អ្នកគាំទ្រ Man United កំពុងតែប្លែកភ្នែកចំពោះរូបរាងថ្មីរបស់ Jadon Sancho ។ នៅក្នុងការហ្វឹកហាត់កាលពីថ្ងៃច័ន្ទម្សិលមិញ ខ្សែបម្រើស្លាបរូបនេះបានលេងបាល់ទាត់ជាមួយនឹងរូបរាងថ្មី មើលទៅរាងស្រឡូនជាងមុន (ស្គម និងមានសាច់ដុំជាងមុន) បន្ទាប់ពីធ្វើការយ៉ាងខ្លាំងលើកាយសម្បទារបស់គាត់។
អ្នកលេងបណ្ដាញសង្គមមួយចំនួនបានសរសេរបញ្ចេញមតិយោបល់ថា៖
Lasha Shvangiradze: "ដល់ពេលវេលាដើម្បីក្រោកឡើងហើយ Sancho!"
Ryan: "សឹងតែមិនអាចរង់ចាំឱ្យគាត់បង្ហាញខ្លួនជាមួយ Forest ទេ" ។
UTDion: "OMG គាត់មើលទៅមិនគួរឱ្យជឿ" ។
Babab Klassy: "មើលទៅដូច Charlie Chaplin ជាមួយនឹងពុកមាត់តិចៗ" ។
Sunder៖ "រៀមច្បងមកវិញហើយ" ។
Sancho បានអវត្តមានតាំងពីខែតុលាមក។ គាត់បានត្រលប់មកហ្វឹកហាត់វិញកាលពីសប្តាហ៍មុន ហើយ Erik ten Hag បាននិយាយថាគាត់ចង់ស្វាគមន៍កីឡាកររូបនេះត្រឡប់មកវិញ។
United នឹងធ្វើដំណើរទៅជួប Nottingham Forest នៅកីឡដ្ឋាន City Ground សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ដោយការប្រកួតនេះជាការស្ដាមុខមាត់ឡើងវិញការបរាជ័យក្រោមស្នាដៃក្រុម Arsenal ហើយក៏ជាការប្រកួតដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។
ប្រភព៖ UnitedInFocus
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក