បើភ្លាមៗឃើញលើអណ្តាតអ្នកចេញរោគសញ្ញា ៣ នេះឡើង ទៅរកពេទ្យជាបន្ទាន់!

យោងតាមឱសថបូព៌ានិយាយថា អណ្តាតមិនមានអេពីដេមីទេ ហេតុនេះទើបយើងអាចសង្កេតមើលស្ថានភាពសរសៃឈាមនៅលើអណ្តាតបានយ៉ាងច្បាស់។ មួយវិញទៀត ការមើលអណ្តាតក៏អាចវិនិច្ឆ័យបានដែរថា តើចរន្តឈាម ក៏ដូចជាមុខងារសរីរវិទ្យានៃបេះដូងមានបញ្ហាឬអត់ផងដែរ។

ទាំងនេះជាសញ្ញា ៣ នៅក្នុងអណ្តាតដែលបង្ហាញថាបេះដូងមិនមានសុខភាពល្អ៖

១.អណ្តាតមានស្នាមជាំ ពណ៌ស្វាយងងឹត

ក្នុងករណីភ្លាមៗអណ្តាតប្រែជាមានស្នាមជាំខ្មៅ អាចគ្រាន់តែជាឈាមប៉ុណ្ណោះ ដែលអមមកជាមួយរោគសញ្ញា​ដូចជា ភ័យ​, ដកដង្ហើម​ខ្លី​, គេង​មិន​លក់​, រមាស់​អណ្តាត​ជាដើម។ នៅពេលដែលរោគសញ្ញាលេចឡើងរួមគ្នា នោះសរសៃឈាមនៅក្នុងខ្លួនត្រូវបានស្ទះ ឬបេះដូងមានសភាពខ្សោយ។ ជាចាំបាច់ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីការពារហានិភ័យនៃការគាំងបេះដូង។

២.អណ្តាតក្រហមនិងហើម

សូមប្រយ័ត្នឲ្យបានខ្ពស់ ប្រសិនបើអណ្តាតរបស់អ្នកឡើងក្រហម និងហើម ភ្លាមៗមួយរំពេច។ ជាពិសេសនៅពេលដែលបាតុភូតនេះអមមកជាមួយរោគសញ្ញានៃការញ័រទ្រូង និងចង្វាក់បេះដូងលោតញាប់ ក៏អាចធ្វើឲ្យអ្នកមានជំងឺសរសៃឈាមបេះដូងផងដែរ។

៣.មានខ្សែពណ៌សប្លែកមួយលេចឡើងនៅលើអណ្តាត

ជាទូទៅ បញ្ហាសរសៃឈាមបេះដូងក៏អាចឆ្លុះបញ្ចាំងតាមរយៈភ្នាសពណ៌សនៅលើអណ្តាតបានដែរ។ កាលណាភ្នាសពណ៌សលេចឡើងនៅលើអណ្តាតអមមកជាមួយរោគសញ្ញាដូចជា ការអស់កម្លាំងញឹកញាប់ ហើយក្នុងករណីនេះ វាក៏អាចទៅរួចដែលបេះដូងរបស់អ្នកទទួលរងពីភាពស្លេកស្លាំងខ្លាំង។

ប្រភព៖ បរទេស