ជិតដល់ថ្ងៃសែនដកជើងធូបហើយ ដោយផ្ទះខ្លះគេរើសយកថ្ងៃ យកម៉ោងហុងស៊ុយដើម្បីសម្អាត ព្រោះជឿថា វាពិតជាអាចនាំលាភសំណាងគុណ ឬទ្វេដងដល់ពួកគេ។ ក្នុងអត្ថបទនេះ Knongsrok ចែករំលែកនូវថ្ងៃនិងម៉ោងមាស ៣ ផ្អែកទៅតាមឆ្នាំម្ចាស់ផ្ទះថែមទៀត ដែលអ្នកគួរតែដឹង៖
ថ្ងៃទី ២៦ មករា ឆ្នាំ ២០២២ ជាថ្ងៃល្អបំផុត ដែលអ្នកគួរតែសម្អាតអាសនៈ សម្រាប់ស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាពិធីបុណ្យចូលឆ្នាំចិនខាងមុខ។ ពេលវេលាល្អសម្រាប់អ្នកកើតឆ្នាំរោង ចន្លោះម៉ោង ៧-៩ ព្រឹក, អ្នកកើតឆ្នាំម្សាញ់ ចន្លោះម៉ោង ៩-១១ ព្រឹក រីឯអ្នកកើតឆ្នាំមមែ ចន្លោះម៉ោង ១៣-១៥ រសៀល។
ថ្ងៃទី ៣០ មករា ឆ្នាំ ២០២២ ក៏ជាថ្ងៃល្អមួយដែរ បើអ្នករំលងមិនបានធ្វើនៅថ្ងៃទី ២៦ ដោយម៉ោងមាស គឺសម្រាប់អ្នកកើតឆ្នាំថោះ ចន្លោះម៉ោង ៥-៧ ព្រឹក, អ្នកកើតឆ្នាំខាល ចន្លោះម៉ោង ៩-១១ ព្រឹក, អ្នកកើតឆ្នាំវក ចន្លោះម៉ោង ១៥-១ រសៀល និងអ្នកកើតឆ្នាំច ចន្លោះម៉ោង ១៩-២០ យប់។
ថ្ងៃទី ៣១ មករា ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយ ដែលអ្នកមិនអាចរំលងក្នុងការសម្អាតអាសនៈ ដោយម្ចាស់ផ្ទះ គួរតែត្រូវធ្វើថ្ងៃនេះ មិនត្រូវហួសទៅថ្ងៃបន្ទាប់ទៀតទេ។ ម៉ោងមាសល្អបំផុត សម្រាប់ឆ្នាំរោង គឺចន្លោះម៉ោង ៧-៩ ព្រឹក រីឯឆ្នាំម្សាញ់ ចន្លោះម៉ោង ៩-១១ ព្រឹក។
យើងសង្ឃឹមថារាល់អត្ថបទណែនាំពីក្បួនហុងស៊ុយទាំងអស់ចេញពី Knongsrok នឹងអាចចូលរួមចំណែកជួយលើកលាភ លើកយីអ៊ុនរបស់ប្រិយមិត្តរាល់គ្នា សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ កុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកផង!!
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក