ប្រយ័ត្ន​ស៊យ​ពេញ​មួយ​ឆ្នាំ! អាហារ ៤ ប្រភេទ ហាម​ដាក់​លើ​តុ​សែន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដាច់​ខាត

រៀងរាល់​ឆ្នាំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន បងប្អូន​សែស្រឡាយ​ចិន រមែង​ទម្លាប់​មាន​ការ​រៀបចំ​សែន​ទៅ​តាម​ទំនៀមទម្លាប់​តាំង​ពី​ដូន​តា​មក ហើយ​សម្រាប់​ឆ្នាំ ២០២២ នេះ ថ្ងៃ​ដក​ជើង​ធូប ចំ​ថ្ងៃ​ទី ២៦ ​រីឯ​ថ្ងៃ​សែន​ធំ ចំ​ថ្ងៃ​ទី ៣១ ​មករា។

យ៉ាង​ណា​មុន​ដល់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន តាម​ក្បួន​ហុងស៊ុយ គេហទំព័រ Knongsrok ក៏​សូម​ចែករំលែក​នូវ​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ដង្វាយ​លើ​តុ ៤ ដែល​មិន​ត្រូវ​ដាក់​ដាច់ខាត៖

៤) ត្រី​ចៀន

Ice_screenshot_20220120 154727

ដាច់​ខាត​មិន​ត្រូវ​ដាក់​ដង្វាយ​ជា​ត្រី​ចៀន​នោះ​ទេ ព្រោះ​វា​ផ្ទុយ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ចិន។ ក៏​ដោយសារ​ការ​ថ្វាយ​ត្រី​ចៀន ជា​ទម្លាប់​ដែល​គេ​បូជា​ដើម្បី​ដោះ​លែង​សត្វ​មាន​ជីវិត ក្នុង​គោលបំណង​ផ្សេង​ទៅ​វិញ​ទេ ពោល​មិនមែន​ជា​ការ​រៀបចំ​សម្រាប់​សែន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ឡើយ។

៣) សាច់​ទា

Ice_screenshot_20220120 154731

យោង​តាម​រឿង​ព្រេង​និទាន សាច់​ទា​តំណាង​ឲ្យ​សំណាង​អាក្រក់ ជា​ទម្លាប់​មនុស្ស​នៅ​ដើម​ខែ​ឬ​ដើម​ឆ្នាំ មិន​ប៉ះ​ទេ​ម្ហូប​នេះ រហូត​ដល់​ចុង​ឆ្នាំ​ទើប​គេ​យក​វា​មក​ទទួល​ទាន ដើម្បី​កម្ចាត់​គ្រោះ។ ដូច្នេះ​សាច់​ទា ក៏​មិន​ណែនាំ​ឲ្យ​ដាក់​ជា​ដង្វាយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដែរ។

២) សាច់​បក្សី

4

យើង​មិន​និយាយ​អំពី​សាច់​មាន់​នោះ​ទេ តែ​សំដៅ​ទៅ​ប្រភេទ​បក្សី​ដទៃ​ដូច​ជា​ក្រួច ជា​ដើម ដោយ​តាម​ក្បួន​វា​មិន​បាន​នាំ​សំណាង​ដល់​ម្ចាស់​ទេ ផ្ទុយ​ទៅ​វិញ អាច​នាំ​រឿង​មិន​ល្អ​ចូល​ផ្ទះ។

១) សាច់​ឆ្កែ

Ice_screenshot_20220120 154737

ជា​ម្ហូប​ដែល​មិន​មាន​សំណាង ជា​ម្ហូប​នាំ​គ្រោះ ប៉ះពាល់​ដល់​ភាព​បរិសុទ្ធ​នៃ​កន្លែង​គោរព​បូជា។ ក្រៅ​ពី​សាច់​ទាំង​អស់​ដូច​បាន​បង្ហាញ​ខាង​លើ​ ក៏​ដូច​គ្នា​ទៅ​នឹង​ដង្វាយ​ដូច​ជា​សាច់​ពស់ អណ្តើក ឆ្មា ខ្លា ហើយ​ក៏​មិន​ណែនាំ​ឲ្យ​ប្រើ​អាហារ​ដែល​មាន​ខ្ទឹម​បារាំង​ខ្លាំង​ពេក ខ្ទឹម​ស​ខ្លាំង​ពេក​ដែរ នៅ​លើ​តុ​ដង្វាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក