មនុស្សដែលចូលចិត្តពោលពាក្យទាំង ៤ នេះ ជីវិតខាតបង់ពរជ័យច្រើនណាស់

កម្មផលមាត់ គឺជាកម្មផលមួយដ៏ធ្ងន់បំផុតរបស់មនុស្ស។ បើអ្នកនិយាយរឿងទាំងនេះញឹកញាប់ អ្នកនឹងបាត់បង់សុភមង្គលទាំងអស់ ពរជ័យទាំងប៉ុន្មាន ក៏រសាត់ទៅឆ្ងាយផងដែរ។ ដូច្នេះហើយ មុននឹងពោលពាក្យ ឬនិយាយអ្វីមួយ ត្រូវគិតខ្វល់ ពិចារណាឱ្យបានច្រើន។

១. ពាក្យធ្វើឱ្យអ្នកដទៃឈឺចាប់

ពាក្យសម្ដីមិនដូចកាំបិតនោះទេ ប៉ុន្តែវាជារបស់ដែលធ្វើឱ្យមនុស្សខ្លះឈឺចាប់ ដូចជាយកកាំបិតចាក់ចំបេះដូងដូច្នោះដែរ។ ពាក្យ​សម្ដី​អាច​លួង​លោម​ និង​លើក​ទឹក​ចិត្ត ប៉ុន្តែ​ក៏​អាច​រុញ​អ្នក​ដទៃ​ឱ្យ​ដល់​ទី​ជ្រៅ​បំផុត​ដែរ។

ដូច្នេះហើយ ត្រូវរៀននិយាយ និងគិតជាមុនសិន។ កុំ​ធ្វើ​បាប​អ្នក​ដទៃ រួច​និយាយ​ពាក្យ​សុំទោស នោះ​ហើយ​ជា​វា។ ប៉ុន្តែ​មនុស្ស​ដែល​និយាយ​ឈ្លើយ ​មិន​ចេះ​គោរព​ភ្ញៀវ​ថ្ងៃ​ណាមួយ​នឹង​ធ្វើបាប​ខ្លួនឯង​។ ដូច្នេះ​បើ​អ្នក​មិន​ចង់​បាត់​បង់​គុណធម៌​ទេ ត្រូវ​ចេះ​បណ្តុះ​មាត់។

1

២. ពោលពាក្យកុហក ពុតត្បុត

ក្នុងលោកនេះ អំពើអាក្រក់បំផុត គឺការប្រតិដ្ឋរឿង និយាយអាក្រក់ពីអ្នកដទៃ ដើម្បីឱ្យមានការឈ្លោះទាស់គ្នា និងរកផលចំណេញដល់ខ្លួនឯង។ ដាច់ខាត​កុំ​និយាយ​ពីក្រោយ​ខ្នង​អ្នក​ដទៃ ហើយ​កុំ​បង្កើត​រឿង​​អាក្រក់​ទៅ​ល្អ ពី​ល្អ​ទៅ​អាក្រក់​ ដើម្បី​បោកប្រាស់​អ្នក​ដទៃ​។ ស្មោះត្រង់នឹងអ្វីដែលអ្នកគួរមាន គឺជាសេចក្ដីថ្លៃថ្នូរបំផុត។

៣. ពោលពាក្យខឹង ស្អប់ ទ្រគោះបោះបោក បន្ទោសអ្នកដទៃ

មនុស្ស​តែង​មាន​សំណាង​អាក្រក់ ពេល​ជួប​នឹង​ការ​លំបាក គេ​តែង​បន្ទោស​គ្រប់​យ៉ាង បន្ទោស​វាសនា បន្ទោសទេវតា។ ត្រូវ​ចាំ​ថា ​ជីវិត​ត្រូវ​មាន​ការ​លំបាក ការ​ជួប​នឹង​ការ​ខាត​បង់​ក្នុង​ជីវិត​ គឺ​មិន​យុត្តិធម៌​ទេ។ ព្រោះសាលាពុទ្ធសាសនាបង្រៀនអំពីកម្មផល ដែលមនុស្សគ្រប់រូបត្រូវទទួលនូវកម្មផលតបស្នង ចំពោះអំពើអាក្រក់ និងអត្ថន័យពីជីវិតមុនៗ។

2

៤. ពោលពា្យវាយតម្លៃអ្នកដទៃ

អ្នកមិនគួរ និងមិនមានសិទ្ធិវិនិច្ឆ័យអ្នកដទៃទេ ព្រោះអ្នកមិនមែនជាពួកគេ ដូច្នេះអ្នកនឹងមិនអាចពិពណ៌នាបានពេញលេញថាពួកគេជានរណាឡើយ ក៏​មិន​ត្រូវ​អះអាង​ថា​ល្អ​ឥត​ខ្ចោះ ហើយ​គិត​ថា​អ្នក​ដទៃ​អន់​ជាង​នេះ​ដែរ អ្នក​ត្រូវ​តែ​ល្អ ហើយ​គេ​ត្រូវ​តែ​ជា​មនុស្ស​អាក្រក់។

មនុស្ស​ដែល​មាន​ជំនាញ​ក្នុង​ការ​វិនិច្ឆ័យ​អ្នក​ដទៃ ទី​បំផុត​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឡើយ។ ម្យ៉ាងវិញទៀត វាធ្វើឱ្យអ្នកជាមនុស្សចេះនិយាយ ជំនាញនិយាយដើមគេពីក្រោយខ្នងអ្នកដទៃ។ នៅពេលនោះ អ្នកក៏នឹងបាត់បង់ទំនាក់ទំនងជុំវិញខ្លួនបន្តិចម្តងៗផងដែរ ព្រោះគ្មាននរណាម្នាក់ចង់ចូលទៅជិតមនុស្សនិយាយដូចអ្នកនោះទេ៕

ប្រភព ៖ Phunutoday / Knongsrok