លើស​ពី​បន្លែ​ធម្មតា ស្ពៃក្ដោប​បង្កប់​ប្រយោជន៍​ពិសេស ៤ កម្រ​មាន​អ្នក​ដឹង

ស្ពៃក្ដោប​មិន​ត្រឹម​តែ​ជា​បន្លែ​ដែល​យើង​អាច​យក​ទៅ​ចម្អិន​មក​ទទួល​ទាន​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​អាច​ច្នៃ​ទៅ​ជា​របស់​មាន​ប្រសិទ្ធភាព​ ដើម្បី​បំបាត់​ការ​ឈឺចាប់​ផង​ដែរ។ ក៏​ដោយសារ​វា​មាន​ផ្ទុក​សារធាតុ Phytonutrients ដែល​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហេតុ​នេះ​ហើយ​អ្នក​ជំនាញ​ខាង​ឱសថ​បាន​ណែនាំ​ឲ្យ​យក​ស្ពៃក្ដោប​ទៅ​ប្រើប្រាស់ ៤ របៀប​ដូច​ខាង​ក្រោម ដើម្បី​នាំ​ប្រយោជន៍​បន្ថែម​លើស​ពី​ការ​ទទួល​ទាន៖

៤) បំបាត់​ការ​ឈឺចាប់​ក្រពេញ​ទីរ៉ូអ៊ីតអ្នក​គ្រាន់​តែ​យក​សន្លឹក​ស្ពៃ​ក្តោប​ប៉ុន្មាន​សន្លឹក មក​រុំ​នៅ​បរិវេណ​ក ហើយ​យក​ក្រមា​ឬ​បង់​រុំ​មក​រុំ​ទុក​ចោល​មួយ​យប់ រួច​សឹម​ព្រឹក​ស្អែក​យក​វា​ចេញ និង​លាង​សម្អាត​បរិវេណ​ក។

៣) បំបាត់​ការ​ឈឺក្បាលយក​ស្ពៃក្តោប​ប៉ុន្មាន​សន្លឹក មក​បិទ​លើ​ក្បាល ទុក​វា​ចោល​មួយ​យប់ នេះ​ក៏​ជា​វិធី​អាច​បំបាត់​ការ​ស្រ្តេស ជួយ​សម្រួល​សតិ​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ផ្នែក​ក្បាល​នេះ​ផង​ដែរ។

២) ឈឺ​សុដន់ ដោយសារ​តែ​ការ​បំបៅ​ដោះ​កូន

Ice_screenshot_20220120 155911

កុំ​បារម្ភ​ខ្លាំង​ពេក​អី បើ​អ្នក​មាន​បញ្ហា​នេះ អ្នក​អាច​យក​សន្លឹក​ស្ពៃក្តោប​មក​ច្របាច់​ ដាក់​ឲ្យ​ណែន​ជាប់​ត្រង់​កន្លែង​ដើម​ទ្រូង វា​ក៏​នឹង​ជួយ​ឲ្យ​សភាព​ដើម​ទ្រូង រាង​ធូរស្រាល លែង​ឈឺចាប់​មួយ​រំពេច។

១) ឈឺ​ជើង

Ice_screenshot_20220120 155906

អ្នក​គ្រាន់​តែ​យក​ស្ពៃក្តោប ៣-៤ សន្លឹក មក​ដាក់​នៅ​ទីតាំង​ឈឺចាប់ ដូច​ជា​ឈឺ​សន្លាក់​ដៃ​ ឆ្អឹង ឬ​ជើង​ត្រង់​ណា​មួយ ហើយ​យក​បង់​មក​រុំ​ទុក​ចោល​មួយ​យប់ នោះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ធូរស្រាល​នៅ​ពេល​បន្ទាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->