ការថែរក្សាសម្រស់ឲ្យនៅស្អាតរបស់តារាកូរ៉េស្រីទាំង៦ដួង

សម្រស់ស្រស់ស្អាតគឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ មហាជនភាគច្រើនតែងស្គាល់តារាស្រីកូរ៉េតាមរយៈការច្រៀងនិងក្បាច់រាំដ៏រស់រវើកគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះគឺសម្រស់ដ៏ស្រស់ស្អាតនិងក្មេងជាងវ័យរបស់ពូកគេ។ ក្នុងនោះដែរ តារាស្រីកូរ៉េដែលមានឈ្មោះបោះសម្លេងទាំង៦រូបបានចូលរួមចែករំលែកនូវអាថ៍កំបាំងក្នុងការថែរក្សាសម្រស់ខ្លួនឱ្យនៅស្អាតនិងមានភាពទាក់ទាញ៖

1

១.Seohyun

កញ្ញា Seohyun ដែលជាសមាជិកវ័យក្មេងជាងគេនៅក្នុងក្រុម Girls’ Generation បានចែករំលែកអំពីអាថ៍កំបាំងសម្រស់របស់នាងថា ជារៀងរាល់ថ្ងៃក្រោយពេលសម្អាតផ្ទៃមុខរួចរាល់ នាងបានប្រើប្រាស់ប្រេងលាបមុខក្នុងបរិមាណសមស្របដើម្បីទទួលបាននូវស្បែកក្មេងខ្ចីនិងមានសំណើម។ ប្រសិនបើអ្នកចង់បានស្បែកមុខដូច Seohyun អ្នកគួរគិតដល់ការប្រើប្រាស់ប្រេងលាបមុខ (Facial Oil)។

2

២.Tzuyu

កញ្ញា Tzuyu មានវិធីសាស្រ្តចម្លែកមួយក្នុងការថែរក្សាសម្រស់របស់នាងឱ្យនៅក្មេងជាងវ័យ។ ជាទូទៅ នៅពេលបិតម៉ាសគេតែងបិតតែមួយសន្លឹកទេ ប៉ុន្តែសម្រាប់ Tzuyu វិញ នាងបានផ្ទាប់ម៉ាស់បិតមុខពីរឬបីសន្លឹកតលើគ្នាដើម្បីឱ្យស្បែកមុខស្រូបយកសារជាតិខុសៗគ្នាក្នុងពេលតែមួយ។

3

៣.Jessica Jung

កញ្ញា Jessica Jung មានអាយុ២៩ឆ្នាំហើយ ប៉ុន្តែសម្រស់វិញមិនចាញ់ក្មេងអាយុ១៨ឆ្នាំទេ។ ក្នុងការរក្សាសម្រស់ នាងបានផ្តាំមកថា ជៀសវាងការប្រើប្រាស់ផលិតផលទៅលើស្បែកមុខដោយការឈ្លីឬលុញខ្លាំងៗពេក ប៉ុន្តែត្រូវតប់ផលិតផលទាំងនោះថ្នមៗបំផុតទៅលើស្បែកមុខទើបមិនឆាប់ជ្រីវជ្រួញ។

4

៤.Nana

កញ្ញា Nana តែងត្រូវបានមហាជនកត់សម្គាល់ទៅលើរាងដ៏ស្លីមរបស់គាត់។ នាងបានឱ្យយោបល់ថា នៅមុនពេលចូលរួមកម្មវិធីផ្សេងៗដូចជា red carpet ឬ មុនពេលថតរូបជាដើម នាងតែងលាប highlighter ទៅលើបរិវេណឆ្អឹងដងកាំបិតដើម្បីឱ្យមើលមកមានភាពទាក់ទាញនិងសិចសុី។

5

៥.Sandara

នរណាមិនស្គាល់ Sandara Park ដែលជាអតីតសមាជិកក្រុម 2NE1 ដ៏ល្បីល្បាញ។ មកដល់សព្វថ្ងៃនេះតារាអាយុ ៣៣ឆ្នាំមួយដួងនេះនៅតែរក្សាភាពក្មេងខ្ចីនិងទៅណាមកណាតែងខ្លួនឡើងខ្ញង់។ អាថ៍កំបាំងរបស់នាងគឹជៀសវាងការប្រើប្រាស់ម្ស៉ៅទ្រនាប់ណាដែលក្រាស់ពេក យ៉ាងណាមិញគប្បីប្រើតែម្ស៉ៅ CC Cream ណាដែលស្តើងនិងល្អសម្រាប់ស្បែកមុខ។

6

៦.Suzy Bae

សម្រាប់ការថែរក្សាសម្រស់របស់កញ្ញា Suzy Bae វិញគឺមានលក្ខណៈសាមញ្ញបំផុត។ នាងបានប្រើប្រាស់វិធីសាស្រ្តមួយហៅថា 424 method ដែលបានន័យថា៖ ៤នាទីក្នុងការលុញប្រេងលើស្បែកមុខ ២នាទីក្នុងការលាងសម្អាតផ្ទៃមុខជាមួយនឹងហ្វូម និង៤នាទីទៀតដើម្បីលាងជម្រះហ្វូមទាំងនោះជាមួយនឹងទឹកស្អាត៕

7

ប្រភព ៖ បរទេស