Barcelona បានទទួលការឆ្លើយតបអវិជ្ជមានពី La Liga ទាក់ទងនឹងកិច្ចសន្យាថ្មីរបស់ Gavi នេះបើតាមរបាយការណ៍ពីប្រភពសារព័ត៏មាន RAC1 និង Mundo Deportivo ។
របាយការណ៍ RAC1 ថាក្លិបយក្ស Catalans មិនអាចចុះកិច្ចសន្យាថ្មីរបស់កីឡាករវ័យក្មេងបានទេ ដោយសារតែ - ខណៈពេលដែលក្នុងវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេពេញអស់ទៅហើយមិនសល់ចន្លោះសម្រាប់ការបន្ថែមកុងត្រាថ្មី។ មួយទៀតពួកគេមិនមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់រដូវកាលក្រោយ ហើយកំពុងបំពានច្បាប់ La Liga ។
Mundo Deportivo បន្ថែមថា Gavi នឹងត្រូវបន្តនៅក្រោមលក្ខខណ្ឌថ្មីរហូតដល់រដូវក្តៅ(ចប់រដូវកាលនេះ)នៅពេលដែល Barca អាចលក់កីឡាករមួយចំនួនរបស់ពួកគេដើម្បីកែលម្អស្ថានភាពហិរញ្ញវត្ថុ។
ប្រភព៖ Mundo Deportivo
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក