បើអ្នកយល់ដឹងកាន់តែច្បាស់ អំពី ៣ ចំណុចខាងក្រោមនេះ ចំពោះរឿងលុយកាក់ វាជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងតែប្រែក្លាយខ្លួនក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
១. ឱ្យតម្លៃលុយ
ចាត់ទុកលុយដូចជាមនុស្សដែរ។ ប្រសិនបើអ្នកចង់ទទួលបានការគោរពពីអ្នកដទៃ អ្នកត្រូវតែគោរពអ្នកដទៃជាមុនសិន។ មិនខុសគ្នាឡើយ អ្នកចេះឱ្យតម្លៃលុយកាក់ លាភសំណាង ក៏នឹងមកដោយស្វ័យប្រវត្ត។ ដូច្នេះតើអ្វីទៅជាការគោរព និងឱ្យតម្លៃប្រាក់?
ទីមួយគឺថា ការចំណាយលុយត្រូវតែមានតម្លៃ។ ទីពីរ ការរកលុយត្រូវមានចេតនាត្រឹមត្រូវ។ ការរកលុយតាមផ្លូវត្រូវ លាភសំណាងចាស់ថ្មីត្រូវរក្សាទុកជានិរន្តរ៍។ បើមិនដូច្នេះទេ មិនថាអ្នករកបានប្រាក់ប៉ុន្មានទេ អ្នកនឹងបាត់បង់អ្វីៗទាំងអស់ ហើយរាល់ការកក់ទុកនឹងកើនឡើងជាលំដាប់។
ចាយលុយត្រូវមានគោលដៅ ត្រូវតែបង្កើតតម្លៃ។ ឧទាហរណ៍ថា ចំណាយលុយជូនទៅដល់ឪពុកម្តាយ ជួយមនុស្សខ្វះខាត ធ្វើសប្បុរសធម៌ បណ្តាក់ទុន និងលើសិក្សា… មានតែប៉ុណ្ណឹងទេ អ្នកនឹងកាន់តែរីកចម្រើន។
ប្រសិនបើអ្នកប្រើលុយដើម្បីលេងល្បែង លេងហ្គេមដែលគ្មានប្រយោជន៍សម្រាប់ការសប្បាយ អ្នកត្រូវតែទទួលយកភាពក្រីក្រ ហើយទីបំផុតធ្លាក់ចូលទៅក្នុងការក្ស័យធន។ ការឱ្យតម្លៃលុយក៏ជាវិធីបង្ហាញសេចក្ដីស្រឡាញ់ និងការឱ្យតម្លៃផងដែរ។ ប្រសិនបើអ្នកដឹងពីរបៀបឱ្យតម្លៃវានោះ អ្នកនឹងប្រើលុយរបស់អ្នកបានត្រឹមត្រូវបំផុត។
២. រកវិធី "យកលុយបង្កើតលុយ"
ជីវិតនេះតែងមានចលនាក៏ដូចមនុស្ស និងលុយ។ លុះត្រាតែអ្នកដឹងពីរបៀបវិនិយោគដើម្បីឱ្យ "លុយបង្កើតលុយ" នោះសំណាងនឹងមានកាន់តែច្រើន។
បើអ្នករកលុយបាន តែដឹងពីរបៀបរក្សាវា មិនយូរមិនឆាប់ វានឹងចំណាយទាំងអស់។ ដូច្នេះនៅពេលដែលអ្នកមានលុយក្នុងដៃ អ្នកត្រូវតែរកវិធីវិនិយោគដោយសមហេតុផល មិនតិច ឬច្រើននោះទេ។ ប្រើលុយដើម្បីបង្កើតតម្លៃជាបន្តបន្ទាប់។
វាមិនមែនគ្រាន់តែជាការវិនិយោគអាជីវកម្មដើម្បីរកលុយនោះទេ ប៉ុន្តែអ្នកអាចប្រើវាដើម្បីវិនិយោគលើរឿងផ្សេងទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន។ ជាការពិតណាស់ ការចំណាយប្រាក់លើកម្មវិធីជប់លៀង និងរបស់របរសម្រាប់តែការកម្សាន្ត មិនមែនជាការវិនិយោគដែលរកប្រាក់ចំណេញនោះទេ។
៣. លុយក៏ត្រូវការស្នេហាដែរ
នេះគឺដូចជាច្បាប់ទំនាញសកល។ ក្នុងចិត្តអ្នកពិតជាឱ្យតម្លៃលុយកាក់ ស្រឡាញ់ និងរាប់អាន បង្កើតមិត្តជាមួយវា នោះអ្នកនឹងក្លាយជាអ្នកមាន និងកាន់តែមាន។ មនុស្សដែលតែងតែយកចិត្តទុកដាក់ខ្លាំងក្នុងការរកលុយ ការកំណត់គោលដៅជីវិតអ្នកមាននឹងជោគជ័យមិនយូរមិនឆាប់។
ប៉ុន្តែអ្វីគ្រប់យ៉ាងមានវិធានការផ្ទាល់ខ្លួន។ ស្រឡាញ់លុយល្មមៗ ហើយបើស្រលាញ់លុយខ្លាំងពេក ប្រែក្លាយវាទៅជាគោលដៅខ្លាំង នោះអ្នកមិនអាចរស់នៅមានសុភមង្គលបានឡើយ។ លុយអាចទិញអ្វីៗបានស្ទើរតែទាំងអស់នៅលើពិភពលោក ប៉ុន្តែវាក៏ប្លន់អ្នកស្ទើរតែទាំងអស់ផងដែរ៕
ប្រភព ៖ Phunutoday / Knonngsrok