នារីគ្រប់រូបត្រូវតែសម្គាល់មើលឲ្យបានដិតដល់ ប្រសិនបើឃើញគូសង្សារក៏ដូចជាមិត្តប្រុសរបស់អ្នក បង្ហាញឲ្យឃើញសញ្ញាមួយចំនួនខាងក្រោមនេះដដែលៗបញ្ជាក់ថា គេមិនបានស្រឡាញ់អ្នកតែម្នាក់ទេ គួរភ្ញាក់ខ្លួនឡើង៖
គាត់ខ្វល់តែពីរូបរាងរបស់អ្នក
អ្នកអាចមានអារម្មណ៍សប្បាយចិត្តនៅពេលដែលបុរសម្នាក់សរសើរពីរូបរាងកាយរបស់អ្នក ប៉ុន្តែនេះក៏អាចជាសញ្ញាមួយក្នុងចំណោមសញ្ញាដែលគាត់ថាស្រឡាញ់អ្នកសម្រាប់តែការរួមភេទតែប៉ុណ្ណោះ។ ហេតុនេះ ក្នុងនាមជាស្រ្តីត្រូវដឹងថា បើគាត់ពិតជាស្រឡាញ់អ្នកមែន មិនមែនស្រឡាញ់ត្រឹមតែរូបរាងកាយទេ ប៉ុន្តែគាត់ក៏ស្រឡាញ់គុណសម្បត្តិដ៏មានតម្លៃដែលអ្នកមានផងដែរ។
បុរសដែលស្រលាញ់គ្នាពិតប្រាកដ អំឡុងពេលរួមភេទនឹងសម្ដែងឲ្យឃើញពីចរិតលក្ខណៈ ទម្លាប់ ចំណង់ចំណូលចិត្ត ចំណង់ផ្លូវភេទ។ ផ្ទុយទៅវិញ ចំពោះអ្នកដែលញៀនរួមភេទ នឹងនិយាយតែពាក្យថា ស្រលាញ់ ប៉ុណ្ណោះ។
រកអ្នកតែពេលយប់
នេះជាសញ្ញាមួយដែលបញ្ជាក់ច្បាស់ៗបំផុតថា គាត់ស្រឡាញ់អ្នកគ្រាន់តែចង់រួមភេទតែប៉ុណ្ណោះ ជាពិសេសពេលដែលគាត់និយាយថា នឹកចង់ជួបគ្នាអំឡុងពេលយប់ ដោយយកលេសថារវល់ពេកក្នុងអំឡុងពេលថ្ងៃទើបមិនមានពេលណាត់ជួប។
ទោះយ៉ាងណាក៏ដោយ ពេលខ្លះក៏មិនដូច្នោះទាំងអស់ទេ បើបុរសដែលស្រឡាញ់អ្នកពិតតែងតែចាប់អារម្មណ៍ បារម្ភ គ្រប់ពេលមិនថាតែពេលយប់ឬពេលថ្ងៃនោះទេ។
គ្មានផែនការអនាគតជាមួយអ្នក
ស្រឡាញ់គ្នាយូរមកហើយ ក៏បានឆ្លងកាត់រឿងរ៉ាវគ្រប់សព្វបែបយ៉ាងហើយដែរ ប៉ុន្តែបុរសបែរជាអត់ឃើញមានសន្យាអីជាមួយគ្នាសម្រាប់ថ្ងៃអនាគតសោះ។ ដោយគាត់ក៏មិនបានណែនាំខ្លួនចូលក្នុងគ្រួសារអ្នក មិននិយាយរឿងអាពាហ៍ពិពាហ៍ កសាងគ្រួសារនាពេលអនាគត់ ជាពិសេសរាល់ពេលដែលអ្នកនិយាយចេញមក គាត់តែងតែសើច ហើយព្យាយាមគេចមុខជាដើម។
ហេតុដូចនេះ ប្រសិនបើគាត់មានសញ្ញាទាំងអស់នេះ អ្នកគួរតែវាយតម្លៃទំនាក់ទំនងរបស់អ្នកឡើងវិញដោយសន្តិវិធី ព្រោះទំនងជាគាត់គ្រាន់តែចង់ទាញយកប្រយោជន៍ ហើយទាក់ទងអ្នកបណ្ដោះអាសន្ន។
គាត់ចូលចិត្តជួបអ្នកនៅតែកន្លែងឯកជន
ប្រសិនបើបុរសចង់ជួបមុខអ្នកតែនៅកន្លែងឯកជន ផ្ទះសំណាក់ ឬសណ្ឋាគារ នោះមានន័យដា គាត់ស្រឡាញ់អ្នកសម្រាប់តែអារម្មណ៍ចង់រួមភេទតែប៉ុណ្ណឹង។ ប៉ុន្តែបើបុរសដែលស្រឡាញ់អ្នកស្មោះត្រង់ គាត់នឹងចង់ស្វែងយល់បន្ថែមអំពីគំនិតនិងអារម្មណ៍របស់មិត្តស្រីរបស់គាត់ ហើយក៏ចង់ធ្វើឱ្យមិត្តស្រីសប្បាយចិត្ត ទើបធ្វើការណាត់ជួបនៅហាងកាហ្វេ ភោជនីយដ្ឋាន ផ្សារទំនើប រោងកុន ឬកន្លែងនានា។
ប្រភព៖ បរទេស