មួយណាក៏បានដែរ! ភេសជ្ជៈ ២ មុខ ល្អបំផុត បើទទួលទានពេលព្រឹក ដើម្បីជួយសម្អាតពោះវៀន

មួយណាក៏បានដែរ ភេសជ្ជៈទាំង ២ មុខខាងក្រោមនេះ បើអ្នកទទួលទាននៅពេលព្រឹកជួយឱ្យរាងកាយស្វាងស្រឡះល្អ។ បន្ថែមពីលើទឹកចម្រោះ អ្នកអាចជ្រើសរើសភេសជ្ជៈទាំងនេះ ដើម្បីជួយសម្អាតពោះវៀន និងការពារជំងឺផ្សេងៗ។

នៅក្នុងវេជ្ជសាស្ត្រចិន ពោះវៀនត្រូវបានគេប្រដូចទៅនឹង "ខួរក្បាលទីពីរ" នៃរាងកាយ។ វាមានមុខងាររំលាយអាហារ ផ្តល់សារធាតុចិញ្ចឹមសម្រាប់ផលិតថាមពល និងការលូតលាស់ និងជួសជុលកោសិកា។

ប្រសិនបើពោះវៀនមិនស្អាត ឬឆ្លងមេរោគ សរីរាង្គផ្សេងទៀតក៏មិនអាចមានសុខភាពល្អដែរ។ ពោះវៀនក៏ជាសរីរាង្គដែលងាយរងគ្រោះផងដែរ ព្រោះវាជាសរីរាង្គដែលមានទំនាក់ទំនងផ្ទាល់ជាមួយជាតិពុលជាច្រើនដែលមាននៅក្នុងអាហារ។

៣

ទឹក គឺជាកត្តាសំខាន់មួយសម្រាប់ "សម្អាត" ភាពកខ្វក់នៅក្នុងពោះវៀន។ ទឹកក្តៅមួយកែវតែងតែជាជម្រើសដ៏ល្អបំផុតសម្រាប់ផ្លូវរំលាយអាហារ។ លើសពីនេះ ការផឹកទឹកឱ្យបានច្រើន និងគ្រប់គ្រាន់ក៏រួមចំណែកក្នុងការទប់ស្កាត់ការកើតឡើងនៃជំងឺមហារីកពោះវៀនធំផងដែរ។

យោងតាមវេជ្ជបណ្ឌិត Yang Xinchun (វិទ្យាស្ថានជំងឺសរសៃឈាមបេះដូងនៃសាកលវិទ្យាល័យ Capital Medical University ទីក្រុងប៉េកាំង ប្រទេសចិន) ទម្លាប់នៃការទទួលទានទឹកបន្ទាប់ពីភ្ញាក់ពីគេង អាច "សម្អាត" បំពង់រំលាយអាហារ ការពារការទល់លាមក ការពារជំងឺផ្សេងៗ។ សរសៃឈាមបេះដូង មានប្រសិទ្ធខ្ពស់ភាពណាស់។ ក្រៅពី​ទឹក​ចម្រោះ អ្នកជំនាញ​ក៏បាន​ណែនាំ​ភេសជ្ជៈ ​២ ​ប្រភេទ​ផ្សេងទៀត​ដែល​មាន​ប្រសិទ្ធភាព​សម្អាត​ពោះវៀន​។

១

១. ទឹកគ្រាប់ជី

អ្នកអាចស្វាគមន៍ថ្ងៃជាមួយនឹងទឹកក្តៅឧណ្ឌៗមួយកែវជាមួយគ្រាប់ជី។ អ្នកស្រាវជ្រាវជនជាតិអាមេរិកមកពីសាកលវិទ្យាល័យ Illinois និងសាកលវិទ្យាល័យ Minnesota បង្ហាញថា គ្រាប់ពូជ chia គឺជាប្រភពសម្បូរជាតិសរសៃ។ នៅពេលដែលគ្រាប់ជី ត្រូវបានប្រើប្រាស់ក្នុងរាងកាយ ពួកវាបង្កើតជាសារធាតុដូច gelatin នៅក្នុងក្រពះ ដែលដើរតួជា prebiotic ដើម្បីគាំទ្រដល់ការលូតលាស់នៃបាក់តេរីមានប្រយោជន៍ក្នុងពោះវៀន គាំទ្រដល់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ។

២

២. តែបៃតង

តែ មួយប្រភេទក្នុងចំណោមតែល្អបំផុតសម្រាប់សុខភាពពោះវៀន និងត្រូវបានសិក្សាយ៉ាងទូលំទូលាយបំផុត) គឺតែបៃតង matcha ។ វាមានកម្រិតខ្ពស់នៃសារធាតុ polyphenol ហៅថា epigallocatechin gallate (EGCG) ។

លើសពីនេះ តែខ្មៅ តែ chamomile តែ basil តែរមៀត និងខ្ញី ក៏ល្អសម្រាប់សុខភាពពោះវៀនផងដែរ។ អ្នកជំនាញបាននិយាយថា សមាសធាតុនៅក្នុងតែទាំងនេះមានអន្តរកម្មជាមួយមីក្រូជីវឧស្ម័នពោះវៀន ដើម្បីបង្កើតបាក់តេរីមានប្រយោជន៍ ដែលជួយរក្សាពោះវៀនឱ្យមានសុខភាពល្អ៕

ប្រភព ៖ Phunutoday / KNongsrok