មិនមែនជារឿងលេងសើចទេ! ចំណុចទាំង៣យ៉ាងដែលគេតែងយល់ខុសទៅលើជំងឺបាក់ទឹកចិត្ត

ជំងឺបាក់ទឹកចិត្តគឺជាឃាតករលាក់មុខដែលបានឆក់យកជីវិតមនុស្សនៅលើសកលលោកជាប្រចាំ។ ជំងឺផ្លូវចិត្តមួយនេះត្រូវបានអ្នកចិត្តសាស្រ្តធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលច្រើនសតវត្សមកហើយ យ៉ាងណាមិញនៅតែមានអ្នកដែលយល់ខុសឬភាន់ច្រឡំទៅលើចំណុចខ្លះៗនៃសវតារជំងឺមួយនេះ។

Noah Silliman GzhyKEo_cbU Unsplash

១. អ្នកដែលមានជំងឺបាក់ទឹកចិត្តសុទ្ធតែជាមនុស្សឆ្កួត

តាមពិតទៅ ជំងឺមួយនេះកើតមានទៅលើមនុស្សច្រើនណាស់ គ្រាន់តែមិនបានបញ្ចេញមកក្រៅឲ្យឃើញស្តែងៗ។ អ្នកខ្លះរអៀសខ្លួនក្នុងការបង្ហាញនូវអារម្មណ៍ពិតឬនិយាយអំពីរឿងរ៉ាវរបស់ពួកគេចេញមកក្រៅដោយសារការរើសអើងនេះឯង។ អ្នកដែលជួបប្រទះនឹងការបាក់ទឹកចិត្តត្រូវការមនុស្សជុំវិញខ្លួនគាំទ្រ មិនមែនជាន់ពន្លិចថែមនោះទេ។

Concept Image Of Anxiety And Negative Emotion. Waste Paper And Head Silhouette.

២. ជំងឺបាក់ទឹកចិត្តអាចកើតមានឡើងបន្ទាប់ពីហេតុការណ៍សោកសៅតែប៉ុណ្ណោះ

អ្នកត្រូវចងចាំថា ជំងឺបាក់ទឹកចិត្តគឺជាជំងឺរុំារ៉ៃមួយដែលប្រើរយៈពេលយូរក្នុងការព្យាបាលហើយវាមិនមែនជាអារម្មណ៍ដែលកើតមានឡើងក្រោយព្រឹត្តិការណ៍សោកសៅណាមួយនោះទេ។ វាបានជះឥទ្ធិពលទៅលើការគិតនិងដំណើរការខួរក្បាលយ៉ាងទម្ងន់ ទោះបីជាអ្នកជំងឺព្យាយាមគិតវិជ្ជមានប៉ុណ្ណា ក៏មិនបាត់ដោយងាយៗនោះដែរ។

Depression Woman Black White 1024x684

៣. ថ្នាំគឺអ្វីៗគ្រប់យ៉ាង

ប្រសិនបើអ្នកគិតថា ថ្នាំអាចព្យាបាលជំងឺដ៏កាចសាហាវមួយនេះបាន អ្នកយល់ច្រឡំធំហើយ។ អន្តរាគមន៍ក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តគឺមានលក្ខណៈស្មុគស្មាញនិងអាចប្រើរយៈពេលយូរណាស់ ទៅតាមអ្នកជំងឺ។ អ្នកខ្លះអាចធូរស្បើយបន្ទាប់ពីការប្រឹក្សាជាមួយនឹងអ្នកជំនាញ អ្នកខ្លះអាចឈានទៅដល់ការប្រើប្រាស់ Electroconvulsive therapy (ECT) និង Transcranial magnetic stimulation (TMS) ទៀតផង៕

Freestocks Nss2eRzQwgw Unsplash

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: