សួស្តីប្រិយមិត្តគេហទំព័រ Knongsrok ជឿថាមិត្តអ្នកអានមួយចំនួនកំពុងមានអារម្មណ៍ច្របូកច្របល់ជាមួយទំនាក់ទំនងខ្លួនឯង មិនដឹងគួរគិតយ៉ាងណាចំពោះគេម្នាក់នោះ? តើអ្នកពិតជាស្រឡាញ់គេ ឬគ្រាន់ឯកា? ឬដោយសារតែការអត់ធ្មត់? តោះសាកល្បងជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្ត ។
របៀបលេង
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។
3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។
សន្លឹកបៀទី 1
នៅពេលនេះគេផ្តោតលើការងារ ឬសិក្សាច្រើន ក្នុងមួយថ្ងៃរូបគេប្រហែលជាមិនមានពេលគិតពីនរណារួមទាំងអ្នកផងដែរ ឱកាសត្រលប់មកវិញមានតិចណាស់ អ្នកខ្លះក្នុងអំឡុងពេលនេះដែលគិតចង់ទាក់ទងទៅគេមុន អាចមានឱកាសដែលគេអានហើយមិនតប ឬអាចមិនឆ្លើយតបទាល់តែសោះ អ្វីដែលអាចធ្វើបានគឺបណ្តោយគេសិនទៅ តែបាត់យើងយូរគេអាចនឹងដឹងខ្លួន ហើយត្រលប់មកវិញក៏ថាបាន ។
សន្លឹកបៀទី 2
ព្រោះគេដឹងថាបើត្រឡប់មករកអ្នកវិញ យ៉ាងណាក៏នៅតែជាសេចក្ដីស្នេហា ព្រោះអ្នកបង្ហាញអារម្មណ៍ស្រឡាញ់ចំពោះគេតាំងពីជួបដំបូងមកម្លេះ តែគេមិនទាន់ត្រៀមខ្លួននៅឡើយទេ ។ តាមពិតទៅគេដឹងថាអ្នកគឺជាឱកាសដ៏ល្អសម្រាប់គេ យ៉ាងហោចណាស់គ្រាន់អាចនិយាយនិងរាប់អានគ្នា ប៉ុន្តែរូបគេនៅមិនចង់អភិវឌ្ឍទំនាក់ទំនងជាមួយអ្នកណាឡើយ ទន្ទឹមនឹងនោះក៏មានមនុស្សជាច្រើនចូលទៅជិតគេដែរ ប៉ុន្តែនោះមិនមានន័យថាគេត្រូវជ្រើសរើសទាំងអស់ទេ សរុបសេចក្តីមកអ្នកអាចនិយាយគ្នាបានតែកុំដាក់ចិត្តពេក ។
សន្លឹកបៀទី 3
គេនៅតែបារម្ភពីអ្នកខ្លាំង និងកំពុងរង់ចាំពេលវេលាស័ក្តិសមក្នុងការទាក់ទងមក រូបគេចង់ត្រលប់មកវិញណាស់ ឧបសគ្គគឺជាការសម្រេចចិត្តយឺតពេក ក្នុងចិត្តរបស់គេខ្វល់ខ្វាយច្រើន គេមានអារម្មណ៍មិនល្អចំពោះការសម្រេចចិត្តដែលកើតចេញភាពឆេវឆាវខ្វះការពិចារណា វាគឺជាហេតុផលធ្វើឲ្យអ្នកមិននិយាយជាមួយ ហើយជ្រើសរើសនៅស្ងៀម ហើយបន្តដើរទៅមុខយ៉ាងមានសេរីភាព ។ សរុបសេចក្ដីមក គេចង់ត្រលប់មកវិញហើយវាអាស្រ័យលើអ្នក តើអ្នកនៅចង់បន្តជាមួយគ៏ឬអត់?
សន្លឹកបៀទី 4
ទំនាក់ទំនងនេះដូចយ៉ាប់យ៉ឺនបន្តិចហើយ ព្រោះមនុស្សពីរនាក់មិននិយាយគ្នា តែរំពឹងថាភាគីម្ខាងទៀតនឹងទាក់ទងមកមុន។ ហើយហេតុដែលគេមិនទាក់ទង់មក ព្រោះគេមិនចង់មានបញ្ហាដដែលៗ តែអ្នកដឹងទេថាគេនឹកអ្នកគ្រប់ពេល ប្រហែលជាគេគិតថាទំនាក់ទំនងនេះមិនអាចទៅមុខបានយូរទេ តែបើសួរថាស្តាយទេគេច្បាស់ជាស្តាយហើយ ។ នៅក្នុងពេលនេះវាមិនអាចកំណត់ឲ្យច្បាស់បានទេថា តើទំនាក់ទំនងអ្នកទាំងពីរនឹងត្រឡប់មកដូចដើមវិញឬអត់? តែបើអ្នកទាំង ២ បើកចិត្តឲ្យទូលាយជាងនេះ ទំនាក់ទំនងរបស់អ្នកនៅតែមានឱកាស ៕
ប្រភព៖ Knongsrok