ខាងក្រោមនេះជាពពួកផ្លែឈើទាំង ៤ ប្រភេទ ដែលត្រូវបានគេនិយមចូលចិត្តទទួលទានខ្លាំងមិនថាតែស្ថិតក្នុងកាលៈទេសៈបែបណានោះទេ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែប្រយ័ត្ន អំឡុងពេលទទួលទានសូមកុំលេបគ្រាប់ចូលទៅក្នុងពោះឲ្យសោះ ចៀសវាងការពុល៖
គ្រាប់ពូជផ្លែទៀប៖ គ្រាប់ពូជនៃផ្លែទៀប មានផ្ទុកសារធាតុពុលខ្លាំង ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ននៅពេលទទួលទាន។ មិនត្រឹមតែប៉ុណ្ណឹងទេ ជាតិពុលក្នុងគ្រាប់ផ្លែទៀប បើជ្រាបចូលភ្នែក អាចធ្វើឱ្យរលាកភ្នែក រលាកកញ្ចក់ភ្នែក ហើយបើព្យាបាលមិនបានត្រឹមត្រូវ វាក៏អាចបង្កជាដំបៅក្នុងកែវភ្នែក រហូតពិការភ្នែកបាន។
គ្រាប់ផ្លែប៉ោម៖ យោងតាមអ្នកជំនាញអាហារូបត្ថម្ភបង្ហាញថា នៅពេលទទួលទានគ្រាប់ផ្លែប៉ោមចូលក្នុងរាងកាយ អាចបង្កើតជាអ៊ីដ្រូសែនស៊ីយ៉ានុតនៅក្នុងពោះវៀន។ ប្រសិនបើក្នុងកម្រិតទាប អាចបណ្តាលឱ្យអ្នកអស់កម្លាំង ចង្អោរ និងវិលមុខជាដើម។ប៉ុន្តែបើស្ថិតក្នុងកម្រិតខ្ពស់ សារធាតុពុលនេះអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម បន្ថយសម្ពាធឈាម ឈឺក្បាល សន្លប់ និងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។
គ្រាប់ផ្លែ Pear៖ នៅពេលទទួលទានចូលទៅក្នុងខ្លួន សារធាតុក្នុងគ្រាប់អាចបណ្តាលឱ្យអ្នកពុលបាន ព្រមជាមួយរោគសញ្ញាដូចជា៖ ចង្អោរ វិលមុខ ឈឺក្បាល សន្លប់ គំរាមកំហែងដល់អាយុជីវិត។
គ្រាប់ផ្លែឆឺរី៖ ជាផ្លែឈើដ៏ឆ្ងាញ់មួយប្រភេទ ដែលមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់ផ្លែឈើប្រភេទនេះ មានសមាសធាតុពុលខ្ពស់ហៅថា hydrogen cyanide ដែលអាចគំរាមកំហែងដល់អាយុជីវិត ប្រសិនបើទទួលទានចូលក្នុងរាងកាយ។
ប្រភព៖ បរទេស