ដើម្បីការពារកុំឱ្យមានការកង្វះវីតាមីន យើងគួរបរិភោគប្រភេទអាហារមួយចំនួនដែលបំពេញសេចក្តីត្រូវការប្រចាំថ្ងៃរបស់យើង ចំពោះសារធាតុចិញ្ចឹមនិងវីតាមីន។ ប្រសិនបើអាហារមិនគ្រប់គ្រាន់ដើម្បីបំពេញកំរិតប្រើប្រាស់ប្រចាំថ្ងៃរបស់យើង យើងអាចជ្រើសរើសទទួលយកវីតាមីន និងថ្នាំបំប៉នជាក់លាក់មួយចំនួនដើម្បីជួយបំពេញកម្រិតខ្វះខាតរបស់យើងឱ្យមានសភាពដូចដើមវិញ និងដើម្បីឱ្យជីវិតមានសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយមិនមែនមានន័យថាវីតាមីនទាំងអស់សុទ្ធតែមានសុវត្ថិភាពក្នុងការប្រើប្រាស់ទេ ហើយខ្លះទៀតក៏គ្មានប្រយោជន៍ដែរ។
មនុស្សជាច្រើនជឿថាថ្នាំគ្រាប់វីតាមីន C ល្អសម្រាប់ព្យាបាលជំងឺផ្តាសាយទូទៅ។ ទោះយ៉ាងណាការសិក្សាបានរកឃើញថាទោះបីជាមនុស្សមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំបំប៉នទាំងនេះក៏ដោយក៏មិនមានផលប្រយោជន៍ដែលយើងទទួលបានបីវីតាមីន C នោះទេក្នុងករណីនេះ អ្នកគួរទទួលទានអាហារដែលសំបូរទៅដោយវីតាមីន C វិញទើបជាជម្រើសល្អ វីតាមីន C មាននៅក្នុងអាហារដូចជាផ្លែស្ត្របឺរី ផ្លែក្រូច និងផ្កាខាត់ណាខៀវ។ ។
វីតាមីន A មានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់យើង។ ប្រសិនបើមនុស្សមានរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពពួកគេមិនចាំបាច់ប្រើថ្នាំវីតាមីន A ធ្វើជាអាហារបំប៉នទេ។ អាហារបំប៉ននេះក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកសួតចំពោះអ្នកជក់បារីផងដែរ។ អ្នកអាចទទួលបានវីតាមីន A ដោយការញ៉ាំការ៉ុត និងដំឡូងជ្វាជំនួសវិញ។
ទោះបីជាថ្នាំវីតាមីន E ត្រូវបានគេជឿថាអាចការពារយើងពីជំងឺមហារីកក៏ដោយ ការសិក្សាមួយបានបង្ហាញថា ថ្នាំបំប៉នវីតាមីន E មិនមានសុវត្ថិភាពហើយថែមទាំងអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។ ដែលមានន័យថាថ្នាំបំប៉នមិនមានប្រសិទ្ធភាពដូចមនុស្សគិតទេ។ ជំនួសឱ្យការទទួលយកអាហារបំប៉ននេះយើងអាចទទួលបានវីតាមីន E ពីធម្មជាតិបានដោយការទទួលទានបន្លែប្រភេទស្ពៃ ផ្លែបឺរ និងគ្រាប់ធញ្ញជាតិដើម្បីទទួលបានប្រភពវីតាមីនពីធម្មជាតិ។
មិនមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថាថ្នាំសម្រក់ទម្ងន់ពិតជាអាចជួយអ្នកឱ្យស្រកទម្ងន់នោះទេ។ ជាឧបករណ៍ថ្នាំសម្រក់ទម្ងន់ក៏ត្រូវបានបង្ហាញថាអាចបណ្តាលឱ្យខ្សោយថ្លើម គាំងបេះដូង និងស្ថានភាពសុខភាពផ្សេងទៀតដូច្នេះជាការប្រសើរសម្រាប់សុខភាពចូរចៀសវាងការលេបថ្នាំសម្រក់ទម្ងន់។
ពហុវីតាមីនប្រហែលជាអាហារបំប៉នដែលពេញនិយមបំផុតក្នុងចំណោមវីតាមីនទាំងអស់។ មនុស្សពិតជាជឿជាក់ថាថ្នាំប្រភេទនេះចាំបាច់សម្រាប់ជីវិតដែលមានសុខភាពល្អ។ ទោះយ៉ាងណាការសិក្សានេះបានរកឃើញថាការប្រើប្រាស់វីតាមីនចម្រុះរយៈពេលយូរពិតជាបង្កើនហានិភ័យអាយុជីវិតរបស់អ្នក។ ផ្ទុយទៅវិញយើងគួរតែធ្វើតាមរបបអាហារដែលមានសុខភាពល្អដែលពោរពេញទៅដោយសារធាតុចិញ្ចឹមទាំងអស់ដែលយើងត្រូវការ។
វីតាមីន D ធ្វើឱ្យឆ្អឹងរបស់យើងរឹងមាំ។ ប្រភពវីតាមីនធម្មជាតិរបស់យើងគឺការទទួលពន្លឺព្រះអាទិត្យ ប៉ុន្តែមានកន្លែងជាច្រើននៅលើពិភពលោកដែលមនុស្សមិនបានទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់។ ដោយសារតែវីតាមីននេះពិបាករកនៅក្នុងអាហារ ដូច្នេះវាជាការប្រសើរសម្រាប់អ្នកក្នុងការទទួលយកអាហារបំប៉ន។
អូមេហ្គា ៣ គឺជាជម្រើសអាហារបំប៉នដ៏ល្អសម្រាប់អ្នកដែលមិនបរិភោគត្រី។ អូមេហ្គា ៣ បន្ថយសម្ពាធឈាមនិងបន្ថយហានិភ័យនៃជំងឺបេះដូងភ្លាមៗ។ ថ្នាំបំប៉នទាំងនេះក៏ជួយប្រឆាំងនឹងការរលាកនិងធ្វើអោយប្រសើរឡើងនូវសុខភាពឆ្អឹងនិងសន្លាក់ដោយបង្កើនជាតិកាល់ស្យូមនៅក្នុងឆ្អឹង។ សម្រាប់អ្នកហូបអាហារបួសពិតជាគួរពិចារណាទទួលទានអាហារបំប៉ននេះ។
វីតាមីន B12 គឺជាថ្នាំបំប៉នដែលមានសុវត្ថិភាពក្នុងការទទួលយកសូម្បីតែកំរិតខ្ពស់។ វាមានប្រសិទ្ធិភាពណាស់សម្រាប់អ្នកដែលមានជម្ងឺកង្វះវីតាមីន B12 និងភាពស្លេកស្លាំង។ វាក៏ជាអាហារបំប៉នដ៏ល្អផងដែរប្រសិនបើអ្នកជាអ្នកតមសាច់។
ម្សៅប្រូតេអ៊ីនអាចជួយក្នុងការសម្រកទម្ងន់និងសូរសេម្លង។ ប្រសិនបើប្រើក្នុងបរិមាណសុវត្ថិភាពម្សៅប្រូតេអ៊ីនត្រូវបានគេចាត់ទុកថាជាប្រូតេអ៊ីនពេញលេញសម្រាប់របៀបរស់នៅដែលមានសុខភាពល្អ។ ម្សៅប្រូតេអ៊ីនដូចជា ទឹកដោះគោ និងសណ្តែកសៀង ផ្ទុកអាស៊ីតអាមីណូសំខាន់ដែលរាងកាយត្រូវការជួសជុលជាលិការបស់វា។ ម៉្យាងទៀតសាច់គោមិនមានប្រូតេអ៊ីននូត្រីសិន ជាពិសេសអាស៊ីតអាមីណូចាំបាច់។
អាហារបំប៉នទាំងនេះត្រូវបានផលិតចេញពីបន្លែបៃតង probiotics ឱសថ និងផ្សេងៗទៀត។ ម្សៅបៃតងផ្តល់នូវសុខភាពទូទៅប្រសិនបើផ្សំជាមួយរបបអាហារដែលមានសុខភាពល្អ។ ពួកវាជួយប្រព័ន្ធភាពស៊ាំ និងការរំលាយអាហារហើយអាចធ្វើអោយថាមពលប្រសើរឡើង៕
ប្រែសម្រួល៖ វីរៈ | ប្រភព៖ បរទេស