ចំណាំ​មើល! មនុស្ស​ទម្លាប់​រត់​ទៅ​បន្ទប់​ទឹក ២ ពេល​នេះ គឺ​ច្រើន​តែ​សុខភាព​ល្អ អាយុ​វែង

ការ​ចាំ​សង្កេត​មើល​ពេលវេលា​ដែល​អ្នក​ឧស្សាហ៍​ទៅ​បន្ទោបង់​ ក៏​ជា​សញ្ញា​ដែល​បង្ហាញ​ពី​តម្រុយ​ល្អ នៃ​ស្ថានភាព​សុខភាព​របស់​អ្នក​ផង​ដែរ។ ប្រសិន​ជា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​រមែង​ទៅ​បន្ទោបង់ នៅ​ពេលវេលា​ទាំង ២ ខាង​ក្រោម នោះ​អ្នក​គឺ​ជា​មនុស្ស​មាន​សុខភាព​ល្អ អាច​មាន​អាយុ​វែង៖

២) ចន្លោះ​ម៉ោង ០៥:០០ ដល់ ៧:០០ ព្រឹក

Photo 1574933339095 15749333390981536692675

តាម​ក្បួន​បុរាណ​ចិន រៀងរាល់​ព្រឹក​ចាប់​ពី​ម៉ោង ៥ ដល់ ៧ ព្រឹក ជា​ម៉ោង​ដែល​មនុស្ស​មួយ​ចំនួន​ងើប​ពី​ដំណេក វា​ជា​ពេល​ដែល​ពោះវៀន​ធំ​នៃ​រាងកាយ​មនុស្ស​ចាប់ផ្តើម​ដំណើរការ។

ប្រសិន​អ្នក​មាន​ចលនា​ពោះវៀន បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ​នៅ​ចន្លោះ​ម៉ោង​នេះ គឺ​មាន​ន័យ​ថា មុខងារ​រំលាយ​អាហារ​របស់​អ្នក គឺ​ដំណើរការ​ជា​ធម្មតា មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​បារម្ភ​ទេ ហើយ​ក៏​វា​បាន​ចូលរួម​បញ្ចេញ​ជាតិ​ពុល​ទៀងទាត់​ផង​ដែរ។

ក៏​ដោយសារ​បន្ទាប់​ពី​កកកុញ​អាហារ និង​ជាតិ​ពុល ពេញ​មួយ​យប់ នោះ​វា​ដល់​ពេល​ត្រូវ​បញ្ចេញ​ចោល ហើយ​ចន្លោះ​ម៉ោង ៥ ទៅ ៧ ព្រឹក​នេះ គឺ​ល្អ​បំផុត វា​ក៏​អាច​បង្កើត​លក្ខខណ្ឌ​សរីរាង្គ​ផ្សេង​ទៀត​ឲ្យ​ដំណើរការ​កាន់​តែ​ប្រសើរ។

១) ក្រោយ​ការ​ទទួល​ទាន​អាហារ ២ ម៉ោង

Fgg

អ្នក​ខ្លះ​ទៅ មិន​បាន​ក្រោក​ទាន់​ពេល​ចន្លោះ​ម៉ោង ៥ ទៅ ៧ ព្រឹក តែ​ក្រោក​ក្រោយ​នោះ ហើយ​ពួក​គេ​ស្រូត​ទៅ ទទួល​ទាន​អាហារ​ភ្លាម។

វា​មិន​អី​ទេ សំខាន់​ឲ្យ​តែ​ក្រោយ​ការ​ទទួល​ទាន​អាហារ ២ ម៉ោង អ្នក​ចាប់​ផ្តើម​មាន​ចលនា​ពោះវៀន ក្នុង​ការ​បន្ទោបង់ នោះ​ក៏​ជា​ពេលវេលា​ល្អ​ដូច​គ្នា។ ដោយសារ​តែ​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច ចលនា​ពោះវៀន​ត្រូវ​បាន​ជំរុញ លាមក​នឹង​ចាប់ផ្តើម​ផលិត​ចេញ​មក បន្ទាប់​ពី​អាហារ​ត្រូវ​បាន​រំលាយ និង​ស្រូប​ចូល​តាម​ពោះវៀន។

នោះ​ពេល​នេះ​លាមក​ចាស់​នឹង​ត្រូវ​បង្ខំ​ចេញ បង្កើត​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​បន្ទោបង់ ដូច្នេះ​វា​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ ប្រសិន​ជា​អ្នក​មិន​បាន​បន្ទោបង់​នៅ​ពេល​ក្រោក​ពី​គេង​ភ្លាម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក