អ្នកទាំងអស់គ្នាប្រាកដជាបានដឹងថា អាហារពេលព្រឹកគឺមានភាពចាំបាច់ណាស់ដែលមិនអាចខ្វះបាន ដើម្បីបន្ថែមថាមពល និងជីវជាតិដល់រាងកាយប៉ុន្តែក៏ប្រហែលជាមិនបានដឹងថា អាហារទាំងនោះក៏ក្លាយទៅជាថ្នាំពុលបំផ្លាញសុខភាពដែរ៖
នំបុ័ង
បើតាមអ្នកជំនាញ បង្ហាញថា មិនគួរញ៉ាំនំបុ័ងជាអាហារពេលព្រឹកទេ ព្រោះវាជាអាហារមួយប្រភេទដែលត្រូវបានដុតនៅសីតុណ្ហភាពខ្ពស់ច្រើនដងនឹងបង្កើតសារធាតុបង្កមហារីកយ៉ាងងាយ។
ផ្លែចេក
ផ្លែចេក មានផ្ទុកសារធាតុម៉ាញ៉េស្យូមច្រើន ប្រសិនបើញ៉ាំនៅពេលពោះទទេ បរិមាណម៉ាញ៉េស្យូមក្នុងឈាមកើនឡើងភ្លាមៗដោយសារម៉ាញេស្យូមគឺជាកត្តារសើបមួយដែលប៉ះពាល់ដល់មុខងារបេះដូង។ លើសពីនេះ ការញ៉ាំផ្លែចេកពេលពោះទទេនៅពេលព្រឹកក៏បង្កឲ្យមានជាតិអាស៊ីតខ្លាំងផងដែរ។
អាហារប្រៃ
ការទទួលទានរបបអាហារដែលមានជាតិប្រៃខ្ពស់បង្កើនហានិភ័យនៃការធាត់ លើសឈាម និងជំងឺសរសៃឈាមបេះដូង ដែលបណ្តាលឱ្យខ្សោយបេះដូង ខ្សោយតំរងនោម និងខ្សោយថ្លើម។
អាហារផ្អែម
នំដែលផ្អែមពេក មិនមែនជាអាហារដែលស័ក្តិសមសម្រាប់អាហារពេលព្រឹកទេ ព្រោះជាតិស្ករច្រើនពេកនឹងធ្វើឱ្យអ្នកឃ្លានកាន់តែលឿន ហើយនៅពេលដែលជាតិស្ករត្រូវបានប្រើប្រាស់ លទ្ធភាពនៃការបាត់បង់ថាមពលភ្លាមៗកើតឡើង ធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ និងឈឺក្បាល។ ជាពិសេសចំពោះអ្នកមានជំងឺទឹកនោមផ្អែម អាហារទាំងនេះមិនគួរញ៉ាំនៅពេលពោះទទេជាដាច់ខាត។
ទឹកដោះគោត្រជាក់
ការផឹកទឹកដោះគោនៅពេលព្រឹក គឺជាអ្វីដែលមនុស្សជាច្រើនធ្វើ ហើយវាមិនបង្កបញ្ហាអ្វីឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលមិនអត់ឱនចំពោះជាតិ lactose វាអាចបណ្តាលឱ្យឈឺក្រពះ ព្រោះការផឹកទឹកដោះគោពេលពោះទទេនឹងជំរុញការផលិតអាស៊ីតក្នុងក្រពះ បណ្តាលឱ្យក្រហាយទ្រូង និងកើតមុន។
ប្រភព៖ បរទេស