មនុស្សស្រីទាំងអស់ នាងមិនដែលខ្លាចការលំបាកឡើយ ភាពហត់នឿយនោះឡើយ

- មនុស្សស្រីដែលស្រឡាញ់អ្នកពិតប្រាកដ រមែងចង់រួមទុក្ខជាមួយអ្នក នាងមិនខ្វល់ថាអនាគត មាន​ឬក្រនោះទេ អ្វីដែលសំខាន់ គឺអ្នកនៅតែស្រឡាញ់នាងដូចថ្ងៃដំបូង ស្រឡាញ់គ្មានថ្ងៃប្រែ!

- មនុស្សស្រី នាងមិនចង់ឱ្យអ្នកលំបាកតែម្នាក់ឯង ហើយឱ្យនាងសោយសុខ លើគំនរទុក្ខរបស់អ្នកនោះឡើយ តែនាងចង់ឱ្យរវាងអ្នក និងនាង គឺមានការជ្រោមជ្រែង លើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក!

- មនុស្សស្រីចង់រួមដំណើរជីវិតជាមួយអ្នក រហូតដល់ថ្ងៃចុងក្រោយ ចង់កាន់ដៃអ្នកេពេញមួយជីវិត​ មិនថាសុខ ឬទុក្ខ រីករាយ សប្បាយ ឬលំបាក ហត់នឿយយ៉ាងណា សំខាន់ ឱ្យតែដំណើរជីវិតនេះ មានអ្នកកំដរនាង មិនធ្វើឱ្យនាងឈឺចាប់ និងគ្រាំចិត្ត គឺគ្រប់គ្រាន់ហើយ!

នៅក្នុងដំណើរជី​វិតគូ មនុស្សស្រី មិនដែលខ្លាចត្រូវជួបព្យុះភ្លៀង មានបញ្ហា មិនខ្លាចផ្លូវមានបន្លា ក៏មិនខ្លាចលំបាក តោកយ៉ាងអ្វីដែរ។ តែអ្វីដែលនាងខ្លាចបំផុតនោះគឺ ៖

280613961_582847596589855_8960078979471458423_n

- ខ្លាចអ្នកឈប់ស្រឡាញ់នាង !

- ខ្លាចអ្នកស្រឡាញ់នាងបានត្រឹមតែថ្ងៃដំបូង !

- ខ្លាចអ្នកក្បត់នាងពីក្រោយខ្នង !

- ខ្លាចអ្នកបំផ្លាញជំនឿចិត្ត ទំនុកចិត្ត និងក្ដីស្រឡាញ់ ភាពជឿជាក់ ដែលនាងបានប្រគល់ឱ្យអ្នក !

- ខ្លាចអ្នកធ្វើឱ្យនាងឈឺចាប់ ទឹកភ្នែក ​​​​!

- ខ្លាចអ្នកមើលងាយ មិនឱ្យតម្លៃនាង !

មនុស្សស្រី អាចទ្រាំនឹងការលំបាកសព្វគ្រប់បែបយ៉ាង នាងអាចតស៊ូគ្រប់ឧបសគ្គ នាងមិនចុះញមនឹងអ្វីទាំងអស់ តែនាងខ្លាចបំផុតគឺ ត្រូវមនុស្សដែលនាងស្រឡាញ់ ជឿជាក់ និងឱ្យតម្លៃបំផុត ប្រែជាក្បត់ ធ្វើបាបចិត្តនាង នាងច្បាស់ជាឈឺ ប្រសិនបើអ្នក អស់ចិត្តពីនាង តែមិនព្រមបែក ​ខ្លាចអ្នកមានអ្នកថ្មី ទាំងដែលកំពុងតែទាក់ទងនាងនៅឡើយ នេះហើយ ដែលមនុស្សស្រីខ្លាចបំផុត ...៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: