ជារៀងរាល់ឆ្នាំតែងតែមានពិធីបុណ្យឆេងម៉េង ឬសែនផ្នូរ ដែលបងប្អូនកាត់សែស្រឡាយចិន ត្រូវទៅរៀបចំសែននៅទីតាំងនោះផ្ទាល់។ តែយ៉ាងណាមិនថាតែថ្ងៃសែនផ្នូរទេ ត្រឹមថ្ងៃធម្មតាក៏ដោយ បើអ្នកដើរកាត់ផ្នូរ ហើយឃើញរបស់ ៣ ដូចបង្ហាញខាងក្រោម នៅលើដី សុំកុំរើសយកមកចូលក្នុងផ្ទះឲ្យសោះ៖
៣) ការយកដង្វាយពីផ្នូរអ្នកផ្សេង
បើមិនមែនជាផ្នូរសាច់ញាតិគ្រួសារឯង ហាមផ្តាច់ទោះអស់ធូបក៏ដោយ មិនត្រូវទៅយកដង្វាយ ឬសំណែនពីទីតាំងផ្នូរនោះទេ ព្រោះវាបង្ហាញពីការមិនគោរព។
ដូច្នេះយើងចាស់ៗចាំបាច់ត្រូវណែនាំទៅកាន់កូនចៅ ឬក្មេងតូចៗ មិនត្រូវទៅលេងនៅផ្នូររបស់សាច់ញាតិអ្នកដទៃ ឬផ្នូរដែលយើងមិនស្គាល់ម្ចាស់ ហើយហាមផ្តាច់ទៅប៉ះ ទៅលូករបស់របរ ផ្លែឈើ នំនែកផ្សេងៗនៅទីនោះ ព្រោះវាអាចនាំអ្នកជួបគ្រោះមិនល្អ។
២) ការរើសយករបស់ចម្លែក
បើចៃដន្យឃើញកាក់ ឃើញរបស់របរពីបុរាណដែលមានរូបរាងចម្លែក តាមក្បួនគេមិនអនុញ្ញាតឲ្យយកមកចូលក្នុងផ្ទះ ឬយកជាប់តាមខ្លួនឡើយ។ កុំគិតថាជារបស់នាំលាភឲ្យសោះ ព្រោះទៅរើសយកពីទីតាំងក្បែរផ្នូរ គឺជារបស់អាប់លាភ ឬរបស់មានម្ចាស់ហើយទៅវិញទេ ជារួមបើរបស់មិនស្គាល់ប្រភព ត្រូវតែជៀសវាងជាចាំបាច់។
១) ជៀសវាងការយកដីពីផ្នូរ
មិនសំដៅតែអ្នកទៅកើបដីទាំងបង្គី ត្រលប់មកផ្ទះទេ តែចង់និយាយគ្រប់កម្ទេចធូលីដីដែលជាប់នឹងជើង។ ជារួមគេមិនឲ្យមានជាប់ដី នឹងជើង ហើយត្រលប់មកចូលក្នុងផ្ទះវិញទេ។
ដូច្នេះមានន័យថា បើថ្ងៃទៅសែនផ្នូរ ឬដើរកាត់ផ្នូរ ហើយជាប់ភក់ ជាប់ដី ដែលនៅក្បែរនោះទាំងដុំ ចាំបាច់ត្រូវតែលាងសម្អាតឲ្យអស់ មុនដើរចូលផ្ទះ។ ការនាំយកដីពីផ្នូរ ទៅផ្ទះ ប្រៀបដូចនាំយកថាមពលអាក្រក់ចូលផ្ទះ បង្កឲ្យប៉ះពាល់ដល់សំណាងរបស់ក្រុមគ្រួសារទាំងមូលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក