លើស​ពី​ភេសជ្ជៈ​ដាស់​អារម្មណ៍ ការ​ទទួល​ទាន​កាហ្វេ​នៅ​ម៉ោង​ទាំង ៤ អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់

កាហ្វេ​មិនមែន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ជួយ​ដាស់​អារម្មណ៍​ ធ្វើ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​ទៅ​លើ​អ្វី​មួយ​នោះ​ទេ ទៀត​សោត​ក៏​មាន​ប្រយោជន៍​ដទៃ​ទៀត​ផង​ដែរ។

តើ​អ្នក​មាន​ដឹង​ទេ​ថា ត្រឹម​តែ​ការ​ទទួល​ទាន​កាហ្វេ ក៏​មាន​ឥទ្ធិពល​ល្អ​សម្រាប់​មុខងារ​ថ្លើម​ និង​សរីរាង្គ​មួយ​ចំនួន ក្នុង​រាងកាយ​ដែរ​នោះ? ជា​ពិសេស​ប្រសិន​អ្នក​ទទួល​ទាន​ត្រូវ​ម៉ោង​មាស​ទាំង ៤ ខាង​ក្រោម៖

៤) ចាប់​ពី​ម៉ោង ១០:០០ ព្រឹក ដល់ ១១:៣០ ព្រឹក

Ca Phe_yjge

មនុស្ស​ជា​ច្រើន​តែងតែ​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​សូម្បី​តែ​ជំនួស​អាហារ​ពេល​ព្រឹក យ៉ាង​ណា​វា​ជា​ទម្លាប់​មិន​ល្អ​ទេ។

ប្តូរ​មក​វិញ អ្នក​គួរ​ទទួល​ទាន​នៅ​ចន្លោះ​ពី​ម៉ោង ១០:០០ ទៅ ១១:៣០ នាទី​ព្រឹក នេះ​ជា​ពេលវេលា​ល្អ បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ហើយ​ក៏​ជា​ពេល​អ័រម៉ូន​ស្រ្តេស​ចុះ​ថយ ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺស្វាង និង​ល្អ​ចំពោះ​មុខងារ​​ថ្លើម។

៣) ៣០ នាទី​ក្រោយ​ទទួល​ទាន​អាហារ

Imager_1_44176_700

កាហ្វេ​ក៏​មាន​ឥទ្ធិពល​លើក​កម្ពស់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​ផង​ដែរ ដូច្នេះ​អ្នក​គួរ​តែ​ផឹក​ប្រហែល​ក្រោយ ៣០ នាទី​ពេល​ទទួល​ទាន​អាហារ​រួច ដោយ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​មាន​ភាព រលូន​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​បញ្ចៀស​អាការៈ​ហើមពោះ​ផង​ដែរ។

២) ចាប់​ពី​ម៉ោង ១៣:០០ ដល់ ១៥:០០

បន្ទាប់​ពី​ម៉ោង ១ រសៀល អ័រម៉ូន​ស្រ្តេស Cortisol ក៏​ចាប់​ផ្តើម​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង ច្របូកច្របល់។ នៅ​ពេល​នេះ គួរ​ដាក់​កាហ្វេ ១ ពែង ដើម្បី​ជួយ​ដាស់​អារម្មណ៍​ឲ្យ​ភ្ញាក់​មក​វិញ។

ទោះ​ជា​យ៉ាង​ណា​ កុំ​ផឹក​កាហ្វេ​ក្រោយ​ម៉ោង ៣ រសៀល ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​នៅ​ពេល​យប់។

១) មុន​ពេល​ហាត់​ប្រាណ

Nhung Cach Giup Cai Nghien Ca Phe Hieu Qua Nhanh Nhat

កាហ្វេ​មួយ​ពែង មុន​ពេល​ហាត់​ប្រាណ ៣០ នាទី នឹង​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​កាឡូរី​បាន​កាន់​តែ​ល្អ​ ហើយ​ជួយ​ឲ្យ​សកម្មភាព​ធ្វើ​លំហាត់ប្រាណ​ឆាប់​សម្រេច​បាន​យ៉ាង​ប្រសើរ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក