គាត់ក៏ជាតារាមួយរូបដែលជួបរឿងព្យុះភ្លៀង ច្រើនរាប់មិនអស់ និង​ការជំនះជាមួយឧបសគ្គច្រើនរាប់មិនអស់ផងដែរ!

🔴 គាត់ ធ្លាប់ទទួលបានពាក្យរិះគន់ និងការ bully ពី​មនុស្សជាច្រើន មិនចេះមិនចប់ មិនចេះហើយ ជាច្រើនឆ្នាំ តែគាត់នៅតែរឹងមាំ តស៊ូជំនះ និង​នៅតែរឹងមាំ រហូតអាចក្លាយជា Brand Ambassador របស់ Brand យ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ!

🔴 គាត់ ជាតារាចម្រៀងម្នាក់ ដែលបានផលិតបទចម្រៀងល្បីជាច្រើនរាប់រយបទ រួមទាំងបទដែលច្រៀងខ្លួនឯង និងបទជាច្រើនដល់សិល្បករល្បីៗលំដាប់ប្រទេសជាច្រើន!

🔴 គាត់ ជាតារាចម្រៀងមួយរូប ដែលមានបទចម្រៀងច្រើនប្រភេទ ទាំងរ៉េប ទាំងមនោសញ្ចេតនា លើកទឹកចិត្ត និងរាំកម្សាន្ត ដែល​គាត់បានហៅខ្លួនឯងថា «ផ្ការីកគ្រប់រដូវ»

🔴 គាត់ ជាមនុស្សម្នាក់ ដែលតែងតែតស៊ូ និងពុះពាដើម្បីគោលដៅដែលគាត់ចង់បាន ជា​មនុស្សម្នាក់ដែលមិនដែលចុះចាញ់នឹងបញ្ហា និងតែងពុះពារជំនះរាល់បញ្ហា!

🔴 គាត់ ជាតារចម្រៀងក្នុងប្រទេសមួយរូប ដែលបានរៀបចំការប្រគំតន្ត្រីទោលដំបូងគេដ៏ធំមួយ កាលពីឆ្នាំ 2019 «Reborn Concert»

🔴 គាត់ បាននាំយកតារាចម្រៀងស្រីល្បីពីប្រទេសថៃ «Jannine Parawie Weigel» មកចូលរួមជាមួយរហូតដល់ពីរដង!

🔴 កាលពីម្សិលមិញ គាត់ បានប្រកាសថានឹងរៀបចំការប្រគំតន្ត្រីដ៏ធំ F.F.F ASEAN PARTY ដែលនឹងនាំយកសិល្បករ សិល្បការិនី មកពី 5ប្រទេសដើម្បីចូលរួមជាមួយគាត់!

🔴 គាត់តែងតែនៅទីនេះ ដើម្បីតន្ត្រី ផលិតតន្ត្រី និង​តែងតែនាំមកជូននូវអ្វីដែលថ្មី ដល់អ្នកគាំទ្រជានិច្ច!

🔴 គាត់បាននិពន្ធបទចម្រៀងមួយបទ «ជឿជាក់លើខ្លួនឯង» ដែលតែងតែដាស់តឿនដល់អ្នកគាំទ្រ ឱ្យជឿជាក់លើខ្លួនឯង ដើរទៅមុខ ហើយ​មិនបោះបង់!

328241993_921973632298384_4925167629535599217_n

344574025_593654539397623_5401910635668751589_n

344883114_792146042260011_7290864981024253053_n

343928285_199379412890453_1996981590756557768_n