គ្មាននរណាចង់ឱ្យគ្រួសាររបស់ខ្លួនធ្លាក់ចុះឡើយ។ ប៉ុន្តែត្រូវទទួលស្គាល់ថា រាសីគ្រួសារឡើងចុះ សុទ្ធតែមិនទៀង។ គ្រួសារអ្នកមាន មិនមែនតែងតែជាអ្នកមាននោះទេ។ គ្រួសារក្រីក្រ ក៏មិនមែនក្ររហូតដែរ។ តែយ៉ាងណា ប្រសិនបើអ្នកឃើញសញ្ញាទាំងពីរនេះ ក៏មានន័យថាគ្រួសាររបស់អ្នកកំពុងស្ថិតក្នុងការធ្លាក់ចុះជាបន្តបន្ទាប់។
១. វត្ថុនៅក្នុងផ្ទះ បាត់ដោយគ្មានមូលហេតុ
ផ្ទះអ្នកមាន អ្វីៗនឹងកាន់តែច្រើន។ ប៉ុន្តែនៅពេលដែលគ្រឿងសង្ហារិមនៅក្នុងផ្ទះ បាត់ដោយគ្មានមូលហេតុ វាទំនងជាសញ្ញាព្រមាននៃប្រផ្នូលអាក្រក់។ ប្រសិនបើអ្នកបាត់បង់អ្វីមួយភ្លាមៗ មនុស្សជាច្រើនគិតថា មាននរណាម្នាក់ដែលបានខ្ចីវាទៅ នឹងយកវាមកវិញនៅពេលណាមួយ។
ប៉ុន្តែប្រសិនបើវាកើតឡើងជាញឹកញាប់ ចូរគិតអំពីវាជាសញ្ញាមួយថាមានអ្វីខុសប្រក្រតី។ គ្មានអ្វីអាចបាត់ទៅវិញដោយមិនមានមូលហេតុបោះឡើយ ប្រហែលជាអ្នកបាត់វានៅកន្លែងណាមួយ ហើយនឹងរកឃើញវាក្នុងរយៈពេលពីរបីថ្ងៃទៀត។
ក្នុងករណីដែលអ្នកពិតជាមិនបានឃើញវា វាមានមូលហេតុតែពីរប៉ុណ្ណោះ ៖ មួយគឺនរណាម្នាក់ច្រឡំយកវា ហើយបន្ទាប់មកបោះវាចោលដោយចៃដន្យ។ ទីពីរ អ្នកផ្សេងយកវាទៅ។ ទោះបីជាយ៉ាងណា វាមិនល្អសម្រាប់គ្រួសារទេ។
ការមើលមិនឃើញជារឿងតូច ប៉ុន្តែអ្វីដែលបន្ទាប់គឺជារឿងធំ។ នៅពេលដែលសមាជិកគ្រួសារខ្វះទំនុកចិត្តលើគ្នា ខ្វះទំនួលខុសត្រូវ ឧបទ្ទវហេតុធំកើតឡើង ហើយវាពិតជាមិនអាចដោះស្រាយជាមួយគ្នាបាន។
សេណារីយ៉ូទីពីរ គឺនរណាម្នាក់បានយករបស់របស់អ្នក។ នេះបង្ហាញថាសមាជិកគ្រួសារមានចរិតថោកទាបយករបស់អ្នកដទៃ ដូចខ្លួនដោយមិនបានសុំការអនុញ្ញាត។ ដូចនេះសុភមង្គលគ្រួសារមានតែធ្លាក់ចុះ។
២. សមាជិកគ្រួសារកម្រនិយាយរកគ្នា មានគម្លាតទាំងកាយ និងអារម្មណ៍
ប្រសិនបើគ្រួសារចង់មានភាពរុងរឿង អារម្មណ៍គ្រួសារត្រូវតែមានភាពកក់ក្តៅ និងចុះសម្រុងគ្នា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសមាជិកគ្រួសារមិនចង់និយាយជាមួយគ្នា សុភមង្គលមិនចែករំលែកការ លំបាកមិនបង្ហាញ។ មានន័យថាសុភមង្គលគ្រួសារកំពុងតែធ្លាក់ចុះ។
បញ្ហាទាំងអស់មិនថាតូច ឬធំ មិនមែនអាក្រក់បំផុតនោះទេ អ្វីដែលគួរឱ្យខ្លាចនោះ គឺនៅពេលដែលមនុស្សខ្វះការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ នៅពេលដែលសមាជិកគ្រួសារទាក់ទងគ្នាតិចទៅៗ វាមានន័យថា មនុស្សម្នាក់ៗមានគំនិតរៀងៗខ្លួន ប៉ុន្តែគ្មាននរណាម្នាក់ចង់និយាយនោះទេ ហើយម្នាក់ៗគ្រាន់តែចង់វិលជុំវិញជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ។
គ្រួសារបែបនេះ មើលទៅមិនដូចគ្នាទេ បើគ្មានការចែករំលែក ក៏មិនអាចរួបរួមគ្នាបានដែរ កាន់តែឃ្លាតឆ្ងាយពីគ្នា និងខ្វះការយោគយល់គ្នាទៅវិញទៅមក។ នៅពេលដែលចិត្តមនុស្សនៅឆ្ងាយ ទំនាក់ទំនងនឹងកាន់តែយ៉ាប់យ៉ឺនឡើង។
គ្រួសារមានជីវភាពធូរធារ ឬអត់ នោះមិនមែនចៃដន្យ ឬកំណត់ទុកមុនឡើយ។ វាទាំងអស់ គឺអាស្រ័យលើរបៀបដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។ សុភមង្គលប្តីប្រពន្ធបងប្អូនប្រុសស្រី ប្រកបដោយភាពសុខដុម រមែងចម្រើនរុងរឿងក្នុងកិច្ចការអ្វីក៏ដោយ ។ ផ្ទុយទៅវិញ គ្រួសារដែលប្រព្រឹត្តដោយចិត្តត្រជាក់ និងប្រាស្រ័យទាក់ទងគ្នាតិចតួចនោះ សំណាងក្នុងគ្រួសារនឹងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រភព ៖ Phunutoday / knongsrok