សរសៃឈាមរបស់មនុស្សមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ព្រោះនៅពេលដែលវាចរាចរបានរលូន មនុស្សនឹងមានសុខភាពល្អ ប៉ុន្តែបើសិនជាពួកវាស្ទះ ឬរឹង នោះរាងកាយរបស់មនុស្សងាយប្រឈមនឹងភាពចាស់ ឬភាពមិនស្រួលផ្សេងៗទៀត។
ជាពិសេសនៅពេលដែលមនុស្សមានអាយុលើសពី ៤០ ឆ្នាំ រាងកាយត្រូវប្រឈមមុខនឹងភាពចាស់តាមធម្មជាតិផងដែរ។ ដើម្បីឱ្យសរសៃឈាមមានសុខភាពល្អដោយគ្មានជំងឺក្រិនសរសៃឈាម អ្នកគួរចងចាំនូវគោលការណ៍ទាំង៣នេះ៖
លំហាត់ប្រាណកម្រិតមធ្យម
ប្រសិនបើអ្នកមានរបបកាយសម្បទា "កម្រិតមធ្យម" ពោលគឺមិនត្រូវ "ហាត់ប្រាណខ្លាំងពេកទេ" រាងកាយនឹងមានសុខភាពល្អជាង។ ណាក៏ដោយ លំហាត់ប្រាណត្រូវតែសមស្របតាមអាយុ ព្រោះនៅពេលដែលអ្នកមានអាយុក្រោម ៣០ ឆ្នាំ អ្នកអាចធ្វើលំហាត់ប្រាណបានកាន់តែសមរម្យ ដូចជា ការរត់ហាត់ប្រាណមួយម៉ោង ឬលេងបាល់ទាត់ ហែលទឹក។
ផ្ទុយទៅវិញ នៅពេលដែលអ្នកមានអាយុលើសពី ៤០ ឆ្នាំ អ្នកត្រូវតែយកចិត្តទុកដាក់លើចលនា ពិសេសម៉ោងហ្វឹកហាត់មិនគួរលើសពីកន្លះម៉ោងទេ សូម្បីតែពេលរត់ហាត់ប្រាណក៏គួរយកចិត្តទុកដាក់លើពេលវេលាផងដែរ ដើម្បីសុខភាពសរសៃឈាម ជួយការពារជំងឺក្រិនសរសៃឈាម និងពន្យារអាយុជីវិត។
សម្រាកឲ្យបានពេញលេញ
យោងតាមអ្នកវិទ្យាសាស្ត្រ បង្ហាញថា អ្នកដែលតែងតែគេងយប់ជ្រៅ គេងមិនដែលបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យស្បែកចាស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសរសៃឈាមកាន់តែចាស់ទៀតផង។ ម្យ៉ាងទៀត វាក៏កត្តាចាំបាច់មួយដែលបានធ្វើឲ្យភាពចាស់នៃសរសៃឈាមកើតឡើងដោយសារតែការផ្លាស់ប្តូរនៃភាពតឹងរបស់វា។ ស្របពេលជាមួយគ្នានេះ ក៏ធ្វើឲ្យអ្នកមានបញ្ហាប្រឈមនឹងហានិភ័យនៃការរួមតូចនៃសរសៃឈាម ឬការស្ទះដោយផ្ទាល់ទៀតផង។
របបអាហារដែលមានសុខភាពល្អ
របបអាហារដែលមានសុខភាពល្អពិតជាមានប្រយោជន៍ណាស់ចំពោះសរសៃឈាម ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឱ្យសរសៃឈាមឆាប់ចាស់ពេកទេ នោះវិធីដែលល្អបំផុតក្នុងការទទួលទានគឺអ្នកគួរតែទទួលបាន ២ ចំណុចនេះឲ្យបានត្រឹមត្រូវគឺ «អំបិលតិច» និង «បន្លែច្រើន»។
ប្រភព៖ បរទេស