ពិបាកក្នុងការបត់ជើងមែនទេ? ប្រភេទអាហារដែលជាឱសថទិព្វក្នុងការពង្រឹងមុខងារប្រព័ន្ធរំលាយអាហារដែលអ្នកមិនដែលដឹងពីមុន

ប្រព័ន្ធរំលាយអាហារមិនល្អអាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងៗដូចជាឈឺក្រពះ រាគរូសនិងឬសដូងបាតជាដើម។ ការថែទាំមុខងារនៃប្រព័ន្ធរ៉លាយអាហារគឺពិតជាមានសារៈសំខាន់ណាស់ ហេតុដូចនេះហើយទើបអ្នកគួរយល់ដឹងអំពីអាហារដែលអ្នកគួរបរិភោគ៖

១. យ៉ាអួរ

យ៉ាអួរផ្សំឡើងពីប្រភេទបាក់តេរីដែលផ្តល់គុណប្រយោជន៍ដល់សុខភាព។ អ្នកគួរបរិភោគយ៉ាអួរជាប្រចាំដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកនិងជៀសវាងជំងឺផ្សេងៗ។

HamSpecialImage_340eff2a E87b 4e20 8226 44e6a342317d_large

២. ខ្ញី

ខ្ញីត្រូវបានគេប្រើប្រាស់នៅក្នុងឱសថបុរាណតាំងពីយូរលង់ណាស់មកហើយនិងអាចព្យាបាលរោគផ្សេងៗដូចជាក្អួតចង្អោរ វិលមុខនិងទល់លាមកជាដើម។ ចូរអ្នកឧស្សាហ៍បរិភោគខ្ញីដោយចិតវាជាចំណិតតូចៗរួចបង់វាចូលទឹកក្តៅមួយកួនកែវជាប្រចាំ។

642x361 Does_Ginger_Tea_Have_Any_Bad_Side_Effects

៣. ផ្លែប័រ

នរណាៗក៏ចូលចិត្តផ្លែប័រដែរដោយសារវាមានរសជាតិឆ្ងាញ់និងអាចបរិភោគជាបង្អែមឬចំអិនជាម្ហូបក៏បាន។ ក្រៅពីរសជាតិរបស់វា ផ្លែប័រក៏សម្បូរទៅដោយហ្វាយប័រ (Fiber) និងជាតិខ្លាញ់ល្អ។ វាថែមទាំងបម្លែង beta-carotene ទៅជាវីតាមីន A ថែមទៀតផង។

Avocad

៤. ការ៉ុត

នៅពេលនិយាយដល់ផ្លែការ៉ុត អ្នកប្រាកដជាដឹងហើយថាវាជួយដល់សុខភាពភ្នែក ប៉ុន្តែក្រៅពីនេះវាក៏ជាប្រភពនៃហ្វាយប័រ (Fiber) ដែលជូយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។

Image_3_large

៥. ទឹកក្តៅ

គ្មានអ្វីអាចយកឈ្នះទឹកបាននោះទេ។ ការបរិភោគទឹកក្នុងបរិមាណសមស្របក្នុងមួយថ្ងៃពិតជាមានសារៈសំខាន់ណាស់ ជាពិសេសទឹកក្តៅ។ ចូរអ្នកពិសារទឹកក្តៅឲ្យយ៉ាងតិចបាន២ទៅ៣កែវជាប្រចាំដើម្បីសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក៕

Drinking_hot_water

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: