បញ្ឈប់ទំលាប់អាក្រក់ដែលធ្វើអោយដៃគូររបស់អ្នកដើរចេញពីអ្នក

មនុស្សស្រីនៅពេលដែលស្នេហាហើយតែងតែក្លាយជាពូកែរករឿង ប្រកាន់ច្រើន មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏ព្រោះក្លាយទៅជាមនុស្សទន់ជ្រាយ ពូកែអត់ចិត្ត គិតច្រើន រឺអរមូនប្រែប្រួល ដែលអាចអោយមានការប្រើអារម្មណ៍ជាងហេតុផល​​ ហើយធ្វើរឿងជាច្រើនដោយមិនបានគិតថាជារឿងខុស ព្រោះធ្វើដើម្បីតែស្នេហា តែការពិតទៅយើងទេ ដែលយកស្នេហាមិនធ្វើជាហេតុផល​ ដើម្បីធ្វើរឿងមិនល្អជាមួយមនុស្សដែលអ្នកស្រលាញ់ តើមានសកម្មភាពអ្វីខ្លះ ដែលមនុស្សប្រុសត្រូវអត់ធន់ជាមួយនារីជាទីស្រលាញ់របស់អ្នក តោះមកមើលជាមួយគ្នា។

1

ជាស្ដេច drama ពូកែខាងគិតអវិជ្ជមាន : កំហុសផ្ដើមចេញពីនរណាក៏មិនដឹង តែប្រសិនជាមានឧកាសពេលណា នាងនិងយកវាមកជាមូលហេតុ ដើម្បីអោយខ្លួនមើលទៅគួរអោយស្រណោះភ្លាមៗ គ្រប់គ្នាគឺចិត្តអាក្រក់សំរាប់នាងទាំងអស់ នាងក្លាយទៅជាអ្នកដែលលះបង់ដើម្បីអ្នកទាំងអស់គ្នាគ្រប់ពេលពិសេសបើជាមួយសង្សារនាងនិងទំលាក់ទាំងអស់ទៅលើអ្នកម្ខាងទៀត​ ប្រាកដណាស់ថានិងមិនមានអ្នកណាទទួលបានយកនូវសកម្មភាពបែបនេះនោះទេ គ្មានអ្នកណាចង់ក្លាយទៅជាបិសាចក្នុងក្រសែភ្នែកនាងគ្រប់ពេលនោះទេ ប្រសិនបើបែបនេះប្រាកដណាស់ថានៅជាមួយគ្នាមិនបានយូរនោះទេ

2

             2.មនុស្សប្រុសគឺតែងតែជាអ្នកចេញលុយ : ទោះបីជាខាងបុរសជាចេញលុយគ្រប់ពេល​ តែការពិតទៅ វាមិនមែនជាតួនាទីរបស់គេនោះទេ គេមិនមែនជាប៉ាម៉ាក់ដែលត្រូវមកចិញ្ចីមយើងនោះទេ បុរសខ្លះមានឋានះល្អក្នុងសង្គម មានជីវភាពល្អប្រសើរមិនអីនោះទេ តែមនុស្សស្រីភាគច្រើនចូលចិត្តគិតថាមនុស្សប្រុសត្រូវតែចេញលុយទាំងអស់ មិនថាជាថ្លៃអាហារ ភេជ្ជះ ដំណើរកំសាន្ដ រួមទាំងថ្លៃចាយវាយរបស់ខ្លួនផងដែរ នៅពេលដែលស្នេហាយកលុយមកចងជាចំណងធ្វើអោយយើងមិនគិតមិនបានពិតមែន ថាដែលនៅជាមួយគ្នានេះ គឺនៅជាមួយគ្នា ព្រោះក្ដីស្រលាញ់ រឺ លុយ។​ ដោយសារតែបញ្ហាលុយនេះហើយទើបធ្វើអោយគូស្នេហ៍ជាច្រើនគូរ​ដែលបានបែកបាក់គ្នាព្រោះតែបញ្ហានេះ

3

       3.ប្រសិនបើស្រលាញ់ គេក៏ត្រូវទទួលយកចរឹកពិតរបស់នាង : មនុស្សយើងគ្រប់គ្នាតែងតែមាន ចំណុចខ្វះខាតរៀងៗខ្លួន ហើយសកម្មភាពដែលបានធ្វើនោះ ទោះបីជាដឹងថាសកម្មភាពនោះមិនត្រឹមត្រូវ តែក៏នៅតែយកទៅទំលាក់កំហុសដៃគូររបស់អ្នកដោយយកមូលហេតុថាព្រោះតែក្ដីស្រលាញ់ ហើយអោយគេអត់ធន់ជាមួយចរឹកអាក្រក់របស់ខ្លួន ការធ្វើបែបនេះវាមិនមែនជារឿងដែលត្រឹមត្រូវនោះទេ រឹតតែស្រលាញ់រឹតតែត្រូវកែប្រែដើម្បីចៀសវាសការបង្កើតបញ្ហាអោយបានតិចបំផុត ព្រោះការដែលបានកែប្រែខ្លួនឯងតែម្ខាង ដោយត្រូវអត់ធន់ជាមួយភាពអវិជ្ជមានគ្រប់បែបយ៉ាង នោះប្រាកដណាស់ថាស្នេហានិងមានទីផុតកំណត់ ប្រសិនបើមិនមានការកែប្រែចំណុចអវិជ្ជមាននោះទេ ប្រាកដណាស់ថាក្ដីស្រលាញ់មួយនេះនឹងមានថ្ងៃបញ្ចប់ថ្ងៃណាមិនខាន 

      4. គេបារម្ភ រឿងមិនល្អហាមធ្វើ : ជាមនុស្សពូកែហាម ហាមដើរយប់ ហាមផឹក ហាមដើរលេងជាមួយពួកម៉ាក​ ហាមទាក់ទងជាមួយស្រីគ្រប់គ្នាទាំងអស់ ហាមលេងហ្គេម ដោយសំអាងថាមានបំណងល្អ​ ហែអ្នកគ្រាន់តែជាសង្សារទេណា​ ធ្វើខ្លួនជាម្ចាស់ជីវិតគេគ្រប់យ៉ាងមិនល្អទេណា គ្រប់គ្នាតែងមានជីវិតផ្ទាល់ខ្លួន ប្រើជីវិតបែបដែលជារបស់ខ្លួនឯង ពេលដែលអ្នកមកចាត់ចែងជីវិតផ្ទាល់ខ្លួនរបស់គេបែបនេះ មានគិតទេថានិងមានអ្នកណាម្នាក់នឹងព្រមលះបង់គ្រប់យ៉ាងដើម្បីអ្នកដែររឺទេ នៅពេលដែលអ្នកឃាត់ឃាំងគេប៉ុណ្ណា ឧកាសដែលស្នេហារបស់និងបែកបាក់ក៏ប៉ុណ្ណឹងដូចគ្នា គិតដល់ចិត្តរបស់ដៃគូរយើងខ្លះផង គិតថាប្រសិនបើអ្នកគឺជាអ្នកដែរត្រូវបានគេមកចាត់ចែងជីវិតវិញ ដែលត្រូវបានហាមឃាត់នូវវិញគ្រប់យ៉ាងដែលអ្នកចូលចិត្ត តើអ្នកនិងអត់ធន់នៅជាមួយម្នាក់នោះទៀតដែររឺទេ?

4

       5.បើមិនបានធ្វើអីខុស​ ចាំបាច់បិទបាំងធ្វើអី : ពាក្យសំដីបែបនេះ វាអាចធ្វើអោយសង្សាររបស់អ្នកមានអារម្មណ៍ថា អ្នកមិនទុកចិត្តគេនោះទេ វាគឺជាការល្មើសភាពផ្ទាល់ខ្លួនរបស់គេ រួមទាំងការមិនទុកចិត្តចាំតែចាប់កំហុស វាអាចធ្វើអោយអ្នកម្ខាងទៀត ប្រសិនបើខ្លួនសប្បាយៗតាមអ្វីដែលចូលចិត្ត​តែក្លាយទៅជាអ្នកទោសវិញ នរណាៗក៏ចង់ហែកគុកដើម្បីបានទៅធ្វើអ្វីដែលខ្លួនចុឡចិត្តដែរ ប្រសិនបើអ្នកមិនអាចទុកចិត្តសង្សាររបស់អ្នកដល់ថ្នាក់នឹងពិតមែន ទោះបីជាចាប់កំហុសរបស់គេបានគ្រប់សព្វ ក៏នៅតែមិនមានប្រយោជន៍អីនោះដែរ មានតែធ្វើអោយគេមិនរីករាយទៅវិញនោះទេ  ហើយអ្នកសាកគិតទៅមើល ថាការប្រើជីវិតបែបនេះ តើអ្នកមិនហត់ទេឬ?

5

  6.គិតខ្លួនឯងទៅ : មនុស្សស្រីភាគច្រើនចូលចិត្តលេងហ្គេមសាកល្បងចិត្តជាមួយសង្សាររបស់ខ្លួន ចូលចិត្តដែលអោយគេដឹងពីចិត្តខ្លួនឯងគ្រប់យ៉ាង មនុស្សប្រុសភាគច្រើនចិត្តគំនិតមិនសុាំញុាំដូចមនុស្សស្រីនោះទេ កុំទៅមានគិតថាគេនឹងដឹងពីចិត្តរបស់អ្នកទាំងអស់នោះអី ថាគេដឹងថាអ្នកកំពុងគិតអី មានអារម្មណ៍មេច ចិត្តគំនិតក្នុងការគិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា គូរស្នេហ៍ខ្លះគេប្រហែលជាអាចធ្វើបានព្រោះគេមានគំនិតស្រដៀងៗគ្នា តែប្រសិនបើសង្សាររបស់អ្នកមិនមានគំនិតស្រដៀងនិងអ្នកហើយ កុំទៅសង្ឃឹមនោះអីល្អជាង 

ការដែលមានអ្នកដែលស្គាល់ពីចិត្តគំនិតរបស់អ្នក មិនមានតំលៃស្មើរនឹងមានអ្នកដែលព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីអោយអ្នកសប្បាយចិត្តនោះទេ

6

ដូច្នេះកុំប្រើជីវិតអោយពិបាកនោះអី មានអី ចង់និយាយអីប្រាប់ទៅត្រង់ៗតែម្ដងទៅ មិនមែននៅងក់ងរ មិនព្រមនិយាយស្ដី ព្រោះគេមិនយល់ចិត្ត ហើយនៅមិនព្រមប្រាប់អោយគេដឹងទៀត បើចឹងមែន តើនិងរកថ្ងៃដែលមានសេចក្ដីសុខនៅជាមួយគ្នាបានអត់

ដូចនេះហើយប្រសិនបើអ្នកមានប្រតិ្តកម្មដែលធ្វើខ្លួនពិបាកយល់ជាមួយមនុស្សជាទីស្រលាញ់ គួរតែព្យាយាមកែតំរូវខ្លួនបន្តិចហើយណា មុនពេលក្ដីស្រលាញ់មួយនេះនិង​រលាយ មុននិងអសង្សាររបស់អ្នកនិងមិនអត់ធ្មត់ជាមួយអ្នកនូវថ្ងៃណាមួយ ព្រោះក្ដីស្រលាញ់របស់អ្នកនិងរលាយនូវថ្ងៃណាមួយមិនខាន ប្រសិនបើអ្នកនៅតែបន្តចរឹកមិនល្អរបស់អ្នកតទៀត

មានចំណុចណាអត់ ដែលអ្នកតែងតែប្រព្រិត្តជាមួយសង្សាររបស់អ្នក​?

source: https://spiceee.net/th/articles/79000

Translated by:  Sokea

Credit: Hollong