យោងទៅតាមក្បួនហុងស៊ុយ ការព្យួររូបថតអាពាហ៍ពិពាហ៍ ឬរូបថតជុំគ្រួសារ ក៏ត្រូវតែមានទិសតំបន់ត្រឹមត្រូវផងដែរ ព្រោះបើអនុវត្តខុស នោះអាចនាំឲ្យប៉ះពាល់ដល់សុភមង្គលគ្រួសារ។ រឿងនេះមិនជឿ ក៏កុំប្រមាថ ហើយអ្នកក៏គួរតែដឹងដូចខាងក្រោម៖
៣) កុំព្យួរពីលើទីតាំងអាសនៈ
ឧទាហរណ៍ថា អាសនៈនៅខាងក្រោមលើឥដ្ឋ ហាមផ្តាច់មិនត្រូវដាក់រូបថត នៅខាងលើអាសនៈនោះទេ មិនថាតែអាសនៈព្រះ ឬដូនតា ដោយនេះបង្ហាញពីការមិនគោរព។
អាសនៈជាកន្លែងសក្ការសម្រាប់អ្នកស្លាប់ ដូច្នេះការព្យួររូបថតមនុស្សរស់នៅពីលើនោះ គេដំណាលមកថាមិនល្អឡើយ។ ផ្ទុយទៅវិញ បើរូបមនុស្សស្លាប់ហើយ នោះគឺមិនអីទេ។
២) កុំព្យួរមុខទ្វារ
មុខទ្វារបើកចេញចូលបន្ទប់ក្តី ឬបន្ទប់ទទួលភ្ញៀវក្តី កុំដាក់រូបថតព្យួរចំពីមុខទ្វារនោះឲ្យសោះ។ គ្រួសារខ្លះគិតថាងាយឃើញ ងាយបានមើល ពេលដើរចេញចូល តែយ៉ាងណានេះអាចធ្វើឲ្យសមាជិកគ្រួសារមានភាពល្អក់កករនឹងគ្នា កើតទៅជាជម្លោះទៅវិញ។
រូបថតគួរតែព្យួរឲ្យឆ្ងាយពីទ្វារមេ ឬទ្វារណាមួយនៃផ្ទះ ហើយបើប៉ះចំទីតាំងមានពន្លឺចាំងចំទៀតនោះ តាមក្បួនគេទាយថាកាន់តែល្អ ប្រសិនថាមពលធម្មជាតិអាចរុញឲ្យរូបថតមានពន្លឺកើតឡើង។
១) កុំព្យួរទល់មុខបង្គន់
នៅក្បែរបង្គន់ ឬបន្ទប់ទឹកក៏ដូចគ្នា ដោយតាមទម្រង់បែបបទនៃផ្ទះខ្លះ គឺមានបង្គន់នៅក្រោមជណ្តើរអ្វីជាដើម ហើយចំពីមុខនោះ ពួកគេបែរជាទៅព្យួររូបថត ដោយនេះតាមក្បួនគឺមិនល្អទេ ព្រោះបង្គន់ជាប្រភពថាមពលអាក្រក់ ការដែលសាយភាយទៅប៉ះរូប អាចនាំឲ្យសមាជិកក្នុងផ្ទះ មានជំងឺឈឺថ្កាត់ណាមួយកើតឡើង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក