នៅឆ្នាំ ២០២២ តាមជំនឿ គេដំណាលមកថា តាមបណ្តាផ្ទះទាំងឡាយគួរណាតែមានតាំងនូវរូបសំណាកមហាសំណាងទាំង ៥ ដូចខាងក្រោម ដើម្បីអាចទទួលបានលាភគុណ៖
៥) គីង្គក់ពាំកាក់
គឺជាធាតុហុងស៊ុយ ដែលនាំមកនូវសំណាងល្អដល់ម្ចាស់ផ្ទះ ហើយនិមិត្តសញ្ញាពាំកាក់ ប្រៀបដូចជាការពាំលាភ ពាំលុយ ចូលមកដល់ម្ចាស់ផ្ទះផងដែរ។ អ្នកគួរតែដាក់បែរទៅទីតាំងទ្វារធំ ដាក់នៅក្បែរអាសនៈក៏កាន់តែល្អ។
៤) សិង្ហមាសមួយគូ
អាស្រ័យទៅតាមពណ៌ បើអ្នកជ្រើសយកពណ៌ស គឺគេតំណាងឲ្យការការពារសុខភាពម្ចាស់ផ្ទះ រីឯពណ៌ខ្មៅ នាំសំណាង រីឯពណ៌ខៀវ នាំកិត្តិនាមកេរឈ្មោះដល់ម្ចាស់ផ្ទះ ហើយពណ៌មាស ដូចនាំសុភមង្គលចូលដល់ក្រុមគ្រួសារ។
៣) ត្រីមាស
ត្រីជានិមិត្តសញ្ញានៃលាភសំណាង ការលើកកម្ពស់កិត្តិនាម និងអាជីពការងារ ការរកស៊ីធំតូចក្តី។ ដូច្នេះអ្នកគួរតែមានរូបត្រីមាសមួយ នៅខាងក្នុងផ្ទះ ព្រោះវាអាចជួយឲ្យម្ចាស់ផ្ទះជួបតែភាពរុងរឿងតទៅមុខរហូតទៅ។
២) ឆ្មាមាស
មិនមែនឆ្មាបក់ដៃទេ នេះជាឆ្មាមាស ដែលជាប្រភេទសត្វគេចាត់ទុក អាចនាំសំណាងដល់ម្ចាស់ផ្ទះដូចគ្នា។ ត្រូវដាក់វាបែរទៅទិសបូព៌ា ឬទិសអាគ្នេយ៍ ដើម្បីទទួលបានឱកាសកើតលាភសំណាងទ្វេដង។
១) សត្វខ្លា
ចំឆ្នាំខាល ២០២២ នេះតែម្តង ដូច្នេះគេណែនាំឲ្យគួរដាក់រូបខ្លាមាស ឬពណ៌ណាមួយ ដែលវាតំណាងឲ្យភាពរឹងមាំ សិទ្ធអំណាច និងភាពរីកចម្រើនក្នុងការងារ និងការរកស៊ីផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្លាក៏ប្រៀបដូចជាកំណប់ទ្រព្យលើកយីអ៊ុនម្ចាស់ផ្ទះផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក