គួរកាត់បន្ថយភ្លាម នូវទម្លាប់ពេលព្រឹកទាំង ៤ នេះ បើមិនចង់អាយុខ្លីទេ!

ខាងក្រោមនេះ ជាទម្លាប់​ពេល​ព្រឹក​ទាំង ៤ ប្រភេទ ដែលគ្រប់គ្នាតែងតែមានជាប់ខ្លួន ដោយមិនបានដឹងថា វាប៉ះពាល់ធ្ងន់ធ្ងហខ្លាំងជាមួយសួត រហូតអាចបង្កទៅជាជំងឺមហារីកដំណាក់កាលចុងក្រោយផងដែរ។

ការជក់បារី

ការមានទម្លាប់ជក់បារី ពេលព្រឹក ពិតជាបង្កគ្រោះថ្នាក់ជាងការជក់បារីនៅពេលផ្សេងទៀត ដោយសារជាតិនីកូទីនក្នុងបារីបានជ្រៀតចូលក្នុងសួតដោយផ្ទាល់ បណ្ដាលឱ្យមុខងារសួតថយចុះ និងជះឥទ្ធិពលអវិជ្ជជាច្រើនដល់សុខភាពសួតទៀតផង។

ខឹង

ការមានកំហឹងនៅពេលព្រឹក មិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសួតផងដែរ។ យ៉ាងណាមិញ បុគ្គលដែលខឹង ឬមានអារម្មណ៍រំជួលចិត្តនឹងនាំឱ្យមានការដកដង្ហើមលឿន alveoli ត្រូវបានពង្រីកឥតឈប់ឈរ ហើយមិនអាចសម្រាកបានស្រួលឡើយ ដែលបណ្ដាលឲ្យប៉ះពាល់ដំណើរការរបស់សួត។

ក្រៅ​ពី​នេះ កំហឹង​ក៏​បានប៉ះពាល់​ដល់​រាង​កាយ និង​ការ​រំលាយ​អាហារ​ផង​ដែរ ដែលអាចធ្វើឱ្យអ្នកឈឺជួបហានិភ័យនៃជំងឺមហារីកកើនឡើង ជាពិសេសមហារីកសួត។

ហាត់ប្រាណច្រើនពេក

លំហាត់ប្រាណពេលព្រឹកពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ប៉ុន្តែក៏ត្រូវការពេលត្រឹមត្រូវ និងក្នុងកម្រិតមធ្យមផងដែរ។ ដោយជាធម្មតា មនុស្សជាច្រើនតែងហាត់ប្រាណនៅពេលព្រឹកព្រលឹម ហើយមានរយៈពេលច្រើនម៉ោង។ ហេតុដូច្នោះ ការអស់កម្លាំងហួសប្រមាណ ក៏អាចកាត់បន្ថយភាពស៊ាំរបស់រាងកាយ និងប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសួត។ លើសពីនេះទៀត ប្រសិនបើកន្លែងហាត់ប្រាណពេលព្រឹក ពោរពេញដោយខ្យល់អាកាសបំពុល វានឹងបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមជាក់ជាមិនខាន។

របបអាហារមិនត្រឹមត្រូវ

ជឿថា បច្ចប្បន្ននេះមានមនុស្សជាច្រើនតែងមានទម្លាប់មួយរំលងអាហារពេលព្រឹក ដែលជាអាហារសំខាន់និងចាំបាច់សម្រាប់សួត។ ហេតុដូចនេះ អ្នកគួរតែជ្រើសរើសអាហារស្រាលៗ មានជាតិអំបិលតិច កុំញ៉ាំអាហារត្រជាក់ពេក ឬក្តៅពេក។

ប្រភព​៖ បរទេស