ប្រភពជាច្រើនកំពុងរាយការណ៍ថា Dani Alves ត្រូវបានចាប់ខ្លួនដោយ Mossos d'Esquadra (ប៉ូលីសអេស្ប៉ាញ)ប្រចាំតំបន់កាតាឡានកាលពីថ្ងៃទី 20 ខែមករានៅទីក្រុង Barcelona ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។
យោងតាមសារព័ត៌មាន Mundo Deportivo កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ ដើម្បីផ្តល់សក្ខីកម្មក្នុងសំណុំរឿងនេះ។ បន្ទាប់មកគាត់ត្រូវបានចាប់ខ្លួន ហើយចេញពីស្ថានីយ៍ដោយរថយន្តប៉ូលីស។ ចៅក្រមនឹងសម្រេចថាតើ Dani នឹងបន្តឃុំខ្លួនដែរឬទេ ខណៈពេលដែលសំណុំរឿងកំពុងត្រូវបានស៊ើបអង្កេត។
ជាការរំលឹក Alves ត្រូវបានគេចោទប្រកាន់ពីបទស្ទាបអង្អែលសម្លៀកបំពាក់របស់នារី ហើយប៉ះនាងដោយមិនសមរម្យនៅក្លឹបរាត្រី Sutton ក្នុងទីក្រុង Barcelona កាលពីយប់ថ្ងៃទី ៣០ ខែធ្នូ។
អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះធ្លាប់បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថាគាត់គ្រាន់តែរាំ និងមិនបានឈ្លានពានកន្លែងផ្ទាល់ខ្លួនរបស់នរណាម្នាក់ឡើយ។
ប្រភព៖ Mundo Deportivo | La Vanguardia | Relevo
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក