ដើម្បីឲ្យរាងកាយមានសុខភាពល្អ រឹងមាំ មិនមានជំងឺសាហាវៗជាប់ខ្លួន មនុស្សយើងម្នាក់គួរតែផ្ដោតសំខាន់លើរបៀបរស់ប្រចាំថ្ងៃនេះ។ រិតតែសំខាន់បំផុតនេះ ប្រសិនបើនៅសុខៗអ្នករកឃើញថា លើរាងកាយអ្នកមាន ៣ ផ្នែកនេះ គួរតែទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សរសៃឈាមរឹង
នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗឈាមជា "តំណាង" នៃជីវិតទាំងមូល ដូច្នេះសុខភាពសរសៃឈាមមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាយុសង្ឃឹមរស់។ ដោយបច្ចប្បន្ននេះ មនុស្សភាគច្រើនតែងកើតមានជំងឺសរសៃឈាមបេះដូង ដែលជំងឺនេះក៏ជា "ឃាតករស្ងាត់" បំផ្លាញសុខភាពរបស់មនុស្សវ័យកណ្តាល និងមនុស្សចាស់ជាដើម។
ដំណើរការនៃការឡើងរឹងនៃសរសៃឈាមអាចចាប់ផ្តើមពីកំណើត ប៉ុន្តែបើតាមអាយុ និងរបៀបរស់នៅ មនុស្សម្នាក់ៗនឹងមានកម្រិតនៃការឡើងរឹងនៃសរសៃឈាមខុសៗគ្នា។ ជាពិសេសនៅពេលដែលយើងកាន់តែចាស់ សរសៃឈាមរបស់យើងកាន់តែផុយស្រួយ សមត្ថភាពគ្រប់គ្រងសម្ពាធឈាមក៏នឹងខ្សោយដែរ ហានិភ័យនៃជំងឺសរសៃឈាមបេះដូងនឹងកើនឡើង។
ថ្លើមរឹង
នៅក្នុងខ្លួនមនុស្ស ថ្លើមគឺជាសរីរាង្គ ដ៏សំខាន់បំផុតនៃរាងកាយ។ លើសពីនេះទៀត នៅពេលដែលមានបញ្ហាជាមួយនឹងថ្លើម ជាធម្មតាមិនមានការឈឺចាប់ច្បាស់លាស់ ឬការបង្ហាញជាក់លាក់ណាមួយឡើយ។
ដូច្នេះហើយ យើងច្រើនតែព្រងើយកន្តើយ ដោយមិនយកចិត្តទុកដាក់ខ្លាំងចំពោះថ្លើម ដោយពេលរកឃើញជំងឺច្រើនតែស្ថិតក្នុងដំណាក់កាលចុងក្រោយពិបាកព្យាបាល។ ម្យ៉ាងទៀត ទម្លាប់រស់នៅមិនល្អដូចជា ជក់បារីញឹកញាប់ សេពគ្រឿងស្រវឹង ញ៉ាំច្រើនពេក ចូលគេងយឺត អង្គុយយូរ និងទម្លាប់អាក្រក់ផ្សេងទៀត ក៏អាចពន្លឿនដំណើរការ “រឹង” ថ្លើម ប្រសិនបើថ្លើមមិនល្អ អាយុកាលរបស់មនុស្សក៏ត្រូវកាត់បន្ថយដែរ។
ពោះដែលមានដុំសាច់រឹង
ពោះរបស់មនុស្សគឺជាកន្លែងដែលគ្រប់ផ្នែកនៃប្រព័ន្ធរំលាយអាហារស្ថិតនៅ រួមទាំងក្រពះ ពោះវៀនតូច និងពោះវៀនធំ។ ដុំរឹងនៅក្នុងពោះជាបាតុភូតមួយដែលមនុស្សជាច្រើនជួបប្រទះនៅពេលពោះមានសភាពតឹង ក្រហាយ ហើយពេលខ្លះឈឺពេលសង្កត់ អមដោយភាពមិនស្រួល។ ដុំពករឹងទាំងនេះអាចលេចឡើងនៅកន្លែងផ្សេងៗគ្នាដូចជា ពោះខាងឆ្វេង ឬខាងស្តាំ ហើយជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជំងឺក្រពះពោះវៀនដូចជា រលាកពោះវៀនធំ មហារីកពោះវៀនធំ។ ដូច្នេះពេលអ្នកមានដុំសាច់រឹងក្នុងពោះត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់៕
ប្រភព៖ បរទេស