តើអ្នកស្ថិតក្នុងចំណោមឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោមដែរឬទេ? បើមានមួយ នោះចូលរួមអបអរ ព្រោះនៅខែក្រោយ ដែលជាខែមិថុនា ឆ្នាំរបស់អ្នកនឹងមានជោគជតារាសីឡើងខ្ពស់ត្រដែត៖
អ្នកកើតឆ្នាំជូត - កណ្តុរ
អ្នកជាមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ហើយងាយស្រួលក្នុងការបង្កើតជោគជ័យនៅមុខជំនួញនិងអាជីពផ្ទាល់ខ្លួន។ យ៉ាងណាតាមហោរាសាស្ត្រសម្រាប់ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ អ្នកកើតឆ្នាំថោះ នឹងដូចមានគេដឹកមុខ ជួយបង្វែរទិសដៅទៅរកភាពជោគជ័យយ៉ាងពិតប្រាកដមួយ នាំឲ្យរីកចម្រើនខ្លាំងលើសពីការរំពឹងទុក។
ដំបូន្មានពីហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំជូត ត្រូវតែមានភាពក្លាហាន និងលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ទើបអាចសម្រេចការងារធំនៅពេលខាងមុខនេះបាន។
អ្នកកើតឆ្នាំឆ្លូវ - គោ
យោងតាមហោរាសាស្ត្រអ្នកកើតឆ្នាំឆ្លូវ គឺជាបុគ្គលដែលមានកិត្តិនាមក្នុងសង្គម មានមនុស្សជាច្រើនកោតសរសើរ គោរពស្រលាញ់។ ពួកគេនឹងរីកទ្រព្យធំនៅពេលខាងមុខ ហើយមានឱកាសទទួលបានកិច្ចសន្យាបង្កើតចំណូលក្រាស់ក្រែល ត្រៀមតែហោប៉ៅដាក់លុយទៅ។
មិនត្រឹមតែសំណាងនៅកន្លែងធ្វើការប៉ុណ្ណោះទេ អ្នកកើតឆ្នាំគោ នៅខែក្រោយនេះ ក៏ជោគជ័យលើរឿងរ៉ាវស្នេហាផងដែរ។ សម្រាប់អ្នកនៅលីវ ក៏នឹងមានឱកាសជួបគូពិត លែងនៅឯកាដូចជាពេលមុនទៀតហើយ។
អ្នកកើតឆ្នាំខាល - ខ្លា
ជាមនុស្សដែលមានការខិតខំ ព្យាយាម និងរុញរាក្នុងជីវិត។ យ៉ាងណាពួកគេកាលពីពេលមុន មិនសូវជាមានសំណាងនោះទេ តែចូលដល់ខែក្រោយ ជីវិតនឹងផ្លាស់ប្តូរទៅកាន់ភាពវិជ្ជមានគួរឲ្យកត់សម្គាល់។
ហោរាសាស្ត្របានដំណាលមកថា ជីវិតរបស់អ្នកកើតឆ្នាំខាលនៅខែក្រោយ ដូចថ្ងៃបើកក្រោយភ្លៀងធ្លាក់ មានន័យថាគ្រប់យ៉ាងក្នុងជីវិតនឹងប្រែមកភាពស្រស់ស្រាយ ឃើញចំណុចល្អប្រសើរឡើងខ្ពស់ជាងពីមុន។ ផ្នែកទ្រព្យ ផ្នែកលាភនឹងរីកធំ តាមរយៈសំណាងដែលពួកគេត្រៀមទទួលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក