មានរឿងដែលមិនគួរចែករំលែក សូម្បីតែជាមួយនឹងមនុស្សជិតស្និទ្ធបំផុតក្នុងជីវិត។ ក្នុងនាមជាមនុស្សពេលសប្បាយចិត្ត នរណាមិនចង់ស្រែកឱ្យពិភពលោកទាំងមូលបានដឹង។ ដូចពេលមានទុក្ខ អីក៏មិនចង់ចែករំលែកទុក្ខដែរ។
មនុស្សយើងចង់បានភាពជាដៃគូ និងទំនាក់ទំនង។ ទោះយ៉ាងណាក៏ដោយ វាតែងតែមានដែនកំណត់ មានរឿងដែលមិនគួរចែករំលែក សូម្បីតែជាមួយមនុស្សជិតស្និទ្ធបំផុតក្នុងជីវិត។ វាមិនមែននិយាយអំពីការរក្សាការសម្ងាត់នោះទេ ប៉ុន្តែជាការការពារខ្លួនអ្នក និងរក្សាជីវិតផ្ទាល់ខ្លួនរបស់អ្នក ឱ្យរួចផុតពីបញ្ហាដែលមិនចាំបាច់។
១. បង្អួតរឿងទ្រព្យសម្បត្ដិ
គ្រប់គ្នាយល់ពីសីលធម៌ ៖ កុំលាតត្រដាងលុយ និងទ្រព្យសម្បត្តិរបស់ខ្លួន។ ព្រោះអ្នកមិនដឹងថា ពិភពលោកនេះមានគ្រោះថ្នាក់យ៉ាងណានោះទេ។ ក្នុងនាមជាមនុស្សគួរព្យាយាមបន្ទាបខ្លួនព្រោះ «ភ្នំមួយខ្ពស់ ក៏នៅមានភ្នំខ្ពស់ជាង អ្នកប្រាជ្ញនៅតែមានមនុស្សឆ្លាតដែលពូកែជាងមួយម៉ឺនដង»។
ភាពរាបសារ និងភាពសាមញ្ញជាមួយជីវិត គឺជាផ្លូវនៃជីវិតរបស់មនុស្សឆ្លាតវៃ។ ការបង្ហាញលុយ គឺគ្មានផលចំណេញឡើយ តែបែរជាទាក់ទាញប្រផ្នូលអាក្រក់តែប៉ុណ្ណោះ។ អ្នកក៏មិនដឹងថា អនាគតនឹងទៅជាយ៉ាងណាដែរ អ្នកត្រូវតែដឹងថា "កាន់ឆ័ត្រមុនពេលភ្លៀង ទោះក្នុងកាលៈទេសៈណាក៏ដោយ"។
អ្នកជាអ្នកមាន អ្នកមានសិទ្ធិជ្រើសរើសជីវិតសមរម្យ ហើយអ្នកមិនចាំបាច់ហត់នឿយនឹងពលកម្មដោយដៃឡើយ។ ប៉ុន្តែអ្នកក៏ដឹងដែរ គ្រប់យ៉ាងមានគុណសម្បត្តិ និងគុណវិបត្តិ “វត្ថុខ្លាំងត្រូវចងនឹងការប្រឆាំង”។
ប្រសិនបើអ្នកបង្ហាញអ្វីមួយអ្នកនឹងបាត់បង់វាថ្ងៃណាមួយ។ ជីវិតមនុស្សម្នាក់ៗត្រូវជួបប្រទះតែម្នាក់ឯង មិនមែនរស់ដើម្បីឱ្យអ្នកដទៃមើលឃើញនោះទេ។ ការអួតមិនត្រឹមតែមិនទទួលបានការគោរពនោះទេ ប៉ុន្តែវាថែមទាំងបន្ថែមបញ្ហាដែលមិនអាចវាស់បានទៀតផង។
២. អួតរឿងស្នេហា ការស្រឡាញ់
មនុស្សដែលមានសុភមង្គល នឹងដឹងពីរបៀបផ្តោតលើជីវិតផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនធ្វើយ៉ាងណាឱ្យពិភពលោកដឹងថា ពួកគេស្រលាញ់យ៉ាងជ្រាលជ្រៅ និងងប់ងល់នោះទេ។
ភាគីដឹងថា ៖ ស្នេហាជាអ្វីដែលគ្មានការធានា។ ពេលខ្លះស្នេហាកាន់តែជ្រៅ ក៏កាន់តែឈឺចាប់។ តាមពិតទៅ មិនថាអ្នកសប្បាយចិត្ត ឬមិនសប្បាយចិត្តទេ គ្រាន់តែដឹងគឺគ្រប់គ្រាន់ហើយ អ្នកមិនចាំបាច់បង្ហាញវាដល់ខាងក្រៅក្នុងន័យបំផ្លើស ឬត្អូញត្អែរនោះឡើយ។
លើលោកនេះ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងគ្រប់គ្រាន់ ក្នុងការជួបដៃគូសមរម្យ ឬមានស្នេហាគួរឱ្យសរសើរនោះទេ។ ពេលបានជួបហើយ ត្រូវស្រឡាញ់យ៉ាងខ្លាំងរាល់នាទី និងគ្រប់វិនាទី។ ពេលខ្លះការស្រលាញ់បែបស្ងាត់ស្ងៀម គឺកាន់តែសប្បាយចិត្ត។
សប្បាយចិត្តព្រោះជ្រួតជ្រាបក្នុងចិត្តស្រលាញ់ បង្ហាញខ្លួនឱ្យមិត្តភ័ក្តិដឹងមិនខុសទេ។ ប៉ុន្តែនៅពេលដែលលើសពីដែនកំណត់ មនុស្សគ្រប់គ្នានឹងមានប្រតិកម្ម។ ជាងនេះទៅទៀត អនាគត គឺមិនអាចកំណត់បាន។ ស្នេហា គឺរក្សាចិត្តសាមញ្ញ ត្រៀមខ្លួនសម្រាប់លទ្ធផលទាំងអស់នៅពីក្រោយ អូនបង្អួតច្រើន ទាល់តែស្រលាញ់ នឹកភូមិក៏មាន ខ្មាសគេដែរ។
៣. បង្ហាញពីអារម្មណ៍របស់ខ្លួន
រស់នៅក្នុងពិភពលោកនេះ មនុស្សគ្រប់រូបតែងមានអារម្មណ៍ផ្ទាល់ខ្លួន បុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ល្អ ឬអាក្រក់អាស្រ័យលើអារម្មណ៍របស់អ្នក។ យើងត្រូវរៀនគ្រប់គ្រងអារម្មណ៍ជាច្រើន ដែលខ្លះត្រូវបំបាត់ចោលទាំងស្រុង។
ជួបរឿងសប្បាយៗ ទទួលយកដោយស្ងប់ស្ងាត់។ ជួបរឿងសោកសៅ អារម្មណ៍មិនល្អ ប៉ុន្តែកុំត្អូញត្អែរ ព្រោះមានតែអ្នកទេដែលអាចដោះស្រាយ និងយកឈ្នះវាបាន។ នៅពេលដែលអ្នកបានយកឈ្នះខ្លួនឯង អ្វីៗនឹងត្រឡប់ទៅសភាពដើមវិញ។
ក្នុងនាមជាមនុស្សពេញវ័យ អ្នកគួរតែរៀនគ្រប់គ្រងអារម្មណ៍របស់អ្នក មិនថាអ្នករវល់ ឬហត់នឿយយ៉ាងណាទេ កុំបញ្ចេញ ឬចែករំលែកតាមអំពើចិត្ត។ កាន់តែទួញសោក កាន់តែជួបរឿងមិនល្អ កាន់តែខឹងសម្បារ សាងបញ្ហាកាន់តែច្រើន។ មានតែអ្នកដែលអាចយកឈ្នះអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ ទើបអាចឈ្នះជីវិតនេះបាន៕
ប្រភព ៖ Phunutoday / Knongsrok