យើងកំពុងស្វែងរកម្ចាស់ដែលមានប្រជ្រុយ ១ ក្នុងចំណោមប្រជ្រុយ ៣ ទីតាំងខាងក្រោម ព្រោះពួកគេនឹងអាចរស់នៅក្នុងជីវិតដ៏ពេញលេញមួយទៅថ្ងៃអនាគត ជាពិសេសពេលរាងចំណាស់បន្តិចទៅ ហើយមិនខ្វល់ពីភាពក្រីក្រ ឬការលំបាកអ្វីឡើយ៖
៣) ប្រជ្រុយនៅលើប្រអប់ជើង
មនុស្សដែលមានប្រជ្រុយលើទីតាំងប្រអប់ជើង ច្រើនតែជាបុគ្គលមានលក្ខណៈរឹងមាំ និងចេះអត់ធ្មត់ខ្ពស់ ហើយមនុស្សនេះ ហ៊ានប្រឈមនឹងការលំបាក ជារួមគឺជាមនុស្សដែលអាចយកជាការ និងទុកចិត្តបាន សក្ដិសមជាអ្នកដឹកនាំពិតប្រាកដ។
មនុស្សនេះតែងតែគិតពីគ្រួសារជាធំ ពេលខ្លះសឹងតែភ្លេចបារម្ភពីខ្លួនឯង ហើយក៏មានជំនាញចំណេះច្បាស់លាស់ អាចចិញ្ចឹមគ្រួសារ មើលថែប្រពន្ធកូនបានយ៉ាងល្អផងដែរទៅថ្ងៃខាងមុខ។ យ៉ាងណាព្រេងវាសនារបស់ពួកគេ គឺតែងតែនឹងរកបានគ្រួសារដ៏កក់ក្ដៅមួយ ហើយក្រោយរៀបអាពាហ៍ពិពាហ៍ពួកគេ កាន់តែអាចមានជីវិតរស់ស្រួល ទ្រព្យសម្បត្តិចូលដូចទឹកច្រើនជាងកាលនៅខ្លួនមួយ។
២) ប្រជ្រុយលើកែងជើង
ជោគវាសនារបស់មនុស្សនេះ ទៅដល់ណាក៏មិនខ្វះញាតិរាប់នោះដែរ ហើយរមែងតែងកើតមកក្នុងត្រកូលអ្នកមាន តែពួកគេមិនបានពឹងទ្រព្យឪពុកម្តាយទាំងស្រុងទេ ផ្ទុយទៅវិញ គឺមានឆន្ទៈប្រឹងប្រែងដោយខ្លួនឯងតាំងពីកំណើតមក។
បើជាបុរស គឺជាបុរសមានទេពកោសល្យ ឈ្លាសវៃ អាចសាងសំណាងដោយខ្លួនឯង ហើយបើជានារី គឺជានារីដែលមានចិត្តរឹងមាំ ហើយជានិច្ចកាលក៏រមែងរកបានស្វាមីជោគជ័យ និងជាមនុស្សមានទំនួលខុសត្រូវចំពោះក្រុមគ្រួសារ។ ជារួមពួកគេអាចមានសុភមង្គលទៅថ្ងៃមុខ នៅពេលចាស់ទៅ។
១) ប្រជ្រុយលើមេជើង
កម្រមានណាស់ តែបើអ្នកជាបុគ្គលដែលមានប្រជ្រុយនៅលើមេជើង នោះច្រើនតែជាមនុស្សដែលអត់ធ្មត់ខ្ពស់ ហើយឧស្សាហ៍ព្យាយាម ងាយនឹងជួយឲ្យពួកគេអាចអភិវឌ្ឍចំណេះ ជំនាញ អាជីពការងារ រកស៊ីផ្សេងៗឲ្យទទួលបានផលយ៉ាងឆាប់រហ័ស។
មនុស្សនេះពូកែរក ហើយក៏ពូកែសន្សំណាស់ដែរ ដូច្នេះពួកគេនឹងមិនប្រឈមបញ្ហាហិរញ្ញវត្ថុឡើយ។ ពួកគេងាយស្រួលក្លាយជាមេដឹកនាំគេទៅថ្ងៃមុខ ជាពិសេសក្រោយអាយុ ៤០ ឆ្នាំ នឹងមានទ្រព្យហូរចូល អាចឲ្យអ្នកក្បែរខ្លួនកោតសរសើរនឹងច្រណែនជីវិតរបស់បុគ្គលរូបនេះ។
ទាំងបុរសនិងស្រ្តី ដែលមានប្រជ្រុយលើមេជើង ខ្សែជីវិត គឺជួបរឿងសំណាងច្រើនជាងគ្រោះ ហើយរមែងទទួលបានពរជ័យដូចគេតាមថែរក្សាជាប់ជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក