ជ្រើសរើសមេអំបៅដែលអ្នកចូលចិត្ត អាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

លោកអ្នកប្រហែលជាមិនទាន់ដឹងនោះទេ ថាមេអំបៅដែលលោកអ្នកមានចំណូលចិត្តជ្រើសរើស អាចទម្លាយចេញនូវឧបនិស្ស័យដែលកំពុងលាក់ខ្លួននៅក្នុងរាងកាយអ្នកឱ្យអ្នកដទៃដឹងបានយ៉ាងងាយបំផុត ។ ប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងមានទម្លាប់បែបណានោះ សូមតាមដានខ្លឹមសារទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖

មេអំបៅទី ១

1

បង្ហាញឱ្យឃើញថា ជាមនុស្សក្លាហានក្នុងការសម្រេចចិត្តហ៊ានស៊ី ហ៊ានសងរាល់ករណីទាំងអស់ ជាពិសេសហ៊ានសាកល្បងក្នុងរឿងផ្សងព្រេងនានា ទៀតផង ។ ក៏ប៉ុន្តែមនុស្សនេះមិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ ហើយហ៊ាន បើកបង្ហើបអាថ៌កំបាំងសូម្បីតែរឿងស្នេហា ដែលមនុស្សភាគច្រើនៗលាក់លៀម ទុកក៏ដោយ ។ បើនិយាយពីរឿងស្នេហាមនុស្សនេះបែងចែកទុកយ៉ាងច្បាស់ថាស្រលាញ់ គឺស្រលាញ់ ស្អប់គឺស្អប់មិនឡូកឡំគ្នាជាដាច់ខាត។

មនុស្សប្រភេទនេះចាត់ទុកថា ជាមនុស្សចូល ចិត្តរឿងសប្បាយរីករាយ ។ ចូលចិត្តមានមិត្តភក្តិច្រើនជួបជុំគ្នាក្អាកក្អាយមិនសូវ ចេះគិតច្រើន ក៏ប៉ុន្តែមនុស្សនេះគេចេះគោរពការសម្រេចចិត្តរបស់អ្នកដទៃ ពិតមែនគេមិនមែនជាមនុស្សរ៉ូមេនទិកក្តី តែមានភាពប្រាកដប្រជាក្នុងចិត្តបំផុត។

មេអំបៅទី ២

2

អ្នកចូលចិត្តមេអំបៅទី ២ វិញលោកអ្នកអាចកត់ត្រាចំណាំទុកនៅក្នុង ចិត្តបានថា ជាមនុស្សពោរពេញទៅដោយភាពស្មោះត្រង់មិនងាយអូសទាញបានឡើយ ។ ជាអ្នកក្លាហានក្នុងការសម្រេចចិត្តស្រលាញ់ភាពរីកចម្រើន ចូលចិត្ត ស្វែងរកបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯងគ្រប់ពេលវេលា ។

ក៏ប៉ុន្តែបើពោលពីរឿងស្នេហាវិញមនុស្សនេះរើសបន្តិចព្រោះគេត្រូវការរបស់ដែលល្អៗបំផុត សម្រាប់ជីវិតរបស់គេ ។ អាចពោលបានថា មនុស្សនេះគេយកចិត្តទុកដាក់ពិសេស បំផុតលើរឿងស្នេហាមិនប្រថុយប្រថាននោះឡើយ ។

មេអំបៅទី ៣

3

ដោយឡែកសម្រាប់អ្នកចូលចិត្តទទួលទានប្រភេទគ្រាប់ធញ្ញជាតិវិញជាមនុស្សដែលមិនសូវយកចិត្តទុកដាក់លើបញ្ហាជីវិតតែស្រលាញ់ឥស្សរភាពបំផុត។ ជាមនុស្សដែលមានពិភពលោកផ្ទាល់ខ្លួនខ្ពស់បំផុតមិនសូវចេះកំប៉ិបកំប៉ុក រញ៉េញ៉ែជាមួយអ្នកដទៃ ព្រមទាំងមានគំនិតយល់ឃើញប្លែកៗខុសពីអ្នកដទៃទៀតផង ។

ប្រសិនបើក្រឡេកមើលពីរឿងស្នេហារបស់គេវិញហាក់ដូចជាមិនសូវចាប់អារម្មណ៍ឬយកចិត្តទុកដាក់ប៉ុន្មាននោះដែរ ក៏ព្រោះមនុស្សប្រភេទនេះគេគិតឃើញថាក្រោយពេលដល់វេលាស្នេហានឹងរត់មកដល់ដោយខ្លួនឯងមិនចាំបាច់ស្រវាស្រទេញឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក