ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃ ដែលអ្នកគួរតែពិនិត្យមើលឡើងវិញ ជួនកាលវាអាចជាមូលហេតុចម្បងធ្វើឲ្យអ្នកកើតមុនជារៀងរហូតបាន៖
មិនផ្តល់សំណើម
ការមិនផ្តល់សំណើម អាចប៉ះពាល់ដោយផ្ទាល់ដល់ស្រទាប់ការពារស្បែកនាំឱ្យរលាក។ លើសពីនេះទៀតនៅពេលដែលរបាំងស្បែកត្រូវបានខូចខាតនោះមុននឹងលេចឡើងភ្លាមៗ។ ដូច្នោះ អ្នកគួរតែប្រើសេរ៉ូមផ្តល់សំណើមបន្ថែមដែលមានអាស៊ីត hyaluronic, glycerin ឬ squalane បន្ទាប់ពីងូតទឹកនៅពេលល្ងាច និងពេលព្រឹក។
មិនយកចិត្តទុកដាក់សម្ភារៈលើគ្រែ
ពេលគេង មុខប៉ះនឹងខ្នើយច្រើនម៉ោង ដែលធ្វើឲ្យបាក់តេរីងាយជ្រាបចូលស្បែក។ បន្ថែមពីលើការផ្លាស់ប្តូរភួយ អ្នកគួរយកចិត្តទុកដាក់លើក្រណាត់នៃខ្នើយផងដែរ។
មិនយកចិត្តទុកដាក់ក្នុងបន្ទប់ទឹក
ការទុកផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងនៅក្នុងបន្ទប់ទឹកក៏អាចជាមូលហេតុនាំឲ្យកើតមុនដែរ ព្រោះទីនោះជាកន្លែងដែលមានបាក់តេរី និងធូលីច្រើនបំផុត។ ប្រសិនបើអ្នកទុកជក់ ឬគ្រឿងសម្អាងនៅក្នុងបង្គន់ បាក់តេរីទាំងនេះប្រាកដជាជាប់នឹងប្រដាប់ប្រដាប្រើប្រាស់ និងប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកជាក់ជាមិនខានឡើយ។
ទោះបីជាអ្នកមានទម្លាប់បិទគម្របបង្គន់មុនពេលលាងក៏ដោយ វានៅតែមិនមែនជាគំនិតល្អក្នុងការទុកផលិតផលថែរក្សាសម្រស់នៅក្នុងបន្ទប់ទឹកនោះទេ។ អ្នកគួរទុកគ្រឿងសម្អាងក្នុងកន្លែងស្ងួត ហើយជៀសវាងពន្លឺថ្ងៃផ្ទាល់។
ការលុបគ្រឿងសម្អាង
អ្នកគួរតែប្រើកម្លាំងល្មមពេលលុបគ្រឿងសម្អាង ព្រោះការត្រដុសស្រាលពេកនឹងធ្វើឱ្យគ្រឿងសម្អាងផ្លាស់ទីជុំវិញមុខ ដែលធ្វើឲ្យអ្នកមិនអាចលុបភាពកខ្វក់ និងសំណល់ទាំងអស់នៅក្នុងរន្ធញើសបានល្អនោះទេ។
ប្រភព៖ បរទេស