សាច់មាន់ ទ្រូងមាន់ ភ្លៅមាន់ ជាផ្នែកដែលល្អក្នុងការទទួលទាន ដោយវាអាចបំពេញប្រូតេអ៊ីន និងអាហារូបត្ថម្ភមួយចំនួនមកកាន់រាងកាយ។ ផ្ទុយមកវិញ ផ្នែកទាំង ៣ ខាងក្រោម បើទោះបីមានរសជាតិឆ្ងាញ់ប៉ុណ្ណា ក៏អ្នកមិនគួរលូកទទួលទាននោះដែរ ព្រោះវាបណ្តាលឲ្យប៉ះពាល់សុខភាព៖
៣) កញ្ចូញគូទមាន់
គ្នាយើងភាគច្រើន និយមចូលចិត្តទទួលទានវាណាស់ តែពុំបានដឹងនោះទេ ថាផ្នែកនៃកញ្ចូញ គឺងាយផ្ទុកទៅដោយបាក់តេរីជាច្រើន ដែលមិនបានបំផ្លាញ បើទោះបីឆ្លងកាត់ការចម្អិនហើយក៏ដោយ។
លើសពីនេះវាក៏ជាផ្នែកប្រមូលផ្តុំជាតិខ្លាញ់ខ្ពស់ ដូច្នេះវាមិនសក្ដិសមទេ សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង និងធាត់...។
២) កមាន់
បើទោះបីជាកមាន់ មិនមានសាច់ច្រើនដូចផ្នែកផ្សេងទៀតក៏ដោយ តែវាត្រូវបានមនុស្សជាច្រើនចូលចិត្ត។ យ៉ាងណាកមាន់ ជាកន្លែងដែលប្រមូលផ្តុំនៃសរសៃឈាមក្រពេញកូនកណ្តុរ និងក្រពេញបន្សាបជាតិពុលផ្សេងទៀត នៅខាងក្រោមស្បែក ដូច្នេះមានបង្កប់សារធាតុមួយចំនួនដែលមិនល្អចំពោះសុខភាពឡើយ។
ដូច្នេះអ្នកគួរកំណត់របៀបទទួលទាន ដោយគួរតែបកស្បែក និងកូនកណ្តុរចេញ ដើម្បីធានាសុវត្ថិភាព។ យកល្អត្រឹមជញ្ជក់យកជាតិគឺបានហើយ។
១) គ្រឿងក្នុងមាន់
ដូចជាបេះដូង ថ្លើម ពោះវៀន លំពែងមាន់ ទាំងនេះគឺជាសរីរាង្គដែលងាយបម្លែងសារជាតិពុល ដូច្នេះវាមានហានិភ័យខ្ពស់ ងាយនាំមេរោគ បាក់តេរី ក៏ដូចជាប៉ារ៉ាស៊ីតជាច្រើនចូលមកកាន់រាងកាយ។
បើទោះបីអ្នកចូលចិត្តផ្នែកទាំង ៣ ខាងលើយ៉ាងណាក៏ដោយ យកល្អគួរតែជៀសវាង ព្រោះវាមិនល្អទេសម្រាប់សុខភាព ជាពិសេសអ្នកមានជំងឺសន្លាក់ លើសជាតិខ្លាញ់ គឺត្រូវតែជៀសឆ្ងាយដាច់ខាត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក