ក្លឹប Barcelona Femeni (ឈុតនារី)ត្រូវបានបណ្តេញចេញពីការប្រកួតពានរង្វាន់ Copa de la Reina ជាផ្លូវការពីបទដាក់កីឡាការិនីជាប់ពិន័យក្នុងការការប្រកួតដែលពួកគេទទួលជ័យជម្នះ 9-0 លើ Osasuna ។
កីឡាការិនី Geyse Ferreira ដែលចុះហត្ថលេខានៅរដូវក្តៅនេះ បានបង្ហាញខ្លួននៅក្នុងការប្រកួតសម្រាប់ Barcelona ប៉ុន្តែនាងបានព្យួរ បន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតកាលពីរដូវកាលមុនដែលនាងឱ្យ Real Madrid ឈុតនារី។
ការស៊ើបអង្កេតបានកើតឡើងចាប់តាំងពីពេលនោះមក ហើយឥឡូវនេះវាត្រូវបានបញ្ជាក់ថាកីឡាការនីរូបនេះ មិនអាចចូលលេងក្នុងការប្រកួតនៅឆ្នាំនេះ។ ពួកគេក៏ត្រូវបានពិន័យជាប្រាក់ចំនួន 1,001 អឺរ៉ូ និងមានរយៈពេល 10 ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ Osasuna ឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
Sevilla ក៏ត្រូវបានដកចេញពីពានមួយនេះពីបទល្មើសស្រដៀងគ្នានេះដែរ។ ក្រុមឈុតនារីមួយនេះបានដាក់ឱ្យកីឡាការិនី Nagore Calderón ក្នុងការប្រកួតរបស់ពួកគេ ប៉ុន្តែខ្សែបម្រើរូបនេះមិនអាចលេងក្នុងការប្រកួតនេះបានទេ ដោយសារតែកាតក្រហមទល់នឹង Tenerife កាលពីរដូវកាលមុន។
Barca បានគ្រប់គ្រងពាន Copa de Reina និងជាក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។ ក្រុម Catalans បានលើកពានចំនួន 9 ដង និងក្នុង 3 រដូវកាលចុងក្រោយនីមួយៗ តែឆ្នាំនេះខាតបង់ហើយ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក