ការធ្វើតេស្តបញ្ជាក់ថា Benzema មិនមានរបួសទេ ប៉ុន្តែមិនចង់ប្រថុយនៅមុនការប្រកួត World Cup

យោងតាមសារព័ត៏មាន Relevo Karim Benzema បានឆ្លងកាត់ការធ្វើតេស្តចាំបាច់ទាំងអស់ ហើយពួកគេបានបញ្ជាក់ថា "គ្មានរបួស"នោះទេ ។

D217a9def455f84c86bbdc187da6da99_XL

ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះមានអារម្មណ៍មិនស្រួលក្នុងចិត្តខ្លះៗ ហើយនោះជាមូលហេតុដែលគាត់មិនត្រូវបានហៅឱ្យចូលរួមការប្រកួតជាមួយ Girona យប់​នេះ។ Benzema មិន​ចង់​ប្រថុយ​នឹង​ការ​លាប់​របួស​មុន​ការ​ប្រកួត World Cup 2022។

Vgj06vs32ufy171oqrisp0lqf

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​អាច​នឹង​ខក​ខាន​ការ​ប្រកួត​ខាង​មុខ​ទល់​នឹង Celtic ដែរ។ Real Madrid បាន​ឡើង​ទៅវគ្គចាញ់ធ្លាក់រួច​ហើយ អញ្ចឹងហើយ​វា​ចាំ​បាច់​ដើម្បី​បង្ខំ Karim ឱ្យត្រឡប់​មកលេង​ទាំង​ប្រថុយ​វិញ​ទេ។

មកទល់ពេលនេះ កីឡាករវ័យ 34 ឆ្នាំលេងបាន 11 ប្រកួតឱ្យ Madrid ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមមួយលើក។

ប្រភព៖ Relevo

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: